សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

សួស វីហ្សា ចេញ​ពី​រ៉ុក​ចូល​រស្មី​ហង្ស​មាស

120824_28a
អតីត​តារា​ចម្រៀង​របស់ រ៉ុក នាង សួស វីហ្សា

ភ្នំពេញៈ បន្ទាប់ពី​បោះ​ជំហាន​ចេញពី​រ៉ុក​ដែល​ជា​ផលិតកម្ម​មិន​លួច​ចម្លង​ស្នាដៃ​បរទេស និង​ប្រឹង​លើក​តម្កើងស្នាដៃ​កូន​ខ្មែរ​ ក្រោមពាក្យ​លេច​ឮ​ថា​មាន​ការអាក់អន់ចិត្ត​នឹង​ផលិត​កម្ម​មិន​ផ្តល់​បទ​ថ្មី​ឲ្យ​នោះ នៅពេលនេះ​តារា​ចម្រៀង​សាច់​សខ្ចី​ម៉ដ្ឋ​រលោង ដើម​ទ្រូង​ឡើង​ធំមូលក្បំ នាង សួស វីហ្សា កំពុង​ប្រឹង​ប្រែង​កែ​ខៃ​សម្រស់​ឲ្យ​កាន់តែ​ទាក់ទាញ​ថែម​ទៀត​នៅ​ពេល​ដែល​នាងកំពុង​បោះជំហាន​ចូលផលិតកម្ម​រស្មីហង្ស​មាស​ជាផ្លូវការ​នោះ។
នៅពេលនេះ ព័ត៌មាន​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល បាន​បង្ហាញ​យ៉ាងច្បាស់​១០០​ភាគរយថា តារា​ចម្រៀង​ស្រស់​សោភា​លេចធ្លោ​មួយរូបកាលពី​នៅ​ជ្រកក្រោម​ដំបូល​ផលិតកម្ម​រ៉ុក​នាង សួស វីហ្សា នឹង​លែង​អាល័យ​ផលិតកម្ម​ចាស់​ដែល​ធ្លាប់​លើកមុខមាត់​ឲ្យនាង​ល្បីមួយអន្លើ នោះទៀត​ហើយ ខណៈ​ដែលពេលនេះ នាង​កំពុង​រីកមុខ​រីកមាត់​នឹង​ការចុះកុងត្រា​ការងារ​ជា​តារាចម្រៀង​ថ្មី​របស់​រស្មីហង្សមាស​ដែលជា​ផលិតកម្ម​ធំ​ក្នុង​ស្រុក​។

