សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

គង់ គាំ ៖ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេចបានការរួមបញ្ចូលគ្នាជាសម្លេងតែមួយគឺអស្ចារ្យ ចំណែកយួន និង គណបក្សប្រជាជន គឺអស់ល័ក្ខ

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី 

ទីបំផុតទៅគណបក្សប្រជាធិបតេយ្យពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាន​ធ្វើ​ការ​សម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដោយបានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានប្រកាសជាសាធារណៈនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ។ ហើយបើគិតមកដល់ពេលនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺបានចាប់កំ ណើតជិតមួយខែហើយ ហើយអ្វីដែលនឹកស្មានមិនដល់នោះ សន្ទុះនៃការគាំទ្រចលនាមួយនេះ​ពីសំណាក់ប្រជាពលរដ្ឋ គឺមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យគណ​បក្សកាន់អំណាចរបស់លោក ហ៊ុន សែន មានការភ័យខ្លាចនិងជ្រួលច្របល់ភ្នែកនៅកញ្ចឹងក ។


បើទោះបីជាក្រុមមន្រ្តី និងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជន គេបានលើកឡើងថាពួក​គេ​គ្មានការភ័យខ្លាចពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ឡើយ ។ ដែលការលើកឡើងរបស់មន្រ្តី និងថ្នាក់ដឹកនាំរបស់​គណ​​បក្សកាន់អំណាចបែបនេះត្រូវបានអ្នកតាមដានស្ថានការណ៏នយោបាយលើកឡើងថា នេះ​គ្រាន់តែជាការនិយាយបន្លំភាពភ័យខ្លាចរបស់ខ្លួនតែប៉ុណ្ណោះ បើប្រសិនណាពួកគេមិនមាន​ការ​ភ័យខ្លាចពីចលនាមួយនេះ ហេតុអ្វីបានជានៅតាមបណ្តាខ័ណ្ឌ-សង្កាត់ ខេត្ត-ស្រុក-ឃុំ មន្រ្តី របស់​គណបក្សប្រជាជន ចាំបាច់ដើរគៀងគរប្រមែប្រមូលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​របស់ខ្លួន​ឲ្យចុះ​ឈ្មោះ និងធ្វើប័ណ្ណសមាជិករបស់គណបក្សប្រជាជនធ្វើអ្វី ហើយប្រសិនបើប្រជាពលរ​ដ្ឋ​ណាមិន​ចុះឈ្មោះចូលជាសមាជិករបស់គណបក្សខ្លួន ហេតុអីចាំបាច់គាំរាមកំហែងប្រជាពលរដ្ឋទាំង​នោះ ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស​ សម រង្ស៊ី នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋនៅ​ក្នុងមូលដ្ឋានលោកបានលើកឡើងថា សូមបងប្អូនចាំទុក និងធ្វើការសម្រេចចិត្កជ្រើសរើសឲ្យ​បានប្រាកដ ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាគឺមានតែពីរទេគឺប៉ូលល្អ និងប៉ូលអាក្រក់ ប៉ូល ស ប៉ូលខ្មៅ ប៉ូលផ្តាប់ការ និង ប៉ូលប្រជាធិបតេយ្យ ហើយមជ្ឈដ្ឋានទូទៅគឺមានការសាទរ គាំ​ទ្រមកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខ្លាំងណាស់ ហើយក៏បានធ្វើការប្តេជ្ញា​ ថានឹង​ធ្វើការ​ផ្លាស់របបដឹកនាំប្រទេសកម្ពុជាឲ្យបាននៅឆ្នាំ២០១៣ខាងមុខនេះ ។ ប្រធានស្តី​ទីរបស់​គណ​បក្ស សម រង្ស៊ី បានថ្លែងបន្តទៀតថា នេះជាកិត្តិយស និងស្នាដៃរបស់ប្រជាពលរដ្ឋទាំង​អស់​គ្នា​ដែល​ស្រលាញ់ជាតិ និងរបបប្រជាធិបតេយ្យនោះ ។ បន្ទាប់ពីនេះក៏មានជាប្រតិកម្ម​ពីមហា​ជន​មួយចំនួនបានលើកឡើងផង​ដែរ​ថា អ្នកកាន់អំណាចសព្វថ្ងៃនេះគឺពុករលួយបំផុត និងអយុត្តិ​ធម៌​បំផុត ដែលធ្វើបាបរាស្រ្តខ្លួនឯឲ្យរងទុក្ឋគ្មានទីបញ្ចប់ ។

