សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

ទំនប់​សាយ៉ាប៊ូរី បន្ត​ការ​សាង​សង់​ រីឯ ការ​ធ្វើ​នាវាចរណ៍​ទន្លេ​មេគង្គជួប​បញ្ហា​

LAO_B

ក្រុង​បាង​កកៈ ការងារ​សាង​សង់ នៅ​តែ​កំពុង​ដំណើរ​ការ​​ នៅ​ឯ​ការ​ដ្ឋាន​ទំនប់​​សាយ៉ាប៊ូរី ​ដែល​រួម​មាន​​​ទំនប់​មួយ​កាត់​ទទឹង​​ទន្លេ​មេគង្គ ​ថ្វី​បើត្រូវ​រដ្ឋា​ភិបាល​ឡាវ​​អះ​អាង​​ថា កិច្ច​ការ​នេះ គឺ​គ្រាន់​តែ​ជំហាន​ដំ បូង​ និង​​បាន​សន្យា​ថា គម្រោង​នេះ នឹង​ដំណើរ​ការ​​បាន​លុះ​ត្រា​តែ​មាន​ការ​​ឯក​ភាព​ពី​បណ្តា​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​ក្តី។
កាសែត The Bangkok Post Sunday បាន​បញ្ជូន​​មនុស្ស​មួយ​ក្រុម​​ទៅ​ពិ​និត្យ​ការ​ដ្ឋាន​​នេោះ កាល​ពី​ដើម​ខែ​នេះ ​​ស្រប​ពេល​ដែល​​​រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ហ៊ី​ឡារី គ្លីន​តុន​ បានធ្វើ​ទស្សន​ជា​កិច្ច​​ប្រវត្តិ​សាស្រ្ត​​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេសឡាវ ​​និង​បាន​ជំរុញ​ឲ្យ​​រដ្ឋា​ភិបាលឡាវ​ ផ្អាក​រំ​រោង​នោះ​រហូត​ដល​​ការ​សិក្សា​បន្ថែម​ត្រូវ​បាន​ធ្វើ លើ​​ផល​ប៉ះ​ពាល់​​របស់​​ទំនប់​នេះ​ចំពោះ​​សហ​គមន៍​មេគង្គ​ខាង​ក្រោម​។
កាល​​ពី​ថ្ងៃ​ចន្ទ និង​អង្គារ ​រដ្ឋា​ភិ បាល​ឡាវ​ បាន​អញ្ជើញ​​​ឯក​អគ្គ​រដ្ឋ​ទូត ក្រុម​អ្នក​តស៊ូ​មតិ និង​ក្រុម​រដ្ឋ​​ម្ចាស់​ជំនួយ​​​​អន្តរ​ជាតិ​​ ឲ្យ​ចូល​រួម​​កិច្ច​ប្រជុំ​មួយ​ និង​ពិ​និត្យ​មើល​ផ្នែក​ជ្រើស​នៃ​ការដ្ឋាន​សាយ៉ាប៊ូរី​។

​​នៅ​​​ពេល​​​ក្រុម​អ្នកកាសែត​ បាន​ពិនិត្យ​ការ​ដ្ឋាន​នោះ​នៅ​ដើម​ខែ​នេះ​ កាសែត​នេះ បាន​​ថត​រូប​​អ្វី​ដែល​​​ជា​​កិច្ច​ការ​សាង​សង់​ធំ​​ ដែល​កំពុង​ពង្រីក​ពី​​ចង្កេះ​ភ្នំ​​ រហូត​ដល់​​មាត់​ទន្លេ​។ ​ទំនប់​ចាក់​គ្រោះ​កម្ពស់​មួយ ម៉ែត្រមួយ​ ត្រូវ​បានគេ​​សង់​​បាន​ជាង​​ពាក់​កណ្តាល​​​​ ភាគ​ច្រើន​កាត់​​​​​ទទឹងទន្លេ​​ប្រវែង​​៨០០​ម៉ែត្រ ​ដោយ ​ទុក​តែច្រក​តូច​មួយ​​ សម្រាប់​​ទូក​ឆ្លង​​តាក់​តែ​ប៉ុណ្ណោះ​។
រថយន្ត​កាមីញ៉ុង​សម្រាប់​​សំណង់​​ ទំនប់​១០​គ្រឿង ត្រូវ​បាន​គេ​ឃើញ​ធ្វើ​ការ​យ៉ាង​មមាញឹក​​នៅ​លើ​ទំនប់​នោះ​ នៅ​​ពេល​​​ក្រុម​អុ្នក​កាសែត​​ Post បានចុះ​ទៅពិនិត្យ។

No comments:

Post a Comment

yes