សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

សម រង្ស៊ី ៖ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងគាស់រំលើងឬសគល់ អំណាចផ្តាច់ ការនៅកម្ពុជាសព្វថ្ងៃឲ្យបាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ

លោក កឹម សុខា និងលោក សម រង្ស៊ី

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាចលនាមួយដែលមានសារសំខាន់បំផុតក្នុងការសង្គ្រោះ ប្រទេសចេញពីកណ្តាប់ដៃរបបអ្នកគ្រប់គ្រងអំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជាដែលមានរយៈ ពេលអស់ជាង៣០ឆ្នាំមកហើយនោះ ដែលធ្វើឲ្យរាស្រ្តស្គាល់តែពាក្យខ្លាច ខ្លៅ ហើយនិងឃ្លា​នតែ ប៉ុណ្ណោះ ។

បេសកកម្មរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កំពុងតែបោះជំហ៊ានទៅមុខឥតស្រាកស្រា ន្ត ចាប់តាំងពីថ្នាក់លើរហូតសល់ថ្នាក់ក្រោម និងបានចេញទៅគ្រប់ច្រកល្ហកដើម្បីស្វែងរកការទទួ លបាននៃកាគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីបង្កើត​គណបក្សថ្មីមួយចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខនេះ ដើម្បីបញ្ចប់ និង កាត់ឬសគុលនៃអំណាចផ្តាច់ការ ដែលធ្វើបាបរាស្រ្ត និងប្រទេសជាតិឲ្យរងទុក្ខអស់រយៈកាល ជាង៣០ឆ្នាំកន្លងមកហើយនេះ ។


មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រនៅប្រទេសកាណាដាក្នុងពិធីជួបជុំសំណេះសំណាលពិភាក្សាស្វែងរកដំណោះ​ស្រាយរួមជូនជាតិមាតុភូមិកម្ពុជា ដែលមានការអញ្ជើញ ចូលរួមជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រាលាញ់ជាតិ ស្នេហាប្រជាធិបតេយ្យ និងមានវត្តមានបងប្អូនជនរួមឈាមខ្មែរកម្ពុជាក្រោមដ៏ច្រើនកោះករ និងវត្តមានរបស់លោក ថាច់ ង៉ុកថាច់ ប្រធានសហពន្ធ័ខ្មែរកម្ពុជាក្រោមផងដែរនោះ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានថ្លែងដោយសេចក្តីរំភើពរីករាយក្រៃ លែងឥតឧបមាថា ពេលវេលានៃការសង្គ្រោះជាតិបានមកដល់ហើយ ដែលតម្រូវឲ្យយើងទាំង​អស់គ្នា ដែលជាអ្នកហាជាតិ ស្រលាញ់លិទ្ធិប្រជាធិបតេយ្យ រួមគ្នាជាសម្លេងតែមួយ​ដើម្បីចូលរួម​ប្រគួតប្រជែងនៅក្នុងពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ដើម្បីដណ្តើមយកជ័យជំនះ និងធ្វើ​ការ​បញ្ចប់អំណាចផ្តាច់ការឲ្យបាន ។

នៅក្នុងពិធីជួបជុំប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរកណ្តាល និងខ្មែរក្រោម នៅប្រទេសកាណាដា កាលពី
ថ្ងៃទី០៤ និងទី០៥ ខែសីហា ឆ្នាំ២០១២ នោះលោក សម រង្ស៊ី ក្នុងឋានៈជាប្រធាន ចលនា​ប្រជា​ធិ​បតេយ្យសង្គ្រោះជាតិ លោកបានថ្លែងដោយអង់អាចក្លាហានថា ការជួបជុំគ្នានៅពេលនេះមិន
ត្រឹមតែជាការជួបជុំខ្មែរកណ្តាល ខ្មែរក្រោមប៉ុណ្ណោះទេ តែនេះគឺជាពិធីជួបជុំខ្មែរក្រោក ។ ក្នុងន័យ​នេះលោក សម រង្ស៊ី ចង់បញ្ជាក់ថា ខ្មែរទាំងអស់គ្នាមិនថាខ្មែរក្រោម ខ្មែរកណ្តាលនោះទេ យើង​ជា​ខ្មែរតែមួយ ដូចនេះខ្មែរទាំងអស់ត្រូវតែក្រោកឡើង ដើម្បីរួមគ្នាជាធ្លុងមួយដើម្បីរំដោះប្រទេស​ជាតិរបស់យើង និងដើម្បីសង្គ្រោះប្រទេសរបស់យើង សង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ក្រោម​អំណាចគ្រប់ គ្រងរបស់គណបក្សកាន់អំណាចសព្វថ្ងៃ​ដែលមានបរទេសជាអាណាព្យាបាល
នោះ ។

