សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងនាំមកនូវក្តីសង្ឃឹមថ្មីជូនប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីបានបង្កើតគណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣

អុប្រធាន និង ប្រធាន ចលនាប្រធាធិបតេយ្យសង្គ្រោះជាតិ

ដោយឈរលើស្មារតីស្រលាញ់ពលរដ្ឋ និងជាតិមាតុភូមិ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស បានរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីសង្គ្រោះពលរដ្ឋ និងប្រទេសជាតិរបស់យើងពីគណបក្ស​កាន់អំណាចសព្វថ្ងៃ ដែលដឹកនាំប្រទេសតាមបែបផ្តាប់ការ បក្ខពួកនិយម និងគ្រួសារនិយម ដែល​ធ្វើ​បាបរាស្រ្តឲ្យរងទុក្ខគ្មានពេលស្បើយ ។

ដោយឈរលើឆន្ទះតែមួយបែបនេះហើយ បន្ទាប់ពីការប្រជុំអស់រយៈពេលពីរថ្ងៃនៅប្រទេស​ហ្វីលីពីន គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានបង្កើត ចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ ចេញជារូបរាងភ្លៀមៗដើម្បីទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋដែរជាអ្នកគាំទ្រ គណបក្សទាំងពីរ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។


លោកស្រី មូរ សុខហួរ ដែលជាប្រធានលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាអ្នកគាំទ្រ និង សកម្មជនរបស់ គណបក្សទាំងពីរបានមានប្រសាសន៏ឲ្យដឹងថា អ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស សម្រេចបាននៅពេលនេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស លោកចង់បាន ព្រោះមិនចង់ឲ្យមានសម្លេងគណបក្សប្រឆាំងពីរដែលធ្វើឲ្យបែកសម្លេង និង​មិន​ងាយអាចយកឈ្នះលើគណបក្សប្រជាជនរបស់លោក ហ៊ុន សែន បាន ព្រោះគណបក្សប្រជាជន គេមានខ្នងបង្អែករបស់គេដែលជាឧបករណ៏នយោបាយគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគេបានធ្វើប្រាស់ចាកពីឆន្ទះរបស់ប្រជាពលរដ្ឋ ដោយបានលួចបន្លំសន្លឹកឆ្នោត និង ផ្តល់ការពិបាកដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះ និងទៅបោះឆ្នោត ដើម្បីជ្រើសរើសយក​តំ​ណាង​​​របស់ពួកគាត់ ដែលគេដឹងថាពលរដ្ឋទាំងនោះគឺជាអ្នកគាំទ្រគណប្រឆាំង ។

លោកស្រី មូរ សុខហួរ បានមានប្រសាសន៏ទៀតថា កម្លាំងអ្នកប្រជាធិបតេយ្យដែរចាប់ផ្តើមពី​គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បន្ទាប់ពីបង្កើតបាន ចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ ហើយនោះនិងឆ្ពស់បន្តទៅបង្កើតគណបក្សថ្មីមួយទៀតគឺគណបក្ស សង្គ្រោះជាតិ ។ លោកស្រីថា គណបក្ស​ សង្គ្រោះជាតិ ពិតតែមិនទាន់បានបង្កើតជាផ្លូវការ និងធ្វើពីធីសមាជ គណបក្សក្តី ក៏ប៉ុន្តែយើងបានឃើញហើយថា គណបក្សមួយនេះមានមូលដ្ឋានគ្រឹះរួមជាស្រេច ទៅហើយ ដូចជាយើងមានកម្លាំងនៅតាមមូលដ្ឋាន និងថ្នាក់ជាតិ ហើយគណបក្សថ្មីដែលបាន បង្កើតឡើងដោយអ្នកប្រជាធិបតេយ្យនេះ នឹងទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ តាមស្តង់ដាអន្តរជាតិ មិនមែនតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល មានក្បាលម៉ាស៊ីនជាមនុស្សរបស់គណបក្សប្រជាជន រហូតដល់ថ្នាក់ក្រោម ដែលពួកគេខិតខំធ្វើ​យ៉ាងណាឲ្យគណបក្សប្រជាជន ឈ្នះតែឯង ឈ្នះជានិច្ច ឈ្នះជារហូតនោះ ដោយមិនខ្ចីខ្វល់ពី​ការរិះគន់ជុំទិសនោះឡើយ ។

