សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

កម្មករ​រោង​ចក្រ​M&V ជាង​៥០​នាក់​ដួល​សន្លប់

IMG_4686
កម្មការិនីរោងចក្រ សម្រាកព្យាបាលនៅមន្ទីរពេទ្យកន្លងទៅ

កំពង់ឆ្នាំងៈកម្មករ​ប្រមាណ​ជាង​៥០​នាក់​នៅ​រោង​ចក្រ M&V ក្នុង​ខេត្ត​កំពង់​ឆ្នាំង​បាន​ដួល​សន្លប់​កាល​ពី​ព្រឹក​មិញ​ពេល​កំពុង​ធ្វើ​ការ ដែល​នេះ​គឺជា​លើក​ទីបី​ហើយ​នៃ​ការ​ដួល​សន្លប់ ដោយ​សារ​តែ​ពួក​គេ​ធ្វើ​ការ​ខ្លាំង​ពេក​និង​មាន​សុខ​ភាព​ខ្សោយ។
អ្នក​ស្រីនួន សំអុល​ ប្រធាន​សហជីព​សេរី​កម្មករ​នៅ​ក្នុង​រោងចក្រ M&V បាន​ឲ្យ​ដឹង​ថា​ក្រុម​កម្មករ​ធ្វើ​ការ​នៅ​ផ្នែក​ផលិតកម្ម​សម្រេច​បាន​ដួល​សន្លប់ ហើយ​បន្ទាប់​មក​កម្មករ​ដែល​នៅ​ជុំវិញ​នោះ​ក៏​ចាប់​ផ្តើម​ដួល​សន្លប់​ដែរ។
អ្នក​ស្រី​បាន​បញ្ជាក់​ថា «ប្រហែល​ជា​ម៉ោង​៩:១០ នាទី​ពេល​ព្រឹក កម្មករ​ប្រមាណ​ជាង​៥០​នាក់​ធ្វើ​ការ​នៅ​ផ្នែក​ផលិតកម្ម​សម្រេច បាន​ចាប់​ផ្តើម​សន្លប់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យេ​ខេត្ត​ទាន់​ពេល​វេលា»។
អ្នក​ស្រី​នួន សំអុល​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​និង​មន្ទីរ​សុខាភិ​បាល​ខេត្ត​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​និង​រក​មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​នេះ។

អ្នក​ស្រី​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​«ពួក​កម្មករ​ដួល​សន្លប់​ដោយ​សារ​តែ​ពួក​ប្រឹង​ធ្វើ​ការ​ខ្លាំង​ គ្មាន​ពេល​សម្រាក។ ពួក​គេ​ធ្វើ​ការ​ហួស​ម៉ោង ហើយ​ថ្ងៃ​ឈប់​សម្រាក​ពួក​គេ​ត្រូវ​ធ្វើ​ការ​ងារ​ស្រែ​ចំការ​ទៀត។»
អ្នកស្រីបានបញ្ជាក់ថាអ្នកស្រីដឹង​ពី​មូល​ហេតុ​នេះ​ដោយ​សារ​តែ​អ្នក​ស្រី​បាន​ធ្វើ​ការ​ជិត​ដិត​ជា​មួយ​កម្មករ​ទាំង​អស់។

No comments:

Post a Comment

yes