សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

មេឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់គណបក្សប្រជាជនឈ្មោះ ខាំ លឿ និងមន្រ្តីជនផល បានយកដីព្រៃលិចទឹកដែលជាជំរកត្រីពងទៅលក់ឲ្យឈ្មួញ

ក្រុមអ្នកវិភាគបានលើកឡើងថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ គឺមាន​ការរីកលូតលាស់ធំធាត់ឡើងឥតឈប់ឈរ ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិយ៉ាង ធ្ងន់ធ្ងរ ហើយអំពើពុករលួយនេះភាគច្រើនគឺបានកើតមានឡើងទៅលើមន្រ្តីធំៗក្នុងជួររដ្ឋាភិបាល មន្រ្តីអាជ្ញាធរមូលដ្ឋានរបស់គណបក្សកាន់អំណាច និងមួយចំនួនទៀតគឺបានកើតមាន ឡើងពី​សំណាក់មន្រ្តីសមត្ថកិច្ចខិលខូចទុច្ចរឹតមួយចំនួន ។

ជាក់ស្តែងនៅខេត្តសៀមរាម មន្រ្តីក្រុមប្រឹក្សាខេត្តសៀមរាបមកពីគណបក្ស សម រង្ស៊ី បានជំរុញ ទៅអង្គភាពអំពើពុករលួយ ឲ្យធ្វើការពិនិត្យមើលករណីមន្រ្តីអាជ្ញាធរមូលដ្ឋាន​នៅក្នុងស្រុក​ប្រា​សាទបាគង ដែលបានទទួលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានកំពុងតែឃុំឃិតគ្នាលក់ ដីព្រៃលិចទឹករបស់រដ្ឋទៅឲ្យឈ្មួញ ។


ការស្នើឡើងរបស់មន្រ្តីក្រុមប្រឹក្សាខេត្តសៀមរាបរបស់គណបក្ស សម រង្ស៊ី បែនេះ គឺនៅបន្ទាប់ពី​មានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងបានឲ្យដឹងថាលោ​ក ខាំ លឿ មេឃុំកណ្តែកមកពីគណបក្សប្រជាជន បានឃុំឃិតគ្នាជាមួយមន្រ្តីជនផលពីរនាក់​ដែលមានឈ្មោះ ស្រី សុភ័ក្រ្ត និងឈ្មោះឈ្មោះ អ៊ុយ វណ្ណនី ហៅធឿង បានរួមគ្នាប្រព្រឹត្តអំពើពុក រលួយស៊ីសំឡូកក្នុងទឹកប្រាក់ជាច្រើនពាន់ដុល្លា ក៏ដូចជាការទទួលបានដីស្រែប្រាំង ជាថ្នូរទៅនិង​ការបិទបាំងឲ្យមេឃុំរបស់គណបក្សប្រជាជនលោក ខាំ លឿ យក គ្រឿងចក្រទៅឈូសឆាយ​លើក​ជាទំនប់ធ្វើស្រែប្រាំង លក់ដីខុសច្បាប់ឲ្យប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងមួយឡូត៏ទំហំ៨ម៉ែត្រ គុណនឹង៥០០ម៉ែត្រ ក្នុងតម្លៃបីពាន់ដុល្លា ។

ក្រុមប្រឹក្សាខេត្តរបស់គណបក្ស​សម រង្ស៊ី លោក សុខ គឹមសេង បានឲ្យដឹងថា នៅក្រោយពីលោក បានទទួលព័ត៌មានខាងលើករូបលោករួមជាមួយនិងក្រុមមន្រ្តីអង្គការសង្គមស៊ីវិល បានចុះទៅពិ និត្យដល់ទីកន្លែង និងជាបានឃើញថាពិតជាមានការឃុំឃិតគ្នាលក់ដីសាធារណៈរបស់រដ្ឋដូចជា ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនោះមែន ។

ពាក់ព័ន្ធទៅនិងករណីលក់ដីព្រៃលិចទឹក ប្រជាពលរដ្ឋដែលនិយាយក្នុងលក្ខណសុំមិនបញ្ចេញ ឈ្មោះបានប្រាប់ឲ្យដឹងថា ដីទាំងបួនភូមិខាងលើមានភូមិគោលធ្លក ទំហំ៤០០ម៉ែត្រ គុណនឹង​៥០០ម៉ែត្រ ភូមិត្រពាំងទឹមមានក្បាលដី៧០០រយម៉ែត្រ បណ្តោយ៥០០ម៉ែត្រ ភូមិល្អក់មានក្បាល​ដី២២០ម៉ែត្រ គុណនឹង៥០០ម៉ែត្រ នឹងភូមិម៉ប ក្បាលដីទំហំ៥០០ម៉ែត្រ បណ្តោយ៥០០ម៉ែត្រ ។

