សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

គណៈកម្មាធិការ​​​សិទ្ធិ​​មនុស្ស​​អាស៊ី​​​គ្រោង​​ស្នើ​​ទៅ​​អង្គការ​​សហប្រជាជាតិ​​​ឲ្យ​​ជួយ​​អន្តរាគមន៏​​ករណី​លោក ម៉ម សូណង់ដូ​


គណៈកម្មាធិការ​សិទ្ធិមនុស្ស​​អាស៊ី (AHRC) បាន​លើក​ឡើង​នៅ​​ក្នុង​លិខិត​​មួយ​​របស់​ខ្លួ​កាល​ពី​ម្សិល​មិញ​​ថា គេ​គ្រោង​ស្នើ​​ទៅ​​អង្គការ​សហប្រជាជាតិ​​ឲ្យ​​ជួយ​​អន្តរាគមន៏​​ដោះលែង​លោក ​ម៉ម សូណង់​ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង ជា​ប្រធាន​​សមាគម​​អ្ន​ក​​ប្រជាធិបតេយ្យ​​ដែល​ត្រូវ​បាន​​រដ្ឋាភិបាល​​ក្រុងភ្នំពេញ​ចាប់​ឃុំ​ខ្លួន​​ក្នុង​ព័ន្ធនាគារ​ជាង​​មួយ​​ខែ​មក​ហើយ ពាក់ព័ន្ធ​សំណុំ​រឿង​​ដីធ្លី​​​​នៅ​​ខេត្ត ក្រចេះ។
លោក ម៉ម សូណង់ដូ ពេលត្រូវបាន ប៉ូលិស នាំមកចោទសួរ នៅ តុលាការ ក្រុង ភ្នំពេញ កាលពី ពេល កន្លង ទៅ
កាល​ពី​ម្សិល​មិញ​​ដែរ​គណៈកម្មាធិការ​​នេះ​​បាន​ធ្វើ​ការ​អំពាវនាវ​​ឲ្យ​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​គឺ​លោក ​អង្គវង្ស វឌ្ឍនា ធ្វើ​ការ​ដោះលែង​​លោក ម៉ម សូណង់​ដូ​ ជាបន្ទាន់​​បើ​សិន​​ពុំ​​មាន​ភស្តុតាង​​គ្របគ្រាន់​ស្របតាម​​​​ច្បាប់​ទេនោះ ​។ ​ជា​មួយ​គ្នា​ AHRCក៏​​បាន​​​បង្ហាញ​​ពី​ក្ដី​​កង្វល់​អំពី​​បញ្ហា​សុខភាព​លោក ម៉ម សូណង់​ដូ និងការ​​​រំលោភ​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា ដែល​កាន់​តែ​​មាន​ស្ថាន​​ភាព​អាក្រក់​ទៅ​ៗ ។
លោក​ ម៉ម សូណង់ដូ ​ដែល​មាន​វ័យ​​៧០​ឆ្នាំ ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​​កាល​ពី​ថ្ងៃទ​១៥កក្កដា​ ​ក្រោម​​​​បទ  ​​​ផ្តើម​​​​គំនិត​​​​ប្រ​​ឆាំង​​​​នឹង​​​រាជ​​​ការ​​សាធារណៈ ​ , ការ​​​ធ្វើ​​កុប្ប​​កម្ម​​ប្រឆាំង , ​​​ជ្រៀត​​​ជ្រែក​​​ដោយ​​​ខុស​​​​ច្បាប់​ក្នុង​​កិច្ច​​ការ​​​សាធារណៈ ​និង​​ ​ការ​​ញុះ​​ញង់​​ឲ្យ​​ប្រជា​ពល​​រដ្ឋ​​កាន់​​​អាវុធ​​​ប្រឆាំង​នឹង​​អាជ្ញា​​ធរ​​ ស្រប​ច្បាប់ ទាក់​ទង​សំណុំ​​រឿង​​ដីធ្លី​​មួយ​​នៅ​​ភូមិ ប្រមា ឃុំ កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ​បន្ទាប់​ពី​កង​កម្លាំង​រដ្ឋាភិបាល​រាប់រយនាក់​បាន​បើក​ការ​វាយប្រហារ​យ៉ាង​កម្រោល​​កាល​ពី​ថ្ងៃ​ទី ​១៦​ កុម្ភៈ ​ធ្វើ​​ឲ្យ​ក្មេង​ស្រី​ជំទង់​​ម្នាក់​ស្លាប់ និង ចាប់​ខ្លួន​បុរស​អ្នកភូមិ​មួយ​​ចំនួន​​ ជា​​មួយស្នារ ពីរបី ​ដើម ដែល​គេ​ប្រើ​ដើម្បី​បាញ់​សត្វ​​ជាវត្ថុសំអាង ចំពោះ​​បទចោទ​ដ៏ធំ​ដែល​​ថា មាន​ផែន​​ការ​អបគមន៏​​ទឹកដី​ ៕

No comments:

Post a Comment

yes