សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

ទុំ​មុន​ស្រគាល​ ៖​ ប្រុស​រត់​ចោល​ទុក​ឱ្យ​នាង​ឆ្លងទន្លេ​ក្នុងផ្ទះ​ម្នាក់ឯង​គ្មាន​ប្រាក់​១​កាក់​១​សេន​


​ភ្នំពេញ​ ៖​ ដំណៀល​ចាស់​លោក​ពោល​ថា​ “​កូនស្រី​ដែល​ក្បត់​ប្រពៃណី​លួច​មាន​ប្រុស​ មិន​ឱ្យ​ឪពុក​ម្ដាយ​ដឹង​ ឬ​មិន​បាន​រៀប​ការ​ពេញ​ច្បាប់​ គឺ​ធ្វើ​តាម​បែប​ទុំ​មុន​ស្រគាល​ រមែង​ទទួលផល​កម្ម​ទឹកភ្នែក​ជូត​ក្បាលជង្គង់​និង​អភ័ព្វ​កាយ​”​ ។​​
យ៉ាង​ណា​មិ​ញ​ដូច​កម្មការិនី​ម្នាក់​នេះ​ហេតុតែ​ ស្រឡាញ់​បុរស​ម្នាក់​ពេញ​បេះដូង​ នាង​សុខចិត្ដ​ក្បត់​ប្រពៃណី​និង​គ្រួសារ​យក​គ្នា​ ធ្វើ​ជា​ប្ដី​ប្រពន្ធ​លួចលាក់​រហូត​មានកូន​ម្នាក់​ក្នុង​ផ្ទៃ​ រស់នៅ​ផ្ទះ​ជួល​ទាំង​ត្រ​ដាប​ត្រ​ដួស​ ហើយ​នៅ​ទីបំផុត​ ខណៈ​ដែល​នាង​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​ បែរជា​ប្រុស​ស្នេហ៍​ រត់​ចោល​ធ្វើ​ឱ្យ​នាង​ឈឺពោះ​ឆ្លងទន្លេ​ក្នុង​ផ្ទះ​តែ​ម្នាក់ឯង​ គ្មាន​អ្នក​ណា​ជួយ​ កាត់​ទង​ផ្ចិត​កូន​ និង​ជួយ​ថែរក្សា​ ពេល​ដែល​នាង​ គ្មាន​ប្រាក់​មួយ​រយ​រៀល​កាន់​ក្នុង​ដៃ​ផង​ទេ​នោះ​ ។
​ទោះ​យ៉ាងណា​ទ​ង្វើ​ដែល​អាច​ចាត់​ទុក​ថា​ ជា​បាបកម្ម​ក្បត់​ប្រពៃណី​តាម​បែប​ទុំ​ មុន​ស្រគាល​នេះ​ ព្រហ្ម​លិខិត​ពិតជា​មិន​ ទាន់​ដាក់​ទណ្ឌកម្ម​ឱ្យ​នារី​អភ័ព្វ​អស់សង្ឃឹម​ឡើយ​ ដោយសារ​ពេល​នាង​ឆ្លងទន្លេ​នៅ​ ក្នុងផ្ទះ​ជួល​តែ​ម្នាក់ឯង​ ហើយ​គ្មាន​អ្នក​ ណា​កាត់​ទងផ្ចិត​នោះ​ ត្រូវ​បាន​អ្នក​ជិត​ ខាង​ដឹង​ទាន់​បាន​ប្រ​កូក​ប្រកាស​ហៅ​ រថយន្ដ​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្ដ​ ភាព​ខ្មែរ​-​សូ​វៀតបាន​ទាន់​ពេលវេលា​ ក្រោយ​ឆ្លងទន្លេ​ក្នុងផ្ទះ​រួច​ ។​

