សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

អាជ្ញាធរ​ខេត្ត​ចេញ​លិខិត​មួយ​ឲ្យ​រុះរើ​ស្នាក់​ការ​ផ្សារ​បាន​លុង​


រតនគិរី​ ៖ ​លោក រាមផាន​ អភិបាលខេត្ត​រតនគិរី​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៣៨៥.១២​ស.ជ.ណ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ ​ហើយ​ឲ្យ​គណៈ​បញ្ជាការ​ខេត្ត​ចុះ​អនុវត្តន៍​នៅ​ថ្ងៃទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១២​ ឲ្យ​រុះរើ​សំណង់​ទីស្នាក់ការ​ផ្សារ​បាន​លុង​ចេញ​ដោយ​ចោទ​ថា​ជា​សំណង់​អានាធិបតេយ្យ​ ប៉ុន្តែ​ផ្អាក​ជា​បណ្ដោះអាសន្ន ​ដោយ​យោង​លើ​លិខិត​មួយ​ច្បាប់​របស់​ក្រសួងមហាផ្ទៃ​។​
​ ​ផ្សារ​បាន​លុង​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ឡាន​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រត​គិរី​។ លោក​ឧកញ៉ា សា លាង នាយក​ក្រុមហ៊ុន ហេង រ៉ា​ដា វិនិយោគ​ ផ្សារ​បាន​លុង​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា សំណើ​សុំ​ប្ដូរ​ទីតាំង​ស្នាក់ការ​ផ្សារ​បាន​លុង​ខេត្តរតនគិរី​តាម​លិខិត​លេខ​៩៦២​ ស​.​ជ​.​ណ ចុះ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០០៧ របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​ការ​ឯកភាព​តាម​គោល​ការ​ប្រគល់​ជូន​លោក សា លាង ធ្វើការ​វិនិយោគ​ជួសជុល និង សាងសង់​ផ្សារ​តាម​លិខិត​លេខ​១២០៨ ស​.​ហ​.​វទ​.​រ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០០៨​របស់​ក្រសួង​សេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ​ ៕

No comments:

Post a Comment

yes