សូមបញ្ជាក់ជូនផងដែរថា នៅក្នុងការលក់ដីនេះមេឃុំកណ្តែកមកពីគណបក្សប្រជាជនឈ្មោះ ខាំ លឿ បានប្រមូលប្រាក់ពីប្រជាពលរដ្ឋដែលបានទិញដីទាំងនោះជិតអស់ហើយផងដែរ ហើយបាន យកលុយមួយចំនូនដែលបានមកពីការលក់ដីព្រៃរបស់រដ្ឋនេះ ទៅសូកមន្រ្តីពុករលួយមួយចំនួន ដើម្បីឲ្យមន្រ្តីទាំងនោះជួយបិទបាំងនូវទង្វើពុករលួយរបស់ខ្លួន ។

ចំណែកឯក្រុមអ្នកតាមដានស្ថានផការណ៏នៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការសន្យារ​បស់​មន្រ្តីក្នុងជួរគណបក្សប្រជាជន នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ គឺជាការសន្យាភូតកុហក់ ដោយសារតែនៅ ក្រោយការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មិនទាន់បានប៉ុន្មានផង អំពើពុករលួយ ដែលប្រព្រឹត្ត​ដោយមន្រ្តីអាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជន គឺបាននឹងសុំរ៉ុកយ៉ាងគគ្រើន ដោយគ្មាន​ញញើតដៃឡើយ ។ ដូចជាករណីមេឃុំរបស់គណបក្សប្រជាជនបានលក់ដីព្រៃលិច​ទឹកដែល​ជា​ជម្រកត្រីពងកូន យកទៅចែកចាយបក្ខពួករបស់ខ្លួនធ្វើមានធ្វើបាន មិនគិតពីផលប្រ យោជន៏​របស់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយ ហើយអំពើពុករលួយនេះ​ជាដើមចមដែល​ធ្វើឲ្យ​សង្គមក្រីក្រទៅៗ ។

ដូចនេះលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ត្រូវតែចាត់វិធានការចំពោះករណីអំពើពុករលួយដែលប្រព្រឹត្តដោយមន្រ្តីឃុំរបស់ គណបក្សប្រជាជនឈ្មោះ ខាំ លឿន មេឃុំកណ្តែក ដែលបានយកដីព្រៃលិចទឹកទៅលក់ឲ្យ​ឈ្មូញធ្វើមានធ្វើបាន រួមជាមួយនិងមន្រ្តីពុករលួយដែលពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តនេះផង​ដែរ ។ ព្រោះប្រសិនបើនៅតែរបៀបនេះដីព្រៃរបស់រដ្ឋមិនដឹងជាប៉ុន្មានទៀតទេ ដែលត្រូវបានពួកមន្រ្តី ពុករលួយទាំងនោះយកទៅលក់ទៀតនោះ ។

គណបក្ស សម រង្ស៊ី គឺមានគោលនយោបាយច្បាស់លាស់ក្នុងការកំចាត់អំពើពុករលួយ ហើយមេ ឃុំដែលមកពីគណបក្ស សម រង្ស៊ី ដែលបានជាប់ឆ្នោតបំរើប្រជាពលរដ្ឋនាពេលកន្លងមក ក៏ដូច​ជា​ពេលបច្ចុប្បន្ន អាចចាត់ទុកបានជាមេឃុំគំរូក្នុងការលំបំបាត់អំពើពុករលួយ ។

