សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

នៅ​ខេត្តកំពត ផ្អើល​នាំគ្នា​ទិញ​ម្អម និង​ជីរនាងវង ស្ងោរ បង្ការ​មេរោគ EV71

កំពត: អំឡុងពេល​ពីរ​ថ្ងៃនេះ (​ថ្ងៃទី​១៩-២០​កក្កដា​) ទំនិញ​ប្រភេទ​ជីរនាងវង និង​ម្អម ហាក់​មាន​ហាងឆេង​ខ្ពស់ ដោយសារ​ការ​ឮ​តៗ ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា ស្ងោរ​លាយ​គ្នា ឱ្យ​កុមារ​ងូត អាច​បង្ការ​ទប់ទល់​នឹង​មេរោគ EV71 ប្រភេទ​ជំងឺ​ថ្មី​បាន​។ ទោះបី​មិនទាន់មាន​កុមា​រណា​ម្នាក់ ឆ្លង​មេរោគ​នេះ ក្ដី​នៅ​ខេត្តកំពត តែម​ន្ដ្រី​ជំនាញ​សុខាភិបាល មិន​ហ៊ាន​អះអាងថា ប្រភេទ​រុក្ខជាតិ​ទាំងពីរ​មុខ​នោះ មាន​ប្រសិទ្ធភាព ឬ​យ៉ាងណា​ឡើយ​។​
​    ​
​ប្រភពពី​អា​ជីករ​ជាច្រើន បាន​និយាយ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ ថា តាំងពី​ម្សិលមិញ រហូតដល់​ថ្ងៃនេះ ជីរនាងវង  និង​ម្អម​ស្រែ ដែល​ធ្លាប់​ទិញ​តម្លៃ ១០០ រៀល បាន​ហូប​នោះ ឥឡូវ​មិនអាច​ទៅរួច​ទេ ពោលគឺ​តម្លៃ​បាន​កើន​ខ្ពស់ ព្រោះតែ​ការ​សម្រុក​ទិញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​អះអាងថា ស្ងោរ​លាយ​គ្នា​ឱ្យ​កុមារ​ងូត អាច​បង្ការ​ទប់ទល់​ជាមួយ​មេរោគ​ថ្មី ដែល​កំពុង​កើត​លើ​កុមារ តាម​បណ្ដា​ខេត្ដ​មួយចំនួន​នោះបាន​។ ដោយសារ​ឮ និង​ឃើញ​គេ​ផ្អើល​ទិញ​គ្រប់គ្នា​នេះ ពួកគាត់​ក៏បាន​ចំណាយលុយ​ទិញ​ជាមួយ​គេឯង​យកទៅ​ស្ងោរ​ឱ្យ​កូនចៅ​ងូត ដើម្បី​ការពារ​កុំឱ្យ​មេរោគ​ដ៏​សាហាវ​នោះ ឆ្លង​ផងដែរ​។​

​    ​
​ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត កែវ សុផាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពត បញ្ជាក់​តាម​ទូរស័ព្ទ​ថា ការនិយាយ​ពី​ប្រសិទ្ធភាព នៃ​រុក្ខជាតិ​ទាំងពីរ​សម្រាប់​បង្ការ​ទ​ប់​ស្កាត់ EV71 នោះ លោក​មិន​ហ៊ាន​អះអាងថា យ៉ាងណាទេ តែ​តាម​ការសិក្សា រុក្ខជាតិ​ម្អម ជា​ប្រភេទ​ឱសថ​បុរាណ ដែល​អាច​ពិសា​ទៅធ្វើ​ឱ្យ​សាច់​ត្រជាក់ គឺ​បញ្ចុះ​កម្ដៅ​បាន​។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍ នៃ​មេរោគ​ជំងឺ​ប្រភេទ​ថ្មី​ដដែល​នោះ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា មកដល់​រសៀល​ថ្ងៃទី​២០ ខែកក្កដា​នេះ មិនទាន់មាន​ករណី​កុមា​រណា​ម្នាក់​ឆ្លង​មេ​រោ EV71 នៅឡើយ​ទេ ដោយ​តា​មន្ទីរពេទ្យ​ចំនួន​៥ និង​មណ្ឌល​សុខភាព​ទាំង ៥០ កន្លែង ទូទាំង​ខេត្ដ​កំពត មាន​មន្ដ្រី​ស្ម័គ្រចិត្ដ និង​មន្ដ្រី​ជំនាញ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ប្រចាំការ​ជានិច្ច ព្រមទាំង​រាយការណ៍ មក​មន្ទីរ​រយៈពេល​ពី​រ​ម៉ោង​ម្ដង​។​
​    ​
​គួរបញ្ជាក់​បន្ថែម​ផងដែរ​ថា ចូលដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ នៅឯ​ផ្សារ​សាមគ្គី​ទីរួមខេត្ដ​កំពត កំពុង​ល្បី​ពី​ការប្រើប្រាស់​ទឹកឃ្មុំ លាយ​ភេសជ្ជៈ​គោ​ជល់ មាន​ប្រសិទ្ធភាព​បង្ការ​មេរោគ​ប្រភេទ​ថ្មី​នោះបាន​។ 

​ជាមួយនឹង​ការផ្ទុះ​ចេញ​នូវ​ពាក្យ​និយាយ​ត​គ្នា​មួយទៀត​នេះ គេហទំព័រ CEN មិនទាន់​រក​ប្រភព​ជំនាញ​ណាមួយ មក​ពន្យល់បាន​នៅឡើយ​៕  

No comments:

Post a Comment

yes