សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

ភ្លៀង​និងខ្យល់​បំផ្លាញ​ផ្ទះ​នៅ​ស្រុក​មោង​ប្ញស្សី​ និងស្រុក​សង្កែ​​ជិត​២០​ខ្នង​


ខេត្ត​បាត់ដំបង ៖ តាម​សេចក្តី​​រាយការណ៍​​ពី​អាជ្ញា​ធរ​​​ថា ភ្លៀង​​​បាន​​បង្អុរ​ខ្លាំង​​ ក្នុងរយៈ​ពេល​ខ្លី កាលពីល្ងាច​ថ្ងៃទី២៣ សីហា ​ដែល​មាន​​​ខ្យល់​បោក​​បក់​យ៉ាងខ្លាំងផង បាន​ប៉ះទង្គិច​​​ទៅលើ​ស្រុក​ចំនួន២ ក្នុង​ខេត្ត​បាត់ដ​ំបង ដែល​បង្ក​​ឱ្យ​ខូ​ចខាត​​​លំនៅឋាន​​ប្រជា​ពល​រដ្ឋ​​យ៉ាង​តិច​​ជិត​២០ខ្នង ​ខណៈ​តាមបណ្តា​​ស្រុក​ភាគ​ច្រើន​​ក្នុង​ខេត្ត​​នេះ គ្មាន​ទឹកមួយ​ដំណក់​ក្នុងស្រែ ។
សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ទៀតថា ភ្លៀង​លាយឡំ​នឹងខ្យល់​កួច​​​ផង បាន​បោក​បក់​ខ្លាំង​ទៅ​លើ​​ស្រុកមោង​​​ប្ញស្សី និងប៉ះ​ជាមធ្យម​​ទៅ​លើ​ស្រុក​​សង្កែ ។ ​​តាមការ​ផ្តល់ព័ត៌មាន​ពីសមត្ថកិច្ច​​ស្រុក​មោងប្ញស្សី​​​ថា ភ្លៀង​និង​​ខ្យល់​ ​បានបោកបក់​ទៅ​លើ​ឃុំ​ចំនួន​៣ គឺ​ឃុំ​គារ ​ឃុំជ្រៃ ​និង​ឃុំ​តា​លាស់។ ប្រភព​បន្ត​ថា ភ្លៀង​និង​ខ្យល់​​កួច​​ដ៏គំហុកនេះ ​មានរយៈ​ពេល​ប្រហែល​កន្លះម៉ោង​​ប៉ុណ្ណោះ ​​និងបាន​បំផ្លាញ​​លំនៅឋាន​អ្នកភូមិ​សរុប​​១៨​ខ្នង ក្នុងនោះ​​ផ្ទះ​១ខ្នង​ត្រូវរលំ​ទាំងស្រុង ​និងមនុស្ស​ម្នាក់​​បាន​រងរបួស  ។ ​សមត្ថ​កិច្ច​​មូលដ្ឋាន​បាន​បញ្ជាក់​​ដែរ​ថា ​បុរស​ម្នាក់​​ដែល​របួសនេះ គឺដោយ​សារ​​តែ​គាត់​លោត​ចុះ​​ពីលើ​ផ្ទះ​​ ខណៈ​ផ្ទះ​​របស់គាត់​កំពុង​រងនូវ​ខ្យល់កួច​បំប៉ើង ហើយ​លំនៅឋាន​ភាគច្រើន​​ គឺ​របើកដ​ំបូល ​និង​ជញ្ជាំង​​ ។

No comments:

Post a Comment

yes