សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

លោក សៅ រ៉ានី ត្រូវ​បាន​ជ្រើស​តាំង​​ជា​ប្រធាន​​គណបក្ស​ជាតិនិយម


បើ​ទៅ​បី​ជា​ពុំ​ទាន់​មាន​កា​រ​លប់​​ចោល​ភ្លាម​ៗ​ពី​បញ្ជី​ឈ្មោះ​​គណបក្ស​នយោបាយ​​នូវ​ឈ្មោះ គណបក្ស​នរោត្តម រណប្ញទ្ធិ ​ដោយ​សារ​តែ​ខ្លាច​បាត់​បង់​តួនាទី​សមាជិក​រដ្ឋសភា និង សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​​ក្ដី ​ក៏​​សមាជ​​កាល​ពី​ព្រឹក​មិញ​​នេះ​​​បាន​លើក​ដៃ​សម្រេច​រួច​ហើយ ចំពោះ​ការ​ផ្លាស​ប្ដូរ​ឈ្មោះ​គណបក្ស​​នេះ​ទៅ​​ជា​គណបក្ស​ ” ជាតិនិយម” ហើយ​​បាន​​ជ្រើស​តាំង​​លោក សៅ រ៉ានី​ ជា​ប្រធាន​​ ។​
ទិដ្ឋភាពលើវេទិការកិត្តិយស ក្នុងពិធីសមាជ កាលពីព្រឹកមិញ
ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​​ជាង​​៤​រយ​នាក់​ និង មាន​វត្តមាន​លោក កែវ ពុទ្ធិរស្មី ប្រធាន​កិត្តិយស​​គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច ​ជា​ភ្ញៀវកិត្តិយស​ផង គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស ជាតិ​និយម​និង​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច ​​នឹង ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​​នៅ​ថ្ងៃ​ទី​​២៥ សីហា ស្អែក​នេះ ។
បើ​តាម​លោក សៅ រ៉ានី ​ថា បន្ទាប់​ពី​ការ​ច្របាច់​​បញ្ចូល​គ្នា​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ដើម​​របស់​ក្រុម​អ្នករាជានិយម​​នឹង​ផ្ដើម​ធ្វើ​សកម្មភាព​​​​ដើម្បី​ប្រមូល​​ការ​គាំទ្រ​​សម្រាប់​​ការ​បោះ​ឆ្នោត​សកល​ នា​ខែ កក្កដា ​ឆ្នាំ ២០១៣​ ខាង​មុខ ។
គួរ​បញ្ចាក់​ថា ​សមាជ​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​ការ​ប្រកាស​លា​ឈប់​​ជា​លើក​ទី​ពីរ ពី​សង្វៀន​យោ​បាយ​របស់​ទ្រង់​រណប្ញទ្ធិ​កាល​ពី​ថ្ងៃ​ទី​​១០ ​ខែ សី​ហា ក្រោយ​ពី​ទ្រង់​​នឹង​មន្ត្រី​សិ្នទ្ធ​​​​មួយ​ចំនួន​​ត្រូវ​​បាន​​ជាប់​ចោទ​ក្នុង​ពាក្យ​​បណ្ដឹង​​របស់​លោក​ សៅ រ៉ានី ទាក់ទង​សំណុំ​រឿង​ផ្ទៃក្នុង​ដ៏​ចម្រូងចម្រាស ។ ប៉ុន្តែ​ក្រោយ​​មក​ពាក្យ​​ប​ណ្ដឹង​​ត្រូវ​បាន​ដក បន្ទាប់​ពី​ទ្រង់​​យល់​ព្រម​លាលែង​​ពី​ឆាក​​នយោបាយ  ៕

No comments:

Post a Comment

yes