សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

គីមសួរ ភីរិទ្ធិ ៖ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ គឺមានកម្លាំងខ្លាំងជាង ចលនា ឆ្នាំ១៩៩៣ ទៅទៀត



ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស កំពុងតែមានការគាំទ្រមកលើ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ យ៉ាងច្រើនផុសផុលស្របពេលដែលចលនាមួយនេះបានបង្កើតគណបក្សថ្មីមួយ ទៀតដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ដើម្បីធ្វើការប្រគួតប្រជែង ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។

ការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយមានការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើឲ្យគណបក្សកាន់អំណាចសព្វថ្ងៃកាន់តែ មានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី កាន់តែខ្លាំងឡើង ។
ដោយហេតុ ថាលោក សម រង្ស៊ី គឺជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដ៏ដូចជាប្រធានគណបក្ស​ សង្គ្រោះជាតិ ដែលប្រសូតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិផងដែរ ហើយជាមួយគ្នា នោះលោក កឹម សុខា ដែលជាប្រធានគណបក្ស សិទ្ធិមនុស្ស សព្វថ្ងៃក៏នឹងក្លាយទៅជាអនុប្រ​ធានរបស់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃខាងមុខផងដែរ ។

គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សថ្មីមួយដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ អ្នកស្រ លាញ់ជាតិ និងអ្នកស្រលាញ់ប្រជាពលរដ្ឋពិតប្រាកដ ហើយគណបក្សថ្មីមួយនេះ ក៏មានស្នូលរ​ប​ស់គណបក្សដ៏រឹងមាំផងដែរ គឺស្នូលរបស់គណបក្ស សម រង្ស៊ី និងស្នូលរបស់គណបក្ស សិទ្ធិ​មនុស្ស ព្រោះថានៅពេលខាងមុខគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមុនស្ស ដោយឈរលើ ស្មារតីប្រជុំសម្រេចកាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន នឹងរៀបចំបញ្ជីឈ្មោះរួមគ្នាដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ដោយគណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មិនមានអ្នកឈរឈ្មោះនោះឡើយ ។ ហើយការអូស បន្លាយនេះក៏ដើម្បីនៅថែរក្សាអសនះរបស់គណបក្សទាំងពីរ ដែលមានតាំងពីព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ខេត្ត-ស្រុក និងថ្នាក់ឃុំ-សង្កាត់នោះ ។

សូមជំរាជូនផងដែរថា ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុស្ស បាននឹងកុំពុងតែធ្វើការរួមគ្នាដោយបានចុះទៅតាមបណ្តាខេត្តនានា ដើម្បីធ្វើការពន្យល់ និងជំរាបជូនដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សទាំងពី ក៏ដូចជាសមាជិក-សមាជិការ និងថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅតាមបណ្តាខេត្ត ឲ្យពួកគាត់បានជ្រាបអំពីការសម្រេចរួម បញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាការ​បង្កើត ចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ និងការបង្កើត គណបក្ស សង្គ្រោះជាតិ នៅពេលនេះ​
ផងដែរ ។

មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុ​ស្ស ក៏ដូចជាសមាជិក-សមាជិការ និងងថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅខេត្តកំពង់ឆ្នាំង​លោក គីម​សួរ ភីរិទ្ធ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សា គណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំង បានថ្លែងថា « ក្រោយពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមបញ្ចូលគ្នាជាសម្លេងតែមួយមក បានធ្វើឲ្យប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន​ សែន មានប្រតិកម្មយ៉ាងខ្លាំងដោយមានការភ័យខ្លាចពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ព្រោះថាគណបក្សទាំងពីរនេះកាលពីមុនរស់នៅបែកគ្នាផង នៅតែពិបាក ទប់ស្កាត់ ឬអាចនិយាយបានថាពិបាកកំចាត់ ទំរាំតែគណបក្សទាំងពីររួមគ្នាជាសម្លេងតែមួយមិន ដឹងជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពិបាកទប់ស្កាត់យ៉ាងណានោះទេ ដោយគេបានប្រើភា សារជាចំអកឡកឡាយដើម្បីបំបាត់ការភ័យខ្លាចរបស់ខ្លួនថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នាគឺប្រៀបបានទៅនឹងព្យុះក្នុងក្អម » ។

