សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 4, 2012

សាក្សី​ប្រាប់​ពី​មូល​ហេតុ​ដែល​ខ្លួន​ចូល​រួម​ជាមួយ​ចលនា​ខ្មែរ​ក្រហម

120803_10
លោក ​ខៀវ សំផន អតី​ត​ប្រ​ធាន​គណ​ៈប្រធាន​រដ្ឋ នៃ​​របប​ខ្មែរ​ក្រហម 
សើច​នៅ​ក្នុង​សវ​នា​ការ​ សា​លា​ក្តី​ នា​ពេល​កន្លង​មក​​​

ភ្នំពេញៈ ភាព​ក្រីក្រ ខ្វះ​មុខ​ខ្វះ​ក្រោយ យ៉ាង​ខ្លាំង ក្នុង​គ្រួសារ​បាន​ជំរុញ​ឲ្យ​លោក សួង ស៊ី​កឿន ចូល​រួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ក្រហម​ដែល​នៅ​ទី​បំផុត បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជិត ២ លាន​នាក់​ត្រូវ​បាន​ស្លាប់។ លោក សួង ស៊ីកឿន បុរស​វ័យ​ជរា​រាង​ស្តើង បាន​ចាប់​ផ្តើម​ផ្តល់​ចម្លើយ​កសិណ នៅ​ក្នុង​សវនា​ការ​សាលា​ក្ដីខ្មែរ​ក្រហម​កាល​ពី​ម្សិល​មិញ។
លោក​បាន​ប្រាប់​ព្រះរាជ​អាជ្ញា​ថា៖ «ខ្ញុំ​ចាប់​កំណើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ។ ខ្ញុំ​គិត​ពី​ម្តាយ​ខ្ញុំ ដែល​មិន​មាន​សម្លៀក​បំពាក់​សមរម្យ សម្រាប់​ទៅ​វត្ត ហើយ​ការ​រស់​នៅ​របស់​យើង ពេញ​មួយ​ឆ្នាំៗ មិន​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ខ្ចី​បុល​ពី​អ្នក​ដទៃ»។ ការ​ធុញ​ទ្រាន់​នឹង​ភាព​ក្រីក្រ ដែល​បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​តាំង​ពី​កុមារ​ភាព បាន​ធ្វើ​ឲ្យ​លោក ស៊ី​កឿន ព្យាយាម​គិត​រក​ផ្លូវ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ចលនា​រំដោះ​ប្រទេស។
លោក សួង ស៊ីកឿន បាន​រៀប​រាប់​ពី​កុមារ​ភាព​របស់​លោក ដែល​ចាប់​ផ្តើម ពី​សម័យ​មុន​ទទួល​បាន​ឯករាជ្យ ពេល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​អាណា​និគម​បារាំង។ ឯក​រាជ្យ​ទទួល​បាន​ក្នុង​ឆ្នាំ ១៩៥៣ ហើយ ៣ ឆ្នាំ​ក្រោយ​មក លោក សួងស៊ីកឿន ទៅ​ទីក្រុង​ប៉ារីស​សិក្សា​ពី​អាកាសចរ​ស៊ីវិល​ក្រោម​អាហា​រូបករណ៍។

នៅ​ក្នុង​ប្រទេស​បារំាង លោក​ស៊ីកឿន បាន​ចូល​រួម​ក្នុង​ចលនា​តស៊ូ​និសិ្សត ហើយ​ក្រុម​ម៉ាក​លេនីន ដែល​មាន​ប្រធាន គឺ​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម។
លោក​បាន​សិក្សា​ទ្រឹស្តី​កុម្មុយ​នីស្ត ពេល​ទៅ​សាលា​រៀន ហើយ​ទំនាក់​ទំនង​របស់​លោក នៅ​ពេល​នោះ បាន​ជួយ​លោក ទទួល​បាន​តំណែង​ក្នុង​រណសិរ្ស​បង្រួប​បង្រួម​ជាតិ​កម្ពុជា ជា​រដ្ឋាភិបាល​និរទេស នៅ​ដើម​ទសវត្សរ៍​ទី ៧០ ដែល​សម្តេច​ព្រះ នរោត្តម សីហនុ ដឹក​នាំ​ពី​ទី​ក្រុង​ប៉េកាំង។
សាក្សី​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា​៖ «រណសិរ្ស​បង្រួប​បង្រួម​ជាតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង ក្រោយ​រដ្ឋ​ប្រហារ ដោយ​លោក​សេនា​ប្រមុខ លន់ នល់ [ក្នុង​ឆ្នាំ ១៩៧០]។ រណសិរ្ស​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​រំដោះ​ប្រទេស​ពី លន់ នល់»។
លោក​ធ្វើ​ការ​នៅ​ផ្នែក​សនិ្ត​សុខ និង​ព័ត៌​មាន ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស ជាមួយ​នឹង​លោក អៀង សារី និង​លោក ខៀវ សំផន សហ​ជន​ត្រូវ​ចោទ ជា​សមាជិក​ប្រតិភូ​បរទេស។
លោក​ចាំ​ថា លោក​បាន​ទៅ​បរទេស ដូច​ជា អេហ្ស៊ីប អាល់​ហ្សេរី អតីត​យូហ្គោ​ស្លាវី រ៉ូ​ម៉ានី។​
លោក​បាន​បន្តថា៖ «​ដំណើរ​នោះ​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ ពី​ចលនា​តស៊ូ​របស់​កម្ពុជា ដល់​បណ្តា​ប្រទេស​ជា​មិត្ត»។
នៅ​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ១៩៧៥ លោក​ទទួល​បាន​ការ​ងារ ​នៅ​ក្រសួង​ការ​បរទេស ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក អៀង សារី។
នៅ​ពេល​ព្រឹក​ម្សិល​មិញ ក្រុម​មេធាវី​ការ​ពារ​លោក ខៀវ សំផន បាន​បញ្ចប់​ការ​សួរ​ចម្លើយ​លោក រចឹម ទន់ ដែល​ជា​ប្រធាន​រដ្ឋបាល នៃ​ក្រសួង​ការ​បរទេស។ វា​ជា​ការ​ឆ្លើយ​ឆ្លង ទៅ​មក​ដែល​ធ្វើ​ឲ្យ​លោក ទន់ រកាំ​ចិត្ត ដែល​ត្រូវ​ឆ្លើយ​សំណួរ​ ដែល​លោក​ចាត់​ទុក​ថា ជា​សំណួរ​ដដែលៗ។ លោក​បាន​ថ្លែង​ម្តង​នោះ​ថា៖ «​ខ្ញុំ​បានឆ្លើយ​រួច​ហើយ។ ប្រសិន​បើ​លោក​នៅ​តែ​មិន​យល់ វា​គឺជា​បញ្ហា​របស់​លោក»។
សវ​នា​ការ​សា​លា​ក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​សំណុំ​រឿង ០០២ នេះ នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ទៀត​៕

No comments:

Post a Comment

yes