​កម្មការិនី​អភ័ព្វ​ម្នាក់​នេះ​ឈ្មោះ​ ម៉ៅ​ ស្រី​នួន​ អាយុ​១៩​ឆ្នាំ​ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​យីហោ​ មឹង​ ម៉ាក់​ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​លេខ​១១០​ ផ្លូវ​៣៧១​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ មានស្រុក​កំណើត​នៅ​ភូមិ​ស្ទឹង​កែវ​ ឃុំ​កំពង់​ចិន​ ស្រុក​-​ខេត្ដកំពត​ ។​
​នាង​ ម៉ៅ​ ស្រី​នួន​ បាន​សម្រាលកូន​នៅ​ក្នុងផ្ទះ​ជួល​តែ​ម្នាក់ឯង​ ដោយ​ពុំ​ឱ្យ​បងប្អូន​ និង​ក្រុម​គ្រួសារ​ ជា​ពិសេស​ឪពុក​ម្ដាយ​របស់​នាង​ដឹង​ឡើយ​ ។​
​តាម​ការ​ឱ្យ​ដឹង​ពី​មិត្ដភក្ដិ​របស់​កម្ម​ ការិនី​ ម៉ៅ​ ស្រី​នួន​ បាន​រៀបរាប់​ប្រាប់​ អ្នក​យក​ព័ត៌មាន​នគរ​វត្ដថា​ នាង​ ម៉ៅ​ ស្រី​នួន​ បាន​ចាក​ចេញពី​ស្រុក​កំណើត​ មក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​អស់​រយៈ​ ពេល​ជិត​២​ឆ្នាំ​មក​ហើយ​ ។​ ពេល​រូប​ នាង​មក​ធ្វើការ​នៅ​ទីនោះ​ ម៉ៅ​ ស្រី​នួន​ មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ បុរស​ម្នាក់​ឈ្មោះ​ ឈី​វ​ ហៅ​សាវ​ អាយុ​ ២១​ឆ្នាំ​ គ្មាន​មុខរបរ​ច្បាស់លាស់​ និង​ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​ មាន​ជ័យ​ ។​ ស្នេហា​នេះ​ត្រូវ​បាន​នាង​ លាក់លៀម​មិន​ឱ្យ​ឪពុក​ម្ដាយ​ដឹង​ ហើយ​ក៏​ជ្រុលជ្រួស​មាន​ផ្ទៃពោះ​អស់​រយៈពេល​ ជាង​៧​ខែ​កន្លង​មក​ហើយ​ ។​ នាង​ព្យាយាម​ លាក់បាំង​មិន​ឱ្យ​អ្នក​ណា​ដឹង​នោះ​ទេ​ ហើយ​ពេល​មាន​មិត្ដភក្ដិ​មក​សួរនាំ​ម្ដងៗ​ នាងតែងតែ​ឆ្លើយ​បង្វែង​ប្រាប់​គេ​ថា​ នាង​កើត​ទាច​ទឹក​ ។​
​នាង​ម៉ៅ​ ស្រី​នួន​ បាន​ទ្រាំ​លំបាក​ពពោះ​ អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ​ តែ​ត្រូវ​ បែក​ការណ៍​រឿង​នេះ​នៅ​វេលា​ម៉ោង​៩​និង​ ៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១២​ ខណៈ​នាង​ឈឺពោះ​ឆ្លងទន្លេ​(​កូន​មិន​គ្រប់​ ខែ​)​នៅ​ក្នុងផ្ទះ​ជួល​ ស្ថិត​នៅ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជ​ ធានី​ភ្នំពេញ​ តែ​ម្នាក់ឯង​ ។​ លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ សីហា​ ឆ្នាំ​២០១២​ ស្រាប់តែ​នាង​សម្រាល​ កូន​តែ​ម្នាក់ឯង​គ្មាន​អ្នក​ណា​ដឹង​ ទើប​មាន​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។​
