សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

លោកស្រី កែ សុវណ្ណរតន៏ ចុះផ្សព្វផ្សាយពីយុទ្ធសាស្ត្រថ្មីៗរបស់គណបក្ស សម រង្ស៊ី និង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដល់មាជិក និងថ្នាក់ដឹកនាំគណបក្ស


លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការគណបក្ស សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានចុះ​ជួប​ជាមួយថ្នាក់ដឹកនាំ ក៏ដូចជាសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅខេត្តពោធិ៏សាត់ និងខេត្ត​បន្ទាយមានជ័យ ក្នុងគោលបំណងដើម្បី​ពង្រឹងការងារ និងធ្វើការផ្សព្វផ្សាយពីយុទ្ធសាស្ត្រថ្មីៗ
របស់គណបក្ស សម រង្ស៊ី ដែល​ក្នុង​នោះគឺផ្តោត​សំខាន់ទៅលើការរួបរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណ​បក្ស​សិទ្ធិ​មនុស្ស ដើម្បីបង្កើនសម្លេងសម្រាប់ការចូលរួម
​ប្រ​គួតប្រជែងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ។


មានប្រសាសន៏ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាសកម្មជនរបស់គណបក្ស សម រង្ស៊ី ទាំងខេត្ត ពោធិ៏ សាត់ និងខេត្តបន្ទាយមានជ័យ លោកស្រីអគ្គលេខាធិការថ្លែងថា ពេលវេលា និង​កាលៈទេសៈ​នេះ​បានតម្រួវឲ្យគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើការរួមបញ្ចូលគ្នាជាសម្លេង​តែ​មួយ ដើម្បីយើងធ្វើការបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលគ​ណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើនៅពេលនេះក៏ដើម្បីឲ្យស្របទៅតាមឆន្ទៈរបស់ប្រជា ពល​រដ្ឋដែលលោកចង់បានផងដែរ ។

លោកស្រីអគ្គលេខាធិការ កែ សុវណ្ណរតន៏ បានមានប្រសាសន៏ទៀតថា ដោយយោងទៅលើស្មា រតី នៃសេ​ច​ក្តីថ្លែងការណ៏រួមនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនរវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ បានសម្រេចបង្កើត ចលនាមួយ ដែលមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បន្ទាប់មកយើងនិងឈានទៅបង្កើត គណបក្សថ្មីមួយទៀតដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ។ លោកស្រីបន្តថា ដូចនេះដើម្បីយើងទទួលបាន​ជោគជ័យលើគណបក្សកាន់អំណាចបច្ចុប្បន្ន គឺយើងទាំងអស់គ្នា រួមជាមួយ​និងសមាជិក សមាជិ​ការទាំងអស់ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ត្រូវតែធ្វើការរួមគ្នាចាប់ពីពេលនេះតទៅ ហើយ ត្រូវ​ចងកម្លាំងគ្នា​ជា​ធ្លុងមួយ ។ លោកស្រីថ្លែងបញ្ជាក់ទៀតថា​ កម្លាំង​ទាំងអស់រួមគ្នានៅ​មូលដ្ឋាន​ដើម្បីធ្វើសេចក្តីសម្រេចមួយគឺ ឈឺឆ្អាល ការពារ ផលប្រ​យោជ​ន៏​ប្រជាពលរដ្ឋខ្មែរយើង​នៅតាម​មូលដ្ឋានឃុំ-សង្កាត់ ដើម្បីទទួលទំនុកចិត្តនិងការគាំទ្របន្ថែមទៀតពីសំណាក់ ប្រជាពលរដ្ឋ ហើយ​ជំហ៊ានជាបន្តរ ​គឺរួមគ្នា​នៅថ្នាក់​ជាតិ ដើម្បីការពារផលប្រយោជន៏ជាតិធំៗ ក៏ដូចជាការរក​អន្ត​រាគ​ម​ន៏ឲ្យមានការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ជាមួយគ្នានោះក៏ត្រូវតែ​ជម្រុញ​ឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត ​ឲ្យទៅ​ពិនិត្យមើលបញ្ជីឈ្មោះ និងឲ្យអញ្ជើញទៅ​ចុះ​​ឈ្មោះ​បោះឆ្នោតឲ្យបានគ្រប់ៗចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ តុលា ឆ្នាំ២០១២ ។
លោកស្រីក៏បានមានប្រសាសន៏ទៀតផងដែរថា ទាំងអស់នេះ​នៅក្នុងសេចក្តី​ថ្លែង​ការរួមគ្នារបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានបញ្ជាក់ផងដែរ ។ ដែលយើង​ទាំង​អស់គ្នាគឺបានគិត​គូរ​អំពីការផ្លាស់ប្តូរ និងការរៀបចំប្រព័ន្ធបោះឆ្នោតឲ្យសេរី និង យុត្តិធម៌នៅ​កម្ពុជា ។ លោកស្រីអគ្គ​លេខាធិការរបស់គណបក្ស សម រង្ស៊ី បានថ្លែងដោយ​សង្កត់​ធ្ងន់​ថា ប្រ​ទេសកម្ពុជាត្រូវតែមាន​អ្នក​ដឹកនាំសេរី អ្នកដឹកនាំយុត្តិធម៌ ដើម្បីការពារផលប្រយោជន៏របស់ជាតិយើង ហើយនេះ​ជាឆន្ទៈ​ដែលប្រជាពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូ និងឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ត្រឹម​ត្រូវ​ជាយូរណាស់មកហើយ ។

