សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ការ​បក​ស្រាយ​រឿង​ព្រំដែន​នៅ​រដ្ឋសភា នឹង​បោះ​ពុម្ភ​ជា​ឯកសារ

DSC_2526
នាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងបំភ្លឺរឿងព្រំដែនកាលពីសប្តាហ៍មុន

ភ្នំពេញៈលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ថ្លែង​បក​ស្រាយ​បំភ្លឺ​របស់​លោក ទាក់​ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​វិមាន​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​០៩​ខែ​សីហា​កាល​ពី​សប្តាហ៍​មុន នឹង​មាន​ការ​បោះ​ពុម្ព​ជា​សៀវភៅ ស៊ីឌី​ជា​ភាសា​ខ្មែរ និង​ភាសា​អង់​គ្លេស​ដើម្បី​ទុក​ជា​ឯកសារ​មូល​ដ្ឋាន​ទៅ​ថ្ងៃ​ក្រោយ។
ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​និស្សិត​ជាង​៥​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​ពុធ​ទី​១៥​ខែ​សីហា។ លោក​បាន​បញ្ជាក់​ថា​លោក​មិន​ចង់​ពន្យល់​រឿង​នេះ ច្រើន​ដង​នោះ​ទេ​បើ​គេ​ធ្វើ​មិន​យល់ គឺ​នៅ​តែ​មិន​យល់ អីចឹង។
លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​មើល​ពី​ប្រវត្តិ​សាស្រ្ត កាល​ពី​ម្សិល​មិញ​មាន​អី ម្សិល​ម្ងៃ​មាន​អី ហើយ​ថ្ងៃ​នេះ មាន​អី ដូច្នេះ​យើង​ត្រូវ​មើល​ពី​ប្រវត្តិ​សាស្ត្រ»។

លោកក៏​បាន​រម្លឹកថា​ដើមទង​នៃ​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា និង​វៀតណាម ​មិន​អាច​ច្បិច​យក​តែ​មួយ​កន្លែង មក​និយាយ​បាន​ទេ​។

No comments:

Post a Comment

yes