សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម​តាម​ស្ទាក់​ប្លន់​ស្ត្រី​លក់​មាស​ដល់​មុខ​ផ្ទះ​យក​អស់​មាស​ជាង​៣០​តម្លឹង ​


ព្រះសីហនុ​ ៖​ ស្ត្រី​ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​លើ​ម្នាក់​ត្រូវ​ក្រុម​ចោរប្លន់​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើ​ម តាម​ស្ទាក់​ប្លន់​ដល់​មុខ​ផ្ទះ​យក​មាស​អស់​ចំនួន​៣០​តម្លឹង​យ៉ាង​ងាយស្រួល​រួច​ហើយរ​ត់ទៅ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​
ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៧ និង ២០​នាទី​រសៀល​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១២ នៅ​ត្រង់ចំណុច​មុខផ្ទះ​របស់​ជនរងគ្រោះ​តែម្ដង នៅ​តំបន់​ក្រោយ​សណ្ឋាគារ​បារី​ស​ថ្មី ភូមិ​២ សង្កាត់​ទី​២ ក្រុងព្រះសីហនុ​។​
​ ​ទាក់ទិន​នឹង​ករណីនេះ​ត្រូវ​បាន​សាក្សី​ជា​អ្ន​ករត់ម៉ូតូឌុប​នៅក្បែរៗ​នោះ និយាយប្រាប់​ឲ្យ​ដឹង​ថា ពេលធ្វើ​សកម្មភាព​ក្រុមចោរ​មាន​បក្ខពួក​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង គឺ​មួយ​គ្រឿង​ម៉ាក​ហុងដា រីឯ​មួយគ្រឿង​ទៀត​ម៉ាក ស្មាស់ អត់​ស្លាក​លេខ​ទាំង​២ ដោយ​ក្រុម​ចោរ​ទាំងនោះ​មាន​អាយុប្រមាណ​២៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ប៉ុណ្ណោះ ប្រើប្រាស់​កាំភ្លើងខ្លី​ចំនួន​២​ដើម មិន​ស្គាល់​ម៉ាក រីឯ​មុខមាត់​របស់​ពួកគេ​ពុំ​មាន​ពាក់​ម៉ាស់​ឬ​មួក​ការពារ​ដើម្បី​បិទបាំង​អ្វី​នោះ​ទេ គឺ​ពួកគេ​ចូល​ធ្វើ​សកម្មភាព​ប្លន់​ឆៅៗ តែម្ដង។ ក្រុម​ជនល្មើស​ក្រោយពី​ធ្វើ​សកម្មភាព​ដណ្ដើមយក​កេស​ដាកមាស ​ដាក់​លុយ​របស់​ជនរងគ្រោះ​រួចហើយ ក៏បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​ក្នុងពេលនោះ​ផង​ដែរ​។​

​ ​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​មានឈ្មោះ គីម ចាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ លក់​មាស នៅ​ផ្សារលើ ​មាន​ទីលំនៅ​កន្លែង​កើតហេតុ​។ រថយន្ត​ស្ត្រី​រងគ្រោះ​ម៉ាក​កាមរី​ស៊េរី ​ទំនើប​ពាក់​ស្លាក​លេខ ភ្នំពេញ 2S-9808 ចំណែក​ទ្រព្យសម្បត្តិ​ត្រូវ​ចោរប្លន់​យក​ទៅ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​អះអាង​ថា អស់​មាស​ចំនួន​ជាង​៣០​តម្លឹង​។​
ជុំវិញ​បញ្ហា​ប្លន់​នេះ​ទាំង​សមត្ថកិច្ច​ប៉ូលិស​ និង ប៉េអឹម​ កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ហើយ​រហូតម​ក​ដល់​ពេលនេះ​នៅ​មិនទាន់​រក​ឃើញ​អត្តសញ្ញាណ​ក្រុម​ជនល្មើស​នៅ​ឡើយ​នោះទេ​។
​ ​គូរ​រំលឹក​ផងដែរ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ខាងលើនេះ​កន្លងមក ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​បែបនេះ​យក​អស់​ចំនួន​២​លើក​រួចម​កហើយ រួមទាំង​លើក​នេះ​ទៀត​គឺ​៣​លើក​ហើយ​៕

No comments:

Post a Comment

yes