លោក គង់ គាំ បានលើកឡើងទៀតថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេច បានការរួមបញ្ចូលគ្នាជាសម្លេងតែមួយនេះគឺអស្ចារ្យខ្លាំងណាស់ ចំណែកឯគណបក្សប្រជាជន និងយួន គឺអស់ល័ក្ខ ជាទីបំផុត ។ ហើយចាប់ពីពេលនេះតទៅ គណបក្សកាន់អំណាច​បច្ចុប្បន្នគឺ​មិនអាចបន្តអំណាចពុករលួយ អំណាចផ្តាច់ការបំផ្លាញជាតិ តទៅទៀតបាននោះទេ ព្រោះប្រជា​ពលរដ្ឋ​ខ្មែរបានចូលរួមជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដ៏ច្រើនលើសលប់​ដើម្បី​គាស់​រំលើងឬសគល់ និងអំណាចផ្តាច់ការឲ្យបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលជា​ថ្ងៃ​បោះ​ឆ្នោតជាតិ ជ្រើសរើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តីអាណត្តិទី៥ ។

ប្រធានស្តីទី គណបក្ស​ សម រង្ស៊ី បានបន្តថា លោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ កំពុងតែធ្វើការងារជាមួយនិងសហគមន៏អន្តរជាតិដើម្បីឲ្យមានការកែទម្រង់ គ..ប ដែលភាគច្រើនគឺជាមនុស្សរបស់គណបក្សប្រជាជនតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដើម្បីឲ្យការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដែលកន្លងមកស្ថាប័ន​មួយនេះ​ត្រូ​វ​គេ​ដឹងថា ជាឧបករណ៏នយោបាយរបស់គណបក្សប្រជាជន ដែលគេបានរៀបចំទុកជាស្រចធ្វើ​យ៉ាងណាឲ្យគណបក្សប្រជាជន ឈ្នះជានិច្ច ឈ្នះតែឯង និងឈ្នះជារហូតនោះ ។

លោក គង់ គាំ បានមានប្រសាសន៏ទៀតថា ឥឡូវនេះគណបក្សកាន់អំណាចគឺអសល័ក្ខពីរយ៉ាង ដែលទី១គឺ ខំប្រឹងគាស់ ខំប្រឹងជីកកកាយ និងស្តារការបង្រួបបង្រួមរវាងគណបក្ស ហ៊្វុនស៊ិនប៉ិច និង គណបក្សនរោត្តម ឬណារិទ្ធិ កែស្ការមិនកើត និងគាស់មិនឡើង គឺធ្វើអ្វីមិនចេញមានន័យថា សូន្យបរាជ័យទាំងស្រុង ។ អសល័ក្ខទី២ គឺគណបក្សប្រជាជនមិនអាចទប់ស្កាត់ ឬបង្អាក់ និងបំ​បែកបំបាក់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានឡើយ ដែលឥឡូវគឺមានភាពរឹងមាំដូចដែក ថែប មិនចាំបាច់ធ្វើប្រជាភិថុតិ ញុះញ៉ង់ បំផុសបំផុលប្រជាពលរដ្ឋទៀតទេ ព្រោះប្រជាពលរដ្ឋ​លែងជឿលើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនទៀតហើយ ហើយបទចំរៀងនោះ​ក៏ពួក​គាត់ស្តាប់ឡើងឈឺស្លឹតត្រចៀកទៅហើយផងដែរ ។ លោកបានបន្តថា ក្តីសង្ឃឹម និងជំនឿ ទុក​ចិត្តរបស់ប្រជាពលរដ្ឋ ចុងក្រោយនេះគឺមានតែ ចលនាប្រធាធិបតេយ្យសង្គ្រោះជាតិ តែមួយ ប៉ុណ្ណោះ ។