លោក គីមសួរ ភីរិទ្ធ មានប្រសាសន៏ទៀតថា « រដ្ឋាភិបាលគេក៏បាននិយាយផងដែរថា សង្គ្រោះ​ស្អី សម័យនេះហើយគេសម្បូរសប្បាយ ផ្លូវថ្នល់ល្អស្អាត រួមទាំងមានផ្ទះថ្មខ្ពស់ៗ ហា ហុក សិប​ជាន់ មកសង្គ្រោះស្អីទៀត បើដូចជាកាលពីសម័យ ប៉ុលពត អាហ្នឹងបានជាគេសង្គ្រោះ » ។ ជា​ការឆ្លើយ​តប ក៏ដូចជាជំរាបជូនទៅប្រជាពលរដ្ឋ និងសមាជិក-សមាជិការ របស់គណបក្ស​ទាំងពី​រ​ឲ្យបានជ្រាបលោក​គីមសួរ ភីរិទ្ធ មានប្រសាសន៏ថា « មិនចាំបាច់ដូចជាសម័យ ប៉ុលពត គេចាប់ ចង សម្លាប់វាយធ្វើបាប បានសង្គ្រោះទេ ដោយលោកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ៦០% ជំពាក់ លុយធនាគារក៏ត្រូវការឲ្យមានគេសង្គ្រោះផងដែរ សង្គ្រោះធនធានធម្មជាតិដែលត្រូវបានគេបំ​ផ្លាញមានដូចជាព្រៃឈើ រ៉ែ សមុទ្រ ទន្លេ មច្ឆាជាតិ ជាពិសេសគឺបូរណៈភាពកដីរបស់យើង​ដែល​ត្រូវ​បានគេរំលោភយកពីសំណាក់ប្រទេសជិតខាងទាំងខាងលិច និងខាងកើតជាពិសេស​គឹខាង​កើត តាមរយៈការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលក្រុងភ្នំពេញ ជាមួយនិងរដ្ឋាភិបាលក្រុងហា ណូយ ដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរអស់ជាច្រើនចូលទៅខាងយួន ក៏ដូចជាការពុះជ្រាកទឹកដីខ្មែរ ឲ្យទៅយួនតាមរយៈក្រុមហ៊ុនឯកជន និងសមាគមន៏របស់យួន ទៅឲ្យពួកយួនទាំងអស់នោះផង​ដែរ ទាំងអស់នេះហើយដែលយើងទាំងអស់គ្នាត្រូវតែសង្គ្រោះនោះ មិនចាំបាច់កាលពីសម័យ ប៉ុលពត នោះឡើយ ហើយនៅមានជាច្រើនទៀតដែលយើងត្រូវការសង្គ្រោះ ដើម្បីឲ្យប្រជាពល​រដ្ឋ និងប្រទេសកម្ពុជារបស់យើងផ្លាស់ប្តូរមុខមាត់ថ្មី » ។

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក គីមសួរ ភីរិទ្ធ បានមានប្រសាសន៏បន្ថែមទៀតថា « ការ​រួម​គ្នារបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺរួមកម្លាំង និងរួមចលនានយោបាយ ។ ដូច្នេះកម្លាំងអ្នកប្រជាធិបតេយ្យគឺកើនកម្លាំងខ្លាំងណាស់ ហើយនៅឆ្នាំ២០១៣ខាងមុខនេះ កម្លាំងអ្នកស្នេហាជាតិ កម្លាំងអ្នកប្រជាធិបតេយ្យ ក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូច​ជាក្នុងរចនាសម័្ពន្ធគណបក្ស សង្គ្រោះជាតិ គឺខ្លាំងជាងចលនាកាលពីឆ្នាំ១៩៩៣ទៅទៀត » ។ ប្រ​ធាន​ក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំងបានបន្តថា « រឿងសង្គ្រោះជាតិ​មិនមែន​ជា​រឿង​តែ​អ្នកនយោបាយ​ទេ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយជាមួយគ្នា​នោះប្រជា​ពល​​រដ្ឋ​ទាំងអស់ត្រូវតែមានកត្តាកិច្ចចូលរួម ដែលជាដំបូងគឺប្រជាពលរដ្ឋទាំងអស់ត្រូវតែ​នាំគ្នាទៅ​ចុះ​​ឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានទាំងអស់គ្នា ដែលការចុះឈ្មោះនិងពិ​និត្យបញ្ជីឈ្មោះនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ខាង មុខនេះ ដើម្បីយើងមានសិទ្ធិទាំងអស់គ្នាក្នុងការចូលរួមបោះឆ្នោតជ្រើរើសថ្នាក់ដឹកនាំដែលខ្លួន​ស្រលាញ់ពេញចិត្ត និងសម្រេចជោគវាសនាអនាគត់ប្រទេសជាតិរបស់យើងដោយខ្លួនយើងជា ពលរដ្ឋខ្មែរ មិនមែនឲ្យបរទេសមកជ្រើរើសមេដឹកនាំប្រទេស និងសម្រេចជោគវាសនាអាគត់​របស់ប្រទេសជាតិជំនួសយើងដែលជាប្រជាពលរដ្ឋខ្មែរនោះឡើយ ។ ជាមួយគ្នានោះការបោះ​ឆ្នោតក៏ត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ ហើយស្ថាប័នគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោតត្រូវតែឯករាជ្យ មិនត្រូវស្ថិតក្រោមបក្ស ឬអំណាចបុគ្គលណាម្នាក់នោះ ឡើយ ព្រោះយើងត្រូវការជ្រើសរើសមេដឹកនាំមួយ ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋពិត ប្រាកដ » ។

ជាចុងក្រោយលោក គីមសួរ ភីរិទ្ធ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម និងជា ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំ បានមានប្រសាសន៏ផ្តាំផ្ញើរទៅប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាសមាជិក-សមាជិការ របស់គណបក្សទាំងពីរថា« គណបក្សថ្មីរបស់យើងដែលប្រសូតចេញពីការរួមបញ្ចូលគ្នារវាងគណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ សូមបងប្អូន កុំភ្លេចឲ្យសោះ ដែលយើងមានរូបសញ្ញាជាសំគាល់ គឺ ព្រះអាទិត្យរះ មានកាំរស្មី២៤ ដែលតំ​ណាង​ឲ្យ២៤ខេត្ត-ក្រុង នៅទូទាំងប្រទេសកម្ពុជា លើផ្ទៃជ្រុងស្មើ ពណ៏ផ្ទៃមេឃ ដែលបាវចនា របស់​គណបក្ស សង្គ្រោះជាតិ គឺ សង្គ្រោះ បម្រើ ការពារ » ៕  


No comments:

Post a Comment

yes