លោក សម រង្ស៊ី បានថ្លែងទៀតថា ចាប់ពីថ្ងៃនេះតទៅខ្មែររួបរួមគ្នា គឺមានខ្មែរតែមួយ​ជាមហា​គ្រួ​សារខ្មែរតែមួយ ជាកម្លាំងខ្មែរតែមួយ ដើម្បីរំដោះប្រទេសជាតិរបស់យើងឲ្យទាល់តែបាន និង​ជីក​គាស់រំលើងអំណាចផ្តាច់ការមួយនេះ ហើយថ្ងៃអន្សា របស់អ្នកធ្វើបាបរាស្រ្ត អ្នកបំផ្លាញជាតិ នឹងមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០​១៣ ដោយគេចមិនផុតនោះឡើយ ។

លោក សម រង្ស៊ី បានថ្លែងដោយកើតសរសើរខ្មែរកម្ពុជក្រោមថា ពលរដ្ឋខ្មែរគ្រប់រូបគឺដោយសារ តែខ្មែរកម្ពុជាក្រោមហើយ ដែលបានធ្វើឲ្យខ្មែរគ្រប់រូបមានការភ្ញាក់រឮក និងពញាក់អារម្ភរបស់ខ្មែរ ទាំងអស់ឲ្យយើងគិតគួរការពារទឹកដីខ្មែររបស់យើង ។ លោកថា ពីព្រោះបងប្អូនខ្មែរកម្ពុជាក្រោម ត្រូវយួនឈ្លានពាន ត្រូវយួនធ្វើបាបរាប់សិបឆ្នាំមកហើយ ហើយខ្មែរកម្ពុជាសព្វថ្ងៃនេះ យួនទើប​តែឈ្លាន​ពានបាន៤០ឆ្នាំទេ បងប្អូនខ្មែរកម្ពុជាក្រោមគឺមានបទពិសោធន៏ ហើយបងប្អូនស្គាល់​ពី​ល្បិចរបស់យួន បងប្អូនបានឃើញអំពើឃោសឃៅអាក្រក់របស់យួន ដូចច្នេះបងប្អូនខ្មែរក្រោម​ដែលមានការឈឺចាប់ជាយូរមកហើយនេះ បានដាស់តឿនខ្មែរទាំងអស់គ្នាឲ្យរួមកម្លាំង​ប្រឆាំង​យួនឈ្លានពាន ការពារទឹកដីយើង រំដោះទឹកដីយើងឲ្យទាល់តែបានមកវិញ ។

លោក សម រង្ស៊ី ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានមានប្រសាសន៏ជំរាបប្រាប់ ទៅដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសខ្មែរកម្ពុជាក្រោមដែលបានអញ្ជើញទៅចូលរួមក្នុងកម្មវិធី និង គាំទ្រមកដល់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឲ្យបានជ្រាបថា រូបលោក និងលោក កឹម សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានសម្រេចថាប្រទេសកម្ពុជាទៅ ថ្ងៃមុខ ពេលដែលយើងមានអ្នកដឹកនាំថ្មីជាខ្មែរពិតប្រាកដ ស្រលាញ់ជាតិ យើងនឹងធ្វើការ​ប្រកា​ស យកថ្ងៃទី០៤ ខែមិថុនា ជាថ្ងៃកាន់ទុក្ខរៀងរាល់ឆ្នាំ  ដោយសារយើងបាត់បង់ទឹកដីខ្មែរ​កម្ពុជា​ ពី ព្រោះទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរទាំងអស់គ្នា ។ ដូចច្នេះរដ្ឋាភិបាលថ្មីដែលដឹកនាំ ដោយអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ យើងនិងប្រកាសអំពាវនាវឲ្យខ្មែរទាំងអស់ទូទាំងប្រ​ទេសកម្ពុជា ទូទាំងពិភពលោករួមគ្នាកាន់ទុក្ខថ្ងៃ០៤ ខែមិថុនា ដែលជាថ្ងៃខ្មែរយើងបាត់បង់ទឹកដី ដ៏មហាសែលឈឺចាប់ ហើយដើម្បីរួមកម្លាំងរបស់យើងរំដោះទឹកដីរបស់យើងមកវិញឲ្យទាល់តែ​បាន ។

