សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

គណបក្ស​នរោត្តម រណឫទ្ធិ ធ្វើ​សមាជ​ប្តូរ​ឈ្មោះ ជា​គណបក្ស​ជាតិ​និយម​

គណបក្ស​នរោត្តម រណឫទ្ធិ ធ្វើ​សមាជ​ប្តូរ​ឈ្មោះ ជា​គណបក្ស​ជាតិ​និយម​
សមាជគណបក្សនរោត្តមរណឫទ្ធិ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ 
ដើម្បីប្តូរឈ្មោះ និងរើសប្រធានថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានលាលែង

ភ្នំពេញ: គណបក្ស​នរោត្តម រណឫទ្ធិ បាន​ជួបជុំ​ថ្នាក់ដឹកនាំនា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ធ្វើ​សមាជ​ប្តូរ​ឈ្មោះ​គណបក្ស ជា​គណបក្ស​ជាតិ​និយម​។ ការផ្លាស់ប្តូរ​ឈ្មោះ​ជាថ្មី​ម្តងទៀត​ដូច្នេះ បាន​ធ្វើឡើងក្រោយពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២ បានប្រកាស​លាឈប់​ពី​ឆាកនយោបាយ​។​

​សមាជ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នរោត្តមរណឫទ្ធិ នៅ​ទួលគោក នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដឹកនាំ​ដោយ​លោក សៅ រ៉ានី ប្រធានស្តីទី​គណបក្ស​នរោត្តម រណឫទ្ធិ ដោយ​មាន​ការចូលរួម​ពី​គណៈកម្មការ​នាយក​គណ​បក្ស​ប្រមាណ ៤៥០ នាក់​។ ក្រៅពីនោះ ក៏​មាន​វត្តមាន​របស់​លោក កែវ ពុធ​រស្មី អគ្គ​មគ្គុទេ្ទសក៍​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​លោក ទេព ន​ន្នរី អគ្គលេខាធិការរង​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ចូលរួម​ក្នុង​សមាជ​គណបក្ស​នរោត្តម​រណឫទ្ធិ​ផងដែរ​។​


​ការធ្វើ​សមាជ​របស់​គណបក្ស​នរោត្តមរណឫទ្ធិ នៅថ្ងៃនេះ ក៏​ដើម្បី​ត្រៀមខ្លួន ដើម្បី​ទៅ​រួបរួម​ជាមួយនឹង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​គ្រោង​នឹង​ធ្វើ​សមាជ​នា​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ផ្លាស់ប្តូរ​លក្ខន្តិកៈ​មួយ​ចំនួន ឈានទៅរក​ការរួបរួម​រវាង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( គណបក្ស​នរោត្តម​រណឫទ្ធិ ) ក្នុង​ក្របខ័ណ្ឌ​ហ្វ៊ុន​ស៊ិនប៉ិច សម្រាប់​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣​។​

សមាជគណបក្សនរោត្តមរណឫទ្ធិ នៅព្រឹកថ្ងៃសុក្រនេះ ក៏នឹងមានការបោះឆ្នោតជ្រើស​តាំង​ប្រធានថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានលាឈប់ផងដែរ។

​ក្នុង​អង្គសមាជ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​សៅ​រ៉ានី ប្រធានស្តីទី​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ប្រកាស​ពី​ការរួបរួម​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​នរោត្តម​រណឫទ្ធិ នៅក្រោម​ស្លាក​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច សម្រាប់​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​។ ក៏​ប៉ុន្តែ​គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះ ពី​គណបក្ស​នរោត្តម រណឫទ្ធិ មិន​រំលាយ​ទេ ដើម្បី​រក្សា​កៅអី​នៅ​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ តែ​ថ្នាក់​ដឹកនាំ​គណបក្ស​ជាតិ​និយម នឹង​ទៅ​ធ្វើ​សកម្មភាព និង​ឈរឈ្មោះក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​

No comments:

Post a Comment

yes