​មិត្ដភក្ដិ​ស្ដ្រី​អភ័ព្វ​រូប​នេះ​បានឱ្យ​ដឹង​ថា​ ដោយ​ទ្រាំ​ពុំ​បាន​នឹង​ការ​ឈឺចាប់​ពេល​ សម្រាលកូន​នោះ​នាង​ ម៉ៅ​ ស្រី​នួន​ បាន​ ស្រែក​ដង្ហោយហៅ​មិត្ដភក្ដិ​ជា​កម្មការិនី​ ធ្វើការ​ជាមួយ​គ្នា​ឱ្យមក​ជួយ​។​ ពេល​នោះ​ មិត្ដភក្ដិ​រួមការ​ងារ​មក​ជួយ​ហុច​ទឹក​ក្ដៅ​ ទឹក​ត្រជាក់​ តែ​ពុំ​មាន​អ្នក​ហ៊ាន​កាត់​ទង​ ផ្ចិត​ឱ្យ​កូន​ដែល​សម្រាល​មក​ថ្មីៗ​នោះ​ទេ​។​ ជាមួយ​គ្នា​នេះ​ដោយ​នារី​ម៉ៅ​ ស្រី​នួន​ រស់​ នៅ​ឯកា​ខ្វះ​ប្រាក់​កាស​មិន​មាន​លទ្ធភាព​ ទិញ​ថ្នាំ​ និង​ទៅ​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​ បាន​ ពេល​នោះ​មិត្ដ​រួមការ​ងារ​របស់​នាង​ បាន​ទូរស័ព្ទ​ទៅ​កាន់​វិទ្យុ​ក្នុងស្រុក​មួយ​ ហើយ​ត្រូវ​ពិធី​ការិនី​វិទ្យុ​ក្នុងស្រុក​មួយ​ នេះ​ជួយ​អន្ដរាគមន៍​ឱ្យ​រថយន្ដ​សង្គ្រោះ​ នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ ទៅ​ដឹក​ យក​នារី​រង​គ្រោះ​មក​សង្គ្រោះ​បន្ទាន់​ ដោយ​សន្យា​ថា​ អស់​សេវា​ព្យាបាល​ប៉ុន្មាន​ ខាង​វិទ្យុ​មួយ​នេះ​ជា​អ្នករ៉ាប់រង​ ។​
​គ្រូពេទ្យ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ បានឱ្យ​ដឹង​ថា​ នាង​ ម៉ៅ​ ស្រី​នួន​ មាន​ផ្ទៃ​ពោះ​៩​ខែ​១០​ថ្ងៃ​ដូច​គេឯង​ មិនមែន​មាន​ ផ្ទៃពោះ​៧​ខែ​កន្លះ​នោះ​ទេ​ ។​ នាង​ប្រសូត​ បានកូន​ប្រុស​ដ៏​ទ្រលុកទ្រលន់​ម្នាក់​ មាន​ទម្ងន់​៣​គីឡូក្រាម​ និង​មាន​សុខភាព​ល្អ​ធម្មតា​ ។​ ចំណែក​នាង​ជា​ម្ដាយ​ក៏​មាន​ សុខភាព​ល្អ​ដែរ​ គឺ​ពុំ​មាន​បញ្ហា​អ្វី​ទេ​ ។
​គ្រូពេទ្យ​ប្រាប់​ថា​ អ្វី​ដែល​មានការ​ លំបាក​នោះ​គឺ​នាង​ ម៉ៅ​ ស្រី​នួន​ សម្រាក​ក្នុង​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​ គ្មាន​សាច់ញាតិ​នៅ​ជួយ​កំដរ​ ឬ​ ថែរក្សា​ឡើយ​ ប៉ុន្ដែ​ ក្រោយមក​ដំណឹង​នេះ​បានឮ​សុសសាយ​ កាន់តែ​ខ្លាំង​ តាម​រយៈ​វិទ្យុ​ក្នុងស្រុក​ ធ្វើ​ឱ្យ​ សប្បុរសជន​ជា​ច្រើន​ចូលរួម​រំលែក​ទុក្ខ​ លំបាក​ និង​ជួយ​ជ្រោមជ្រែង​ទាំង​ថវិកា​ និង​ផ្ដល់​កម្លាំងចិត្ដ​ដល់​នាង​ ម៉ៅ​ ស្រី​នួន​ ធ្វើ​ឱ្យ​នាង​មាន​កម្លាំងចិត្ដ​ក្នុង​ការ​តស៊ូ​ ចិញ្ចឹម​កូនប្រុស​ដែល​ឪពុក​រត់​ចោល​នេះ​ ។​
​ចំពោះ​បញ្ហា​ទាំងអស់​ខាងលើ​នេះ​មាន​ ការ​លើក​ឡើង​ដែរ​ថា​ នារី​ឯទៀត​មិន​គួរ​ បណ្ដែតបណ្ដោយ​បរិច្ចាគ​ព្រហ្មចារី​ រំលង​ ប្រពៃណី​ក្បត់​អ្នក​មានគុណ​ ដែល​ជា​ហេតុ​ ធ្វើ​ឱ្យ​លទ្ធផល​ចុង​ក្រោយ​ទទួល​បាន​ភាព​សោកា​បែប​នេះ​ទេ​ ៕

No comments:

Post a Comment

yes