សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ជនខិលខូច ខ្លាចពីប្រជាប្រិយភាព ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្លែងលិខិត របស់លោក សម រង្ស៊ី ពីការឈប់ចងសម័្ពភាពជាមួយគណបក្ស សិទ្ធិមនុស្ស

លោក កឹម សុខា និង លោក សម រង្ស៊ី ជួបជាមួយខ្មែរនៅកាណាដា

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាចលនាដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ និង អ្នក​ស្រលាញ់ជាតិមាតុភូមិ ដើម្បីរំដោះប្រទេសកម្ពុជារបស់យើងពីកណ្តាប់ដៃអ្នកកាន់អំ​ណាច​ផ្តាច់ការសព្វថ្ងៃ ។

បន្ទាប់ពីចលនាមួយនេះបានបង្កើតឡើងចេញជារូបរាងមក គឺមានការគាំទ្រពីសំណាក់ប្រជាពល រដ្ឋយ៉ាងច្រើនគ្រប់ស្រទាប់វណ្ណៈ ព្រោះបេសកកម្មដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស បានសម្រេចនៅពេលនេះគឺជាឆន្ទះរបស់ពួកគាត់ដែលចង់បានជាយូរណាស់មកហើយ ដែលពួកគាត់តែងតែស្រែកដង្ហើយ ឲ្យអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិ មាតុភូមិ និងប្រជារាស្រ្ត ពិតបាកដកមកជួយពួកគាត់ ដែលពួកគាត់រស់នៅសព្វថ្ងៃប្រៀបបីដូចជារស់នៅក្នុងគុកឥត​ជញ្ជាំង គ្មានសិទ្ធិក្នុងការទាមទារសេរីភាពរបស់ខ្លួន និងគ្មានសិទ្ធិហាស្តីអ្វីទាំងអស់ ក្រោមការ​តាមដាន និងត្រួតពិនិត្យគ្រប់ជំហ៊ានពីសំណាក់មនុស្សរបស់ពួកគេ ។


ដោយមើលឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋមកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ច្រើន​ឡើងៗពី​មួយថ្ងៃទៅមួយថ្ងៃបែបនេះនោះសូម្បីតែលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី ក៏ធ្លាប់បានធ្វើការបន្ទោសបង្អាប់មកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ផងដែរ ថាជាព្យុះ​ក្នុងក្អម ដែលលោក ហ៊ុន សែន ចង់លេងល្បែងប្រជាភិថុតិ បំបែកបំបាក់ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ និងក្នុងចេតនាដើម្បីជាការគំរាបកំហែងផ្នែកអារម្ភមកលើប្រជាពលរដ្ឋដែលជាអ្នក គាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិមួយនេះផងដែរ ។

សូមជំរាបជូនថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងដោយ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន មិនបានដល់មួយខែផង ស្រាប់តែមានជនមិនស្គាល់មុខបានធ្វើលិខិតក្លែងក្លាយ​មួយច្បាប់​បង្ហោះ​តាមប្រព័ន្ធអេឡិចត្រូនិចដែលហៅថា Facebook ពីការសំដកខ្លួនចេញរបស់ លោក សម រង្ស៊ី ពីការបង្រួមបង្រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុង ចល នាប្រជាធិប​តេយ្យ​សង្គ្រោះជាតិ ។ ដែលលិខិតអាណាមិកបង្ហោះក្នុងប្រព័ន្ធអេឡិចត្រូនិច Facebook  ដោយ​ជនអគតិខ្លាចពីសន្ទុះរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានខ្លឹមសារ ថា « ជំរាបជូន​ឯកឧត្តម កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ឯកឧត្តម ខ្ញុំ សម រង្ស៊ី ប្រធាន គណបក្ស សម រង្ស៊ី សូមជំរាបជូនឯកឧត្តមថា ដោយស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹក​នាំ​របស់រាជរដ្ឋាភិបាលសព្វថ្ងៃសម្តេចតេជោ ហ៊ុន សែន ធានាបាននូវសុខសន្តិភាព ពេញបរិបូរ​ណ៏ និងការអភិវឌ្ឍន៏រីកចំរើនស្ទើរគ្រប់វិស័យ ។ »

លិខិតអាណាមិក ដែលចេញដោយជនអគតិដដែលបានបន្តថា « ម្យ៉ាងវិញទៀតដូចប្រកាស​យ៉ាងច្បាស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា ( សម រង្ស៊ី ជាជនមានពិរុទ្ធភាពដែលត្រូវបានតុលាការក្នុងប្រទេសកម្ពុជា ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ក្នុងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ហើយសិទ្ធិធ្វើនយោបាយក៏ត្រូវបានបញ្ចប់ជាស្ថាពរផងដែរ ។ ) »

លិខិតជនអគតិខាងលើបានបន្តថា « ហេតុដូចនេះខ្ញុំមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋ​មន្រ្តីសម្រាប់ប្រគួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខទេ ។ ខ្ញុំពិតជាមានការសោក​ស្តាយ យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម និងក្រុមការងាររបស់គណបក្ស សិទ្ធិ​មនុស្ស និងគណបក្ស សម រង្ស៊ី ក្នុងការជម្រុញឲ្យមានការបង្កើតគណបក្សថ្មី ។ ប៉ុន្តែដោយយោង​លើ​ស្ថានភាពជាក់ស្តែង ខ្ញុំសូមការយោគយល់ពីឯកឧត្តម ក្នុងការបញ្ចប់គំរោងនៃការបង្កើតគណ​បក្ស ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ត្រឹមថ្ងៃនេះចុះ ដោយមូលហេតុពិតគឺខ្ញុំ សម រង្ស៊ី មិន អាចឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្រ្តី ដូចអ្វីដែលគណបក្សរបស់យើងទាំងពីរបានធ្វើការ ប្រកាសផ្សព្វផ្សាយនោះឡើយ ។ »