ដូចនេះបរាជ័យរបស់គណបក្សប្រជាជន ក៏បានបោះជំហ៊ានចូលមករកខ្លួនបន្តិច​ម្តងៗហើយផង​ដែរ ហើយបរាជ័យយ៉ាងអាម៉ាស់ពិតប្រាកដរបស់គណបក្សប្រជាជន និងចូល​មកដល់នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយគេចមិនផុតនោះឡើយ ហើយទេវតាដែលជានិមិត្តរូបរបស់គណ​បក្សប្រជាជនសព្វថ្ងៃ រួមនិងព្រះឥន្ធ ព្រះព្រហ្ម ក៏មិនអាចជួបយិតយោងគណបក្សប្រជាជនបាន​ដែល ព្រោះជើងលេខបានឆ្លើយថា គណបក្សប្រជាជន នៅឆ្នាំ២០១៣ រាសីបានធ្លាក់ចុះយ៉ាង​ខ្លាំង ហើយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាថ្ងៃអន្សារបស់គណបក្សប្រជាជន កំណត់ថានិង ចាញ់ការបោះឆ្នោតយ៉ាងផ្កាប់មុខ ។ ដែលលាភជ័យ និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋជាយូរមក ហើយ ដើម្បីធ្វើការសង្គ្រោះជាតិ និងប្រជាពលរដ្ឋ នឹងធ្លាក់មកលើគណបក្ស សង្គ្រោះជាតិ ដែល​ជាគណបក្សថ្មីបង្កើតឡើងដោយអ្នកប្រជាធិបតយេត្យ និងកើតចេញពី ចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ ។

គួរជំរាបជូនផងដែរថា នៅក្នុងអំឡុងខែសីហានេះ គណបក្ស សង្គ្រោះជាតិ និងចុះបញ្ជីឈ្មោះ នៅក្រ​សួងមហាផ្ទៃ ដើម្បីមានឈ្មោះ និងមានអភ័យឯកសិទ្ធិ ចូលរួមការបោះឆ្នោតជាតិ ខាងមុខ​នេះ ដើម្បីបញ្ចប់អំណាចផ្តាច់ការរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ។ ហើយក្នុងនោះ ចលនា​សម្ព័ន្ធរបស់គណបក្ស សង្គ្រោះជាតិ គឺលោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា ជាអនុ​ប្រ​ធាន និងបានធ្វើការប្រជុំសម្រេចដោយបានបង្កើតគណៈកម្មាធិការបី សម្រាប់ដឹកនាំ​គណ​បក្សគឺ គណៈកម្មាធិការ នីតិបញ្ញត្តិ គណៈកម្មាធិការ ប្រតិបត្តិ និងគណៈកម្មាធិការ វិន័យ ។ ដែលក្នុង​នោះ​អគ្គលេខាធិការ និងអគ្គហិរញ្ញិកជាសេនាធិការ និងមានគណៈកម្មាធិការអចិន្ត្រៃយ៏ របស់​គណបក្សផងដែរ ដែរប្រធាន និងអនុប្រធានគណបក្ស ជាប្រធាន និងអនុប្រធាន គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៏ ចំណែកឯប្រធាន និងអនុប្រធាន របស់គណៈកម្មាធិការទាំងបី អគ្គលេខាធិការ និងអគ្គហិរញ្ញិក ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៏ ៕ 

No comments:

Post a Comment

yes