សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ពេជ្រ សោភា និង​ម្តាយ ផ្ទុះ​កំហឹង​គេ​ជេរ «​មីសំផឹង​»

ពេជ្រ សោភា 
ម្តាយ​ពេជ្រ សោភា អ្នក​ស្រី នៅ សារុន តារា​ចម្រៀង ពេជ្រ សោភា បង​ថ្លៃ​របស់​នាង រួម​នឹង​ក្រុម​គ្រួសារ​បាន​សម្តែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​មាន​ព័ត៌​មាន​ចុះ​ផ្សាយ​ថា នាង​បាន​បង្ក​ជម្លោះ​​ជាមួយ​នឹង​តារា​ទាំង​ក្នុង​ និង​ក្រៅ​ផលិត​កម្ម​ជា​ច្រើន​រូប​។ មួយ​វិញ​ទៀត តារា​ចម្រៀង​រូប​នេះ រួម​នឹង​ក្រុម​គ្រួសារ​ក៏​បាន​ញ័រ​មាត់​នឹង​ការ​​ជេរ​ប្រមាថ​ដោយ​ប្រើ​ពាក្យ «​សំផឹង» របស់​តារា​ចម្រៀង​ជើង​ថ្មី​សមា​ជិក​ក្នុង​ក្រុម Legacy ម្នាក់​ឈ្មោះ រដ្ឋា ហៅ K និង​មិត្ត​ស្រី​របស់​គេ​នៅ​ទំព័រ​សង្គម​ហ្វេស​ប៊ុក​ផង​ដែរ​។
ការ​បញ្ជាក់​ពី​ជម្លោះ​ជាមួយ​នឹង​អ្នក​សិល្បៈ
ជា​ហូរ​ហែរ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​សរសេរ​ថា ពេជ្រ សោភា ធ្លាប់​មាន​ជម្លោះ​ជាមួយ​នឹង ឌួង ហ្សូរីដា កុល ដាវី ទេព បូព្រឹក្ស ណុប បាយ៉ារិទ្ធ និង នៅ ស៊ីនឿន​។ ប៉ុន្តែ ពេជ្រ សោភា បាន​បញ្ជាក់​​នៅ​ក្នុង​បទ​សម្ភាស​ផ្ទាល់​នៅ​ឯ​ផ្ទះ​របស់​នាង​ម្តុំ​ផ្លូវ​ត្រសក់​ផ្អែម​ថា ក្រៅ​ពី​រឿង​យល់​ច្រឡំ​បន្តិច​បន្តួច​នាង​មិន​ធ្លាប់​មាន​បញ្ហា​ជម្លោះ​ជាមួយ​នឹង​អ្នក​ណា​ទេ​។ រីឯ​ម្តាយ​របស់​នាង រួម​នឹង​បង​ថ្លៃ​ប្រុស​របស់​នាង​ក៏​បាន​បញ្ជាក់​ដូច្នេះ​ដែរ​។

ពេជ្រ សោភា បាន​និយាយ​ថា៖​«​​រឿង​ព័ត៌​មាន​ដែល​ថា ខ្ញុំ​ឈ្លោះ​ជាមួយ​តារា​នៅ​ក្នុង​ហង្ស​មាស​​ ខ្ញុំ​សូម​បញ្ជាក់​ថា គឺ​អត់​ទាំង​អស់ គេ​ជា​មិត្ត​រួម​អាជីព​ជាមួយ​ខ្ញុំ ហើយ​ហង្ស​មាស​ប្រៀប​បាន​ផ្ទះ​ទី​២​របស់​ខ្ញុំ តើ​ខ្ញុំ​ទៅ​ឈ្លោះ​ជាមួយ​គេ​ធ្វើ​អី? ទៅ​ឈ្លោះ​គ្នា​ធ្វើ​អី បើ​ហង្ស​មាស ដំណើរ​ការ​ល្អ​យើង​ទាំង​អស់​គ្នា​ក៏​បាន​លុយ​កាក់​ចិញ្ចឹម​ពុក​ម៉ែ​ដែរ មនុស្ស​ណា៎​ មិន​មែន​សត្វ​ចេះ​តែ​ខាំ​គ្នា​ទេ ខ្ញុំ​សុំ​លើក​ឧទាហរណ៍ ណុប បាយ៉ារិទ្ធ ខ្ញុំ​មិន​ដែល​មាន​ជម្លោះ​ជាមួយ​គាត់​សូម្បី​បន្តិច ខ្ញុំ​មាន​តែ​អរគុណ​គាត់​ពេល​ទៅ​ស្រុក​ក្រៅ​ទៅ​អី​ បាន​គាត់​ហ្នឹង​​ជួយ​ខ្ញុំ​។ មួយ​ទៀត ទេព បូព្រឹក្ស វា​អត់​មាន​រឿង​អី​ជា​ជម្លោះ​ទេ ខ្ញុំ​ធ្លាប់​និយាយ​គ្នា ជាមួយ​ក្រុម​ហ៊ុន​ហើយ​ថា វា​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​របស់​ Fan ។ បង​ឯង​ត្រូវ​ចាំ​ថា អ្នក​ចម្រៀង​ឈ្លោះ​គ្នា​ដោយ​សារ​តែ​ Fan ។

No comments:

Post a Comment

yes