សូមជំរាបជូនផងដែរថា មេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្ស សម រង្ស៊ី គឺការពារប្រជារាស្រ្ត​តូចតាចអ្នក​ក្រីក្រ និងអ្នកទន់ខ្សោយ ដោយមិនប្រព្រឹត្តិអំពើពុករលួយ គឺរក្សានូវភាពទៀងត្រង់ ហើយផ្តល់​យុត្តិធម៌ជូនជនរងគ្រោះ ។ មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី នឹងចូល​រួម​ដោះ​ស្រាយ​រាល់បញ្ហានៅតាមភូមិនីមួយ​ៗនៅក្នុងឃុំ-សង្កាត់ របស់ខ្លួនដោយបំរើប្រ​ជាពល​រដ្ឋ
យ៉ាងស្មោះត្រង់មិនគិតពីផលប្រយោជន៏ ផ្ទាល់ខ្លួននោះឡើយ ។មេឃុំ-ចៅសង្កាត់ មកពីគណ
បក្ស សម រង្ស៊ី គឺផ្តល់ជូនប្រជាពលរដ្ឋនូវលិខិតស្នាម អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ លិខិត​អនុញ្ញាត និងឯកសាររដ្ឋបាលនានា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនទាមទារ
ប្រាក់កម្រៃផ្ទាល់​​ខ្លួន​ ព្រមទាំងប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាត ។មេឃុំ-ចៅសង្កាត់មកពី
គណបក្សសម​ រង្ស៊ី មិនចូលដៃជាមួយជនខិលខូច និងក្រុមហ៊ុនទុច្ចរិត ដែលលួចប្លន់ដីធ្លី​របស់
ប្រជារាស្រ្តដែលផ្ទុយទៅវិញនិងខិតខំការពារប្រជារាស្រ្តឲ្យអស់ពីកំលាំងចិត្ត កំលាំងការ ដូចជា
អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី តែងតែចេញមុខការពារប្រជារាស្រ្ត គ្រប់ខេត្ត-ក្រុង និង
រាជធានី នៅ​ទូ​ទាំងប្រទេស ។មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ជួយរៀបចំគាំទ្រ និង​ការពារសហ​​គម​ព្រៃឈើ និង សហគមនេសាទ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈរួមមាន
 ព្រៃឈើ និងបឹងបួ ដែលជាដើម ទុន ប្រើប្រាស់សំរាប់ផលប្រយោជន៏សាធារណៈ ។មេឃុំ-ចៅ
សង្កាត់មកពីគណបក្ស សម រង្ស៊ី ដឹកនាំការអភិវឌ្ឍន៏ពិតប្រាកដនៅតាមឃុំ-សង្កាត់ របស់ខ្លួន
គឺការអភិវឌ្ឍន៏ដែលបំរើផលប្រយោជន៏ប្រជាពលរដ្ឋជាក់ស្តែង ប្រកបដោយភាពស្អាតស្អំ និង
យុត្តិធម៌មិនមែនការអភិវឌ្ឍន៏ក្លែងក្លាយ កេងប្រវ័ញ្ញ លើប្រជាពលរដ្ឋដូចយើងបានឃើញ នៅ
ក្នុងឃុំ-សង្កាត់ ដែលដឹកនាំដោយគណកប្សកាន់អំណាចសព្វថ្ងៃនោះទេ ។ នៅក្នុងឃុំ-សង្កាត់
ណា ដែលមានមេឃុំ-ចៅ​សង្កាត់ មកពីគណកប្ស សម រង្ស៊ី ប្រជាពលរដ្ឋមកពីគ្រប់ភូមិអាច ចូល
រួមក្នុងការធ្វើ​សេចក្តី​សម្រេចទាំងអស់ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបើកចំហរ ជា
និច្ចដើម្បីឲ្យមាន​តម្លា​ភាព និងលក្ខណៈប្រជាធិបតេយ្យពេញលេញ ជាពិសេសការប្រើប្រាស់ មូលនិធិអភិវឌ្ឍន៏​ប្រចាំ​ឆ្នាំ​ដែលឃុំ-សង្កាត់ នីមួយៗទទួលបាន គឺត្រូវយកមកលាតត្រដាងដោយ មានការសួរ​យោបល់​ប្រជា​ពលរដ្ឋយ៉ាងជាប់លាប់ និងទៀងទាត់ ។ ហើយផ្ទុយទៅវិញប្រសិន
បើក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្ស សម រង្ស៊ី រូបណាដែលបាន
ប្រព្រឹត្តផ្ទុយទៅនិងគោល ការណ៏របស់គណបក្ស សម រង្ស៊ី ដូចបានរាបរាប់មកខាងលើនេះ និង
ត្រូវដកចេញពីតំណែង​ភ្លាមៗ ។ គណបក្ស សម រង្ស៊ី មានគោលការណ៏ និងគោលនយោបាយ
ច្បាស់លាស់ពិតប្រាកដ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes