សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់ របស់ពលរដ្ឋខ្មែរ ដើម្បីរំដោះខ្លួនចេញពីអំណាចផ្តាច់ការសព្វថ្ងៃ

ពីធីចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើត ចលនាប្រជាធិបតេយ្យ​
សង្គ្រោះជាតិ

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន កុំពុងតែបោះជំហ៊ានលយលឿនទៅមុខយ៉ាងខ្លាំង ដោយទទួលបានការ គាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាថ្នាក់ដឹកនាំ​ប្រទេស ប្រកាន់យករបបលិទ្ធិប្រជាធិបតេយ្យផងដែរ ដែលឥឡូវនេះលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងតែជាប់បំបេញបេសកកម្មការងារនៅលើទឹកដីសហរដ្ឋអាមេរិក ។

លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលឆ្ពស់ទៅ​បង្កើត
គណបក្សថ្មីដែលមានឈ្មោះ គណបក្ស សង្គ្រោះជាតិ ថា  នៅក្នុងកាលៈទេសៈ​នេះនយោ​បាយ​នៅក្នុងប្រទេសកម្ពុជា កុំពុងតែមានការផ្លាស់ប្តូរដ៏ធំ ដូចអ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស​​ សិទ្ធិមនុស្សបានធ្វើគឺនៅក្នុងជំហរស្រោចស្រង់ប្រទេស​ជាតិឲ្យបានទាន់ពេលវេលា ពិសេសគឺ​ការយកជ័យជំនះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ នៅក្នុងការបោះ​ឆ្នោតឆ្នាំ២០១​៣​ខាងមុខនេះ ។


លោក សម រង្ស៊ី បានមានប្រសាសន៏បន្តរទៀតថា គណបក្ស​សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស បានព្យាយាមរកផ្លូវដើម្បីរួមបញ្ចូលគ្នាជាកម្លាំងប្រជាធិបតេយ្យតែមួយ ដើម្បីធ្វើការប្រកួតប្រជែង ជាមួយនឹងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដែលបង្កើតឡើងដោយយួន ដែលបាន​កាន់​អំណាច និងគ្រប់គ្រងប្រទេសអស់ជាច្រើនឆ្នាំមកហើយនោះ ។  លោក សម រង្ស៊ី បានថ្លែង​ទៀត​ថា នៅប្រទេសកម្ពុជាពេលនេះមានតែគណបក្សពីរប៉ុណ្ណោះ ដែលជាគូរ​ប្រគួត​ដ៏សាកសម្យ គឺគណបក្សដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ ទល់ជាមួយគណ​បក្ស​កាន់អំណាចសព្វថ្ងៃ ។

លោក សម រង្ស៊ី បានថ្លែងបន្តទៀតថា ឥឡូវនេះ​ពេលវេលាដែលបងប្អូនបាន​ទន្ទឹងរងចាំជាយូរ​មកនោះបានមកដល់ហើយ ដែលពេលនេះបន្ទាប់ពីការចរចាររវាងគណបក្ស សម រង្ស៊ី និងគណ​បក្ស សិទ្ធិមនុស្ស ទទួលបានជោគជ័យកាលពីពេលកន្លងទៅនៅប្រទេសហ្វីលីពីន គឺគណបក្ស ទាំងពីរបានសម្រេចបង្កើតចលនាមួយ​ដែល​មាន​ឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងឆ្ពស់ទៅបង្កើតគណបក្សថ្មី មួយទៀត ដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដើម្បី​ចូល​រួមក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ដើម្បីផ្លាស់ប្តូរ​មុខមាត់ថ្មី​ជូនពលរដ្ឋកម្ពុជា និងធ្វើការសង្គ្រោះជាតិ របស់យើងចេញពីកណ្តាប់ដៃជនផ្តាច់ការសព្វថ្ងៃ ។

លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា គណបក្ស​ សម រង្ស៊ី និងគណ​បក្ស​ សិទ្ធិ​មនុស្ស
បានដើរមកដល់ផ្លូវជោគជ័យហើយ ហើយកម្លាំងប្រជាធិបតេយ្យ​តែ​មួយដែលតទល់ជា​មួយនិង​គណបក្សប្រជាជន លោកសង្ឃឹមថា គណបក្សប្រជាជន គឺមិនអាច​យកឈ្នះអ្នក​ប្រជាធិបតេយ្យ និងស្នេហាជាតិបានឡើយ របបដែលធ្វើ​បាបរាស្រ្ត​សព្វថ្ងៃនេះ និងបរាជ័យ​ជាក់​ជា​ពុំ​ខាននៅ​ពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ។

លោក សម រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិទៀតថា​ គណបក្សថ្មីដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដែលបានបង្កើតឡើងរួមគ្នារវាងគណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស យកយុត្តិសាស្រ្តការផ្លាស់ប្តូរ ការគ្រប់គ្រងប្រទេស​កម្ពុជា ប្រព្រឹត្តទៅដោយអហិង្សា ហើយការបោះឆ្នោតគឺត្រូវតែសេរី ត្រឹមត្រូវ និងយុត្តិធម៌ និង​អាចទទួលយកបាន មិនមែនការបោះឆ្នោត ដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តែម្នាក់ឯងដូចជាសព្វថ្ងៃនោះឡើយ ។

ចំណែកឯលោក កឹម សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណ​បក្ស សង្គ្រោះជាតិ ក៏បានមានប្រសាសន៏ ទៅកាន់ប្រជាពលរដ្ឋដែរជាអ្នកគាំទ្រឲ្យដឹងផងដែរថា ប្រទេសកម្ពុជាចាំបាច់ណាស់ត្រូវតែផ្លាស់ប្តួរអ្នកដឹកនាំបច្ចុប្បន្ន ហើយជាមួយគ្នានោះ ចលនា​ប្រ​ជា​ធិបតេយ្យសង្គ្រោះជាតិ ក៏បាននឹងកំពុងតែទាមទារឲ្យ​អន្តរ​ជាតិ អន្តរាគមន៏ធ្វើយ៉ាងណា ដើម្បី ឲ្យមានការផ្លាស់ប្តូរគណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោតដែលជាក្បាលម៉ាស៊ីន ដើម្បីឲ្យ​ស្ថា​ប័នមួយនេះមានលក្ខណៈឯករាជ្យ ពេលនោះហើយ​ដែល​យើងនឹងទទួលបានជ័យជំនះ ។

លោក កឹម សុខា បានមានប្រសាសន៏បន្តទៀតថា បន្ទាប់មកទៀតគឺយើងនឹងស្វែងរកអន្តរា​គមន៏ ដើម្បី​ឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រកម្ពុជាវិញឲ្យបាន​ឆាប់ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត និងបោះ​ឆ្នោតដោយផ្ទាល់នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាង
មុខនេះ ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា ។
ចំណែកឯមន្រ្តីអង្គការសង្គមស៊ីវិលបានលើកឡើងថា បើយោងតាមស្ថានការណ៏​របស់ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការឈឺចាប់របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ដោយការរងគ្រោះ​ពីការ​បណ្តេញ​ចេញពីដីធ្លី ផ្ទះសម្បែង បន្តកើតមានឥតឈប់ឈរ នឹងធ្វើឲ្យប្រជាពលរដ្ឋលែងគាំទ្រ គណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន ព្រោះពួកគាត់ឆ្អែតឆ្អន់និងទង្វើដែលគណបក្សប្រជាជន បានធ្វើមកលើពួកកាត់អស់រយៈពេលជិត៣០មកនេះ និងលែងចាញ់បោកល្បែងប្រជាភិថុតិរបស់ គណបក្សប្រជាជនទៀតហើយ ។

No comments:

Post a Comment

yes