ជាមួយគ្នានោះលោកស្រី មូរ សុខហួរ ក៏បានមានប្រសាសន៏បញ្ជាក់បន្ថែមទៀតផងដែរថា ការ​បោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលធ្វើឲ្យយើងអាចទទួលយកបាន បន្ទាប់ពីមាន​ការកែសម្រួល ថ្នាក់ដឹកនាំស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយនោះ លុះត្រា តែជាការបោះឆ្នោតមួយដែរអនុញ្ញាត្តិ និងផ្តល់នូវសិទ្ធិពេញលេញ ជូនទៅដល់ប្រធាននៃគណ​បក្សប្រឆាំង ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសេរី ដោយមិនមានការគាបសង្កត់តាម រយៈប្រព័ន្ធតុលាការ ដែលជាឧបករណ៏នយោបាយដូចសព្វថ្ងៃនេះ ។ លោកស្រី មូរ សុខហួរ បាន មានប្រសាសន៏ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទទួលស្គាល់ថាលោក សម រង្ស៊ី ប្រធាន ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ មិនមែនជាទណ្ឌិតដូចជាការចោទប្រកាន់របស់តុលាការ​ដ៏អយុត្តិធម៌ នៅស្រុកខ្មែរ និងក្រុមគណបក្សប្រជាជនដែលបានលើកឡើងនោះទេ តែលោក សម រង្ស៊ី គឺជាអ្នកស្នេហាជាតិ ការពារផលប្រយោជន៏របស់ជាតិ និងការពារបូរណ​ភាពទឹកដី​របស់​យើង ដែលបានទទួលរងនូវការរំលោភបំពានពីសំណាក់ប្រទេសជិតខាង ជាពិសេសគឺយួនតែ​ម្តង​ តាមរយៈការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ ជាមួយនិងរដ្ឋាភិបាលយួនហាណូយ ។

លោកស្រី មូរ សុខហួរ ក៏បានបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណ​បក្ស សិទ្ធិមនុស្ស នៅមូលដ្ឋានចាប់ពីពេលនេះតទៅ គឺត្រូវតែធ្វើការរួមគ្នាតែមួយ ព្រោះយើងជា សម្លេងតែមួយហើយ ដើម្បីបំរើដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាកាពារផលប្រយោជន៏ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរ ចំណែកឯនៅថ្នាក់លើវិញ ក៏ដូចគ្នាផងដែរគឺត្រូវ តែបំពេញបេសក​កម្មការងារនេះឲ្យបាន និងឲ្យមានប្រសិទ្ធភាពបំផុត ដោយធ្វើយ៉ាងណា​ដើម្បី​យើងពង្រឹងកម្លាំង តតាំងមួយទល់និងមួយ ជាមួយនិងគណបក្សប្រជាជន ហើយដណ្តើមយក​ជោគជ័យឲ្យបាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។
លោកស្រី មូរ សុខហួរ ប្រធានអគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាន​មានប្រសាន៏ឲ្យដឹងទៀតថា បើគិតមកដល់ពេលនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាន​ប្រសូត្រ​ឡើងមិនបានមួយខែផង តែសន្ទុះនៃការគាំទ្រមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែល​អ្នកគាំ​ទ្រ​ទាំងអស់នោះ ក៏ជាអ្នកដែលមានប្រភពចេញមកពីគណបក្សប្រជាជនកាន់អំណាច​សព្វ​ថ្ងៃនេះផងដែរ ទាំងសមាជិកនៅថ្នាក់ភូមិ-ឃុំ-ស្រុក-ខេត្ត-ខណ្ឌ័ និងរាជធានី ហើយជាមួយគ្នានោះ​ក៏មានមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជន និងឥស្សរជននយោបាយឆ្នើមៗមួយចំនួនទៀត បាន​​សម្តែងការគាំទ្រ និងកោតសរសើរចំពោះគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែល​​បាននាំគ្នាតស៊ូ ជំនះរាល់គ្រប់ឧបស័គ្គ ហើយសម្រេចបានលទ្ធផលដ៏ជោគជ័យ​មួយនេះ​ឡើង ។

លោកស្រីប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានមានប្រសាសន៏​ អំពាវនាវជាថ្មីម្តងទៀត ដោយស្នើរឲ្យប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ​ទាំង​អស់ សូមរួបរួមគ្នានៅក្នុង​ជួរ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ព្រោះជាតិយើងកុំពុងតែលិច​លង់ ជាតិយើងកុំពុងតែហិនហោច ប្រទេសកម្ពុជាមានរបបដឹកនាំតាមរបៀបផ្តាច់ការ ដែលបំរើ​បរទេសឈ្លានពាន​ ធ្វើឲ្យប្រទេស​យើង​បាត់បង់ទឹកដី និងត្រូវគេបង្ខិត​ព្រំដែន​តាមតែអំពើចិត្ត ជា​មួយគ្នានោះ ជនអន្តោប្រវេសន៏ខុសច្បាប់កាន់តែច្រើនឡើងៗ​ចូលមករស់នៅស្រុកខ្មែរ ដែលជា​គ្រោះ​ថ្នាក់ដ៏ធំមយយដល់អាយុជីវិតរបស់ប្រទេសជាតិយើង ។

ដូចនេះដើម្បីកុំឲ្យប្រទេសកម្ពុជារបស់យើង ធ្លាក់ចូលទៅក្នុងកណ្តាមដៃរបស់យួន និងដើម្បីកុំឲ្យ ប្រទេសកម្ពុជាយើងក្លាយជាកម្ពុជាក្រោមទី២ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមជា​មួយ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា​ជាអនុប្រធាន រួមជាមួយនិងអ្នកនយោបាយជើងចាស់មួយចំនួនទៀតក៏ស្ថិតនៅក្នុងជូរ ចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ នេះផងដែរ ។  


No comments:

Post a Comment

yes