លោកស្រី កែ សុវណ្ណរតន៏ បានថ្លែងបន្តថា យើងដឹងថាយើងពិបាកដែលបញ្ហានេះយើងធ្លាប់​បាន​ជួបចាប់តាំងពីគណបក្ស សម​រង្ស៊ី និងគ្រប់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកដែលការ ពារផលប្រយោជន៏របស់ជាតិទាំងអស់បានធ្វើ  ព្រោះគណបក្សដែលគេកុំពុតែដឹកនាំប្រទេស​គឺ​គេភ័យខ្លាច ហើយគេរារាំងគ្រប់សកម្មភាពទាំងអស់​របស់អ្នកស្នេហាជាតិ ដែលធ្វើអ្វីៗដើម្បី​ការ​ពារផលប្រយោ​ជន៏​របស់ប្រទេសជាតិនោះ ។ លោកស្រីថា យើងនឹងទទួលបានជោគជ័យ នៅ​ពេលដែលយើងខិតខំកសាងទំនុកចិត្ត យើងមានជំនឿជឿជាក់ជាធ្លុងមួយ យើងមានសាមគ្គីភាព យើងមានការឯកភាព យើងមានការយោគយល់អធ្យាស្រ័យ នោះនិងធ្វើឲ្យការខិតខំ ការលះ​បង់​របស់យើង និងទទួលបានជោគជ័យឈានទៅដឹកនាំប្រទេសនៅឆ្នាំ២០១៣ ដូច​អ្វីដែលយើងខិត​ខំប្រឹងប្រែងរួមបញ្ចូលគ្នានាពេលនេះ ។

លោកស្រី កែ សុវណ្ណរតន៏ បានថ្លែទៅកាន់សមាជិក និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី នៅខេត្ត បន្ទាយមានជ័យ និងខេត្តពោធិ៏សាត់ បន្តទៀតថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូច​ជា​គណបក្ស​ សង្គ្រោះជាតិ ពិតជាអាចយកឈ្នះលើគណបក្សប្រជាជននៅឆ្នាំ២០១៣ខាងមុខនេះ ហើយគណបក្សប្រជាជននិងមិនអាចធ្វើប្រជាភិថុតិ បំបែកបំបាក់ ចលនាប្រជាធិប​តេយ្យសង្គ្រោះ​ជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ បានឡើយ ព្រោះគណបក្ស សង្គ្រោះជាតិ គឺមានតួនាទី​ដ៏​សំ​ខាន់ដើម្បីចូលរួមប្រគួតប្រជែងនៅឆ្នាំ២០១៣ ជាមួយ​គណ​បក្សប្រជារបស់​លោក ហ៊ុន សែន ដែលមានយួននៅពីក្រោយខ្នង ជាឆ្មបបង្កើតនោះ ព្រោះនៅ​ពេលបោះ​ឆ្នោតជាតិខាង​មុខ​នេះគឺ​មានប៉ូលតែពីរប៉ុណ្ណោះ សម្រាប់ធ្វើការប្រគួតប្រជែងគ្នា គឺប៉ូល​របស់អ្នកស្នេហាជាតិ ប្រជា​ធិបតេយ្យ និងប៉ូលរបស់អំណាចផ្តាច់ការគណបក្សប្រជាជន ដែលធ្វើ​បាប​រាស្រ្ត ឲ្យរាស្រ្តរងទុក្ខ​លំបាកគ្មានពេលល្ហែ ។

ជាចុងក្រោយលោកស្រី អគ្គលេខាធិការ កែ សុវណ្ណរតន៏ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសកម្មជនរបស់គណបក្ស សម រង្ស៊ី ទាំងអស់ ត្រូវតែចងចាំ និងកុំភ្លេច ក្នុងការសំរបខ្លួនធ្វើការងាររួមគ្នា​ជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីសំរេចគោលដៅស្រោចស្រង់ជាតិនៅពេលខាងមុខ​ដែលជាការចង់បានរបស់យើងគ្រប់គ្នា ។

លោកស្រី កែ សុវណ្ណរតន៏ បានបន្តថា ដូចនេះអ្វីដែលថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ត្រូវធ្វើ គឺការផ្សព្វផ្សាយបន្តអំពីជំហរ​នយោបាយ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ហើយ
ឆ្លៀត​ក្នុងឱកាសនោះផងដែរ លោកស្រី កែសុវណ្ណរតន ក៏បានពាំនាំនូវការនឹករលឹក សួរសុខទុក្ខ ពីលោក សម រង្ស៊ី ចំពោះថ្នាក់​ដឹកនាំ និងសកម្មជនទាំងអស់របស់គណបក្ស សម រង្ស៊ី ។ លោកស្រីថា ជានិច្ចជាកាល លោក សម រង្ស៊ី តែមានការនឹករលឹក មកកាន់ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្ស ដែលលោកប្រធាននឹងវិលត្រឡប់មកជួបបងប្អូនទាំងអស់គ្នាវិញ នៅក្នុងពេល​ដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន


No comments:

Post a Comment

yes