សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 4, 2012

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ រិះគន់​ស្លាក​បង្ហាញ​ទិស នៅ​ស្រុក​ជាំ​ក្សាន្ត សរសេរ​ខុស

Give our kids a better deal

ភ្នំពេញ: ទាំង​អាជ្ញាធរ​មូលដ្ឋាន ទាំង​អាជ្ញាធរ​ថ្នាក់ស្រុក​ ខេត្ត មិនដឹងថា តើ​អស់លោក​មន្ត្រី​បាន​ពិនិត្យឃើញ​នូវ​ចំណុច​ខុសឆ្គង​មួយចំនួនដែលមាន​សរសេរ​អក្សរ​ធំៗ សម្រាប់​បង្ហាញ​ទិស​ដល់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ តែ​បែរជា​សរសេរ​ខុស​។ នេះ​ជាការ​ធ្វេសប្រហែស ឬ​ថា​អ្នកសរសេរ​នោះ​មិនចេះ​អក្សរ​ខ្មែរ​ទេ​ដឹង​។​

​ស្លាក​បង្ហាញ​ទិស ដែល​សរសេរ​ខុស​អក្ខរាវិរុទ្ធ​នោះ មាន​ទីតាំង​ស្ថិតនៅ​ជិត​រង្វង់​មូល​ច្រកចូល​ស្រអែម ក្នុងភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ថា បើ​ខ្មែរ​សរសេរ​អក្សរ​ខ្លួនឯង​ខុស​ទៅហើយ តើ​ក្មេងជំនាន់ក្រោយ​ទៅជា​យ៉ាងណា​វិញ​ទៅ​។​


​កំហុសឆ្គង​នោះ មិនដឹងថា​អាជ្ញាធរ​មូលដ្ឋាន ទាំង​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ បានដឹង​ដែរឬទេ ឬ​ប្រហែលជា​ដឹង​ដែរ តែ​ធ្វើ​មិនដឹង ព្រោះ​មើលទៅ​អក្សរ​នោះ​ធំៗ​ណាស់​៕

No comments:

Post a Comment

yes