សូមជំរាបជូនផងដែរថា លិខិតអាណាមិក ដែលជនអគតិបានបង្ហោះតាមរយៈប្រព័ន្ធអេឡិចត្រូ និច Facebook នេះគឺបានចុះហត្ថលេខាដោយលោក សម រង្ស៊ី និងធ្វើនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ នៅសហរដ្ឋអេមេរិក ។

ក្រុមអ្នកតាមដានស្ថានការនយោបាយបានលើកឡើងថា ជនអគតិដែលបានបង្ហោះលិខិតខ្លែង​ក្លាយខាងលើនេះ ប្រហែលជាអ្នកដែលមិនបានតាមដានស្ថានការណ៏នយោបាយហើយមើលទៅ បានជាមិនដឹងថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បង្កើតគណបក្សឈ្មោះអ្វី​បានជាគេ​យក​ឈ្មោះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មកដាក់ថានេះគឺជាឈ្មោះរបស់គណបក្ស ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ តាមពិតឈ្មោះគណបក្សថ្មី ដែលបង្កើតឡើងដោយ​ចលនាប្រជា​ធិ​បតេយ្យសង្គ្រោះជាតិ គឺមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើការប្រកាសដោយផ្ទាល់មាត់របស់លោក ។

ប្រតិកម្មទៅនិងការចេញលិខិតខ្លែងរបស់ជនអគតិខាងលើនេះលោក យឹម សុវណ្ណ ដែលជាអ្នក នាំពាក្យរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានលើកឡើងថា « លិខិតនោះជាលិខិត​ខ្លែងកលាយ ដែលរៀបចំឡើងដោយមនុស្សមួយក្រុម ដែលមិនសប្បាយចិត្ត​ជាមួយនិងការ​បង្រួប​បង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ ។ លោក យឹម សុវណ្ណ បានបន្តថា អ្នកទាំងអស់នោះ​គឺ​ប្រើ​ប្រាស់នូវល្បិចកល ដ៏ខ្មៅកខ្វក់ ទុច្ចរឹត ហើយអ្នកទាំងអស់នោះដោយសារតែមិនដឹងថា​ត្រូវធ្វើ​យ៉ាងដូចម្តេចដើម្បីប្រជែងជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្នុងក្រម​ខ័ណ្ឌ​នៃកិត្តិយស ។ ដូចនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ សូមបដិសេធទាំងស្រុង និងសូម​ថ្កោល​ទោសនូវជនទុច្ចរឹត ទាំងអស់នោះ ។ »

ដោយឡែកលោក កឹម សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងកុំ ពុង​តែបំបេញបេសកកម្មការងារនៅសហរដ្ឋអាមេរិកជាមួយលោក សម រង្ស៊ី ប្រធានចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ ខែសីហា បានចេញលិខិតរបស់លោកមួយច្បាប់ ដែលសុំ ធ្វើការបដិសេធចំពោះករណីខាងលើនេះ ។ លិខិតបដិសេធរបស់លោក កឹម សុខា មានអត្ថន័យ​ថា « ខ្ញុំ កឹម សុខា ប្រធានគណបកស្ស សិទ្ធិមនុស្ស និងជាអនុប្រធាន ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ សូបបដិសេធនូវលិខិតក្លែងបន្លំដោយជនខិលខូច ឬក្រុមខិលខូច ដែលបានយក​ឈ្មោះខ្ញុំ ទៅបង្កាច់បង្ខូចក្នុងចេតនានយោបាយ ។ »

លិខិតបដិសេធរបស់លោក កឹម សុខា បានបន្តទៀតថា « ដូចខ្ញុំបានជំរាបជូន បងប្អូនជនរួមជាតិ រួចហើយថា គណបក្ស សិទ្ធិមនុស្ស និងរួមគ្នាជាមួយគណបក្ស សម រង្ស៊ី ដើម្បីបង្កើតគណបក្ស សង្គ្រោះជាតិ ។ ជនខិលខូច ឬក្រុមខិលខូចនោះមានការភ័យស្លន់ស្លោរ ប្រើឧបាយកលញុះ​ញុង់ បំបែកបំបាក់ដើម្បីកុំឲ្យខ្មែរយើងមានឯកភាពជាតិ និងសាមគ្គីជាតិ បានដើម្បីងាយស្រួល ជិះជាន់​និងត្រួតត្រា ។ »

នៅចុងបញ្ចប់លិខិតបដិសេធ របស់លោក កឹម សុខា លោកបានធ្វើការបញ្ជាក់ថា « ខ្ញុំ កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ សូមប្តេជ្ញា សារជាថ្មីម្តងទៀត ចំពោះមុខមហាជនខ្មែរ ដែលតែងតែស្នើឲ្យខ្ញុំស្វែងរកការបង្រួបបង្រួមជាតិ រវាងអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម ថាបេសកកម្មជាប្រវត្តិសាស្រ្តនេះ ខ្ញុំនឹងខិតខំសម្រេច ធ្វើឲ្យបានដល់គោលដៅ ។ »

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ មានជំនឿលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចុះថា ចលនាមួយនេះនឹងរឹងមាំ គ្មានការប្រះឆា ឬ បែកបាក់ដូចអ្វីដែលជនអគតិបានក្លែងលិខិតរបស់ លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឡើយ ។ ទាំងអស់នេះកាន់តែ​បង្ហាញឲ្យឃើញថា ពួកជនអគតិទាំងនោះកំពុងតែខ្លាចពីប្រជាប្រិយភាពរបស់ ចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ កាន់តែខ្លាំងឡើងៗហើយ ៕


No comments:

Post a Comment

yes