នៅក្នុងពិធីជួបជុំគ្នាជាមួយអ្នកប្រជាធិបតេយ្យ​ នៅប្រទេសកាណាដានោះផងដែរលោក កឹម សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានថ្លែងទៅកាន់ប្រជា​ពល​រដ្ឋ​ខ្មែរ ដែលជាអ្នកស្នេហាជាតិ អ្នកស្រលាញ់លិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកាណាដា ផងដែរ​ថា នៅក្រោយពីការមើលឃើញពីគ្រោះថ្នាក់របស់ប្រទេសជាតិដ៏ធ្ងន់ធ្ងរ ហើយដោយមើលឃើញ​ថា កម្លាំងរបស់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យធ្វើការរួមគ្នាអាចយកឈ្នះលើគណបក្សកាន់អំ ណាចសព្វថ្ងៃ ហេតុដូចនេះហើយបានជាគណបក្សទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានសម្រេចធ្វើការរួមបញ្ចូលគ្នាជាសម្លេងតែមួយដោយបានបង្កើតឡើងជាជំហ៊ានដំ បូងនេះនូវ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងឆ្ពស់ទៅបង្កើតគណបក្សថ្មីមួយទៀតនៅ​ពេល​ដ៏ខ្លីខាងមុខនេះដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលនេះក៏ជាឆន្ទៈ របស់​ប្រ​ជាពលរដ្ឋខ្មែរដែលពួកគាត់ចង់បានផងដែរ ។

លោក កឹម សុខា បានមានប្រសាសន៏បន្តថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ផ្លូវដែរយើង​ជ្រើសរើសគឺអហិង្សា ផ្លាស់ប្តូរអ្នកគ្រប់គ្រងតាមរយៈអ្នកបោះឆ្នោត ហើយការបោះឆ្នោតនេះគឺ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ។ លោក កឹម សុខា បានបន្តថា ប្រទេសកម្ពុជាចាំបាច់ណាស់ត្រូវតែផ្លាស់ប្តួរអ្នកដឹកនាំបច្ចុប្បន្ន ហើយជាមួយគ្នានោះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បាននឹងកំពុងតែធ្វើការទាមទារឲ្យ​អន្តរ​ជាតិធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅប្រទេសកម្ពុជានៅឆ្នាំ២០១៣ខាងមុខនេះមាន​លក្ខ​ណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចាំបាច់បំផុតត្រូវតែធ្វើការប្តូរយន្តការ ប្តូរគណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត ដើម្បីឲ្យស្ថាប័នមួយនេះមានលក្ខណៈឯករាជ្យ ពេលនោះហើយ​ដែល​យើងនឹងទទួលបានជ័យជំនះ ។ លោក កឹម សុខាបន្តថា សម្លេងអ្នកដែលមិនបោះឆ្នោតឲ្យគណ​បក្ស កាន់អំណាចគឺនៅសល់ច្រើនណាស់ ហើយអ្នកដែលចុះឈ្មោះបោះឆ្នោតជាង៩លាននាក់ ក្នុងនោះគណបក្សកាន់អំណាចសំឡុតគំរាមកំហែង បន្លំផង និងធ្វើការទិញដូរផងគឺទទួលបាន​ចំនួន៣លាននាក់ជាងតែប៉ុណ្ណោះ ដូចច្នេះប្រជាពលរដ្ឋខ្មែរនៅជាង៥លាននាក់ទៀតគឺមិនគាំទ្រ​គណបក្សកាន់អំណាចនោះឡើយ ។ លោកថា ហេតុដូចម្តេចបានជាយើងចាញ់ គឺទាំងអស់នេះ​បណ្តាលមកពីពួកគេប្រើកលល្បិច និងដោយសារតែគេបំបាត់សិទ្ធិរបស់ប្រជាបលរដ្ឋដែលចង់​ទៅបោះឆ្នោតហើយមិនអាចបោះឆ្នោតបាន ដែលចំណុចទាំងអស់នេះហើយ​ ជាកាតព្វកិច្ចរបស់ យើងត្រូវទាមទារធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត អាចបោះឆ្នោតបានគ្រប់គ្នា ដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ ដោយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ យ៉ាងនេះហើយ ទើបគណបក្សទាំងពីររួមបញ្ចូលគ្នាជាសម្លេងតែមួយដូចពេលនេះ ។

ហើយបេសកកម្មជាចំបងដែលយើងត្រូវតែបំពេញមួយទៀតនោះ គឺការស្វែងរកអន្តរា​គមន៏ដើម្បី​ឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រកម្ពុជាវិញឲ្យបាន​ឆាប់ និងសុវត្ថភាព ដោយ​គ្មាន​លក្ខ័ណ្ឌដើម្បី​ឲ្យលោក សម រង្ស៊ី បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះ​
ឆ្នោតដោយផ្ទាល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដែល​ ចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ និងបង្កើតគណបក្សថ្មីមួយទៀតដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីដណ្តើមយក ជ័យជំនះពីគណបក្សប្រជាជនរបស់លោក ហ៊ុន សែនឲ្យបានដូចអ្វីដែលបានជំរាបមកពីខាងលើ នឹងដើម្បីបញ្ចប់អំណាចផ្តាច់ការ នៅក្នុងប្រទេសកម្ពុជា ផ្តល់ជីវភាពរស់នៅថ្មី និងមុខមាត់ថ្មីជូន​ប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិដ៏អភ័ព្វរបស់យើង ៕


No comments:

Post a Comment

yes