សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ទល់មុខ​ប្រាសាទព្រះវិហារ មិន​បើក​ឡើង​វិញ​ទេ តែ​បើក​ច្រក​មួយទៀត នៅ​ជិត​នោះ​

ប្រាសាទព្រះវិហារ: លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ព្រះវិហារ បានឲ្យដឹងថា ច្រកទ្វារព្រំដែន​កម្ពុជា និង​ថៃ នៅ​ទល់មុខ​ប្រាសាទ​ព្រះវិហារ ដែល​ជា​អតីត​ផ្លូវ​ចេញ​-​ចូល​ប្រាសាទ​ព្រះវិហារ ទៅ កាន់​ទឹកដី​នោះ រដ្ឋាភិបាល​បាន​សម្រេច​ចាក់សោរ បិទ​ជា​ស្ថាពរ ដោយ​មិន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ទេ​។ ក៏​ប៉ុន្តែ​លោក​ជុច​ភឿន បាន​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​សម្រេច​បើក​ច្រកទ្វារព្រំដែន អាន​សេះ នៅ​ជិត​នោះ ដើម្បី​ឲ្យ​អ្នក ទេសចរ ចេញ​-​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ និង​ឆ្លង​ដែន​ទៅកាន់​ប្រទេស​ថៃ​។​

​បន្ទាប់ពី​ពិធី​កែសម្រួល ដក​កងទ័ព​កម្ពុជា លើក​ទី​១ ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១២ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ លោក ជុច ភឿន បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ថា រដ្ឋាភិបាល មិន​បើក​ច្រកព្រំដែន នៅ​ទល់មុខ​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ​ទេ ព្រោះ​ច្រក​នោះ បាន​បង្ក​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា បើក​ច្រក​ព្រំដែន តាថាវ ដែល​ស្ថិត​ក្នុង​ស្រុក​​ជាំ​ក្សាន្ត ជិត​ប្រាសាទ​ព្រះវិហារ ដែល​ជា​ច្រក​សេដ្ឋកិច្ច​អាស៊ាន​។​


​សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃ​ទី​១៣​កក្កដា ឆ្នាំ​២០១២ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ ក្រៅពី​ការឯកភាព​សម្រួល ដក​កងទ័ព ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​​​អាសន្ន ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព បើក​ច្រក​ព្រំដែន តាថេវ និងអានសេះ ឡើង​វិញ សម្រាប់​​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។ 

​ក្នុង​​សន្និសីទកាសែត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ និង​ឆ្លង​ដែន ទៅ​ទស្សនា​ខេត្ត​របស់​ថៃ ដែល​នៅ​ទល់មុខ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​។ 

​សូម​រម្លឹកថា  កងទ័ព​ថៃ បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ ដែល​នាំឲ្យ​មាន​ការតានតឹង និង​ប្រឈមមុខ​ដោយ​អាវុធ រហូត​ដល់​ផ្ទុះ​សង្គ្រាម​ជា​ញឹកញាប់​។ ច្រក​ព្រំដែន​កម្ពុជា​-​ថៃ នៅមុខ​ប្រាសាទ​ព្រះវិហារ ក៏​ត្រូវ​បាន​បិទ ចាប់តាំងពី​ពេលនោះ​មក​៕​

No comments:

Post a Comment

yes