នៅពេលនេះ​អាចនិយាយ​បាន​ថា នាង សួស វីហ្សា កំពុង​តែសម្រេច​មហិច្ឆតា របស់ខ្លួន​បាន​មួយក្តាប់ធំ​ហើយ ក្រោយ​ពេល​មាន​ភាព​រីក​ចម្រើន​កាន់​តែខ្លាំង​នាពេល​នេះ​។
តារា​ចម្រៀង​ដែល​មាន​ប្រភព​ពី​នាដកា​របាំ​បុរាណ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នាង សួស វីហ្សា បាន​ឆ្លង​កាត់​ការ​តស៊ូ​មិន​តិច​ទេ ទម្រាំ​តែ​នាង​មាន​ឈ្មោះ​គ្រាន់​បើ​នៅ​ថ្ងៃ​នេះ​។ នាង​បាន​ឲ្យ​ដឹង​ថា នាង​ធ្លាប់​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ក្នុង​កម្ម​វិធី​តន្ត្រី​សម័យ​បុរាណ​របស់​ស្ថានីយ​​ទូរ-​ទស្សន៍បាយ័ន កាល​ពី​ឆ្នាំ​២០០៨ ហើយ​ក្រោយ​មក​នាង​ក៏​បាត់​រងា​កាយ​ផ្តើម​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​នាង​បាន​ឱកាស​ចូល​ច្រៀង​នៅ​ផលិត​កម្ម​រ៉ុក​ក្នុង​ឆ្នាំ​២០០៩ នៅ​ក្រោយ​ពេល​នាង​ប្រឡង​ជាប់​ជា​តារា​ចម្រៀង​របស់​​ក្រុម​រ៉ុក​ហ្គើល «Rock Girls»។​ ជ្រក​ក្រោម​ដំបូល​ផលិត​កម្ម​រ៉ុក អស់​រយៈ​ពេល​៣​ឆ្នាំ នៅ​ពេល​នេះ ក៏​ដល់​ពេល​ដែល​នាង​ត្រូវ​ដើរ​ចេញ​ស្វែង​រក​ទ្រនំ​ថ្មី​ដែរ​។
តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​មាន​មូល​ដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា៖«​តាំង​ពី​ច្រៀង​នៅ​ផលិត​កម្ម​រ៉ុក​ ខ្ញុំ​មាន​បទ​ចម្រៀង​ជាង​៥០​បទ​ហើយ ហើយ​នៅ​ពេល​នេះ ខ្ញុំ​បាន​ឈប់​ពី​ផលិត​កម្ម​រ៉ុក​ហើយ ក្រោយ​ពេល​ដែល​ខ្ញុំ​ចប់​កុង​ត្រា​»។ តែ​នាង​បាន​បញ្ជាក់​ថា៖​«​ការ​បញ្ចប់​អាជីព​នៅ​រ៉ុក​នេះ មិន​មែន​មក​ពី​ខ្ញុំ​មាន​បញ្ហា​ការ​អាក់​អន់​ចិត្ត​អី​នោះ​ទេ រឿង​កុង​ត្រា​ជា​បញ្ហា​សំខាន់​»។. .ក្រោយ​ចេញ​ពី​ផលិត​កម្ម​រ៉ុក​ តារា​រូប​នេះ​នឹង​​ដើរ​សំដៅ​ចូល​ផលិត​កម្ម​រស្មី​ហង្ស​មាស​​តែ​ម្តង​ ខណៈ​ដែល​ផលិត-​កម្ម​នោះ​កំពុង​បើក​ទ្វារ​ចំហយ៉ាង​ធំ​ដើម្បី​ប្រមូល​យក​តារា​ដែល​មាន​សំនៀង​ល្អ និង​មាន​សម្រស់ស្រស់​
សោភា​នោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​តារា​ស្រី​សាច់​ស​ខ្ចី​រូប​នេះ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញ​ឲ្យ​ច្បាស់​១០០​ភាគ​រយ​។
រំឭក​ផង​ដែរ​ថា បន្ទាប់​ពី​តារា​ចម្រៀង នៅ ស៊ីនឿន សូណូ ទេព បូព្រឹក្ស យក់ ឋិត​រដ្ឋា ចូល​ហង្ស​មាស បន្ទាប់​មក​គេ​ក៏​ដឹង​ថា លាង សុផាឡែន និង សុខ ស៊ីឡាលិន​ក៏​បាន​ចូល​តាម​ក្រោយ​ដែរ ហើយ​ចុង​ក្រោយ​នេះ គឺ​ សួស វីហ្សា តែ​គេ​ថា​នឹង​មាន​អ្នក​ចូល​បន្ត​ទៀត​។
នៅ​ក្នុង​ជំនួប​​មួយ​នៅ​សណ្ឋា-​គារ​ណាហ្គា​វើល សួស វីហ្សា បាន​និយាយ​ភ្លាម​​ថា៖ ​«​ខ្ញុំ​បាន​ឈប់​ពី​រ៉ុក​ហើយ​បង តែ​ផលិត​កម្ម​​ថ្មី​សុំ​លាក់​សិន​»។ តែ​ពេល​ចោទ​សួរ​បន្ទាប់​នាង​ប្រាប់​ថា៖​«​ផលិត​កម្ម​ថ្មី​គឺ HD TV»។ ភាំង​មួយ​ភ្លែត អ្នក​យក​ព័ត៌​មាន​របស់​យើង​ភ្ញាក់​ភ្លាម​បន្ទាប់​ពី​ឮ HD TV ហើយ​​​ក៏​សង្កត់​ធ្ងន់​ថា គឺ រស្មី​ហង្ស​មាស? សួស វីហ្សា បាន​ឆ្លើយ​ភ្លាម​ថា៖​«​ចា! បង​គឺ​ត្រូវ​ហើយ​»។ ឆ្លើយ​ត្រឹម​ប៉ុណ្ណឹង​នាង​ក៏​ឈប់​និយាយ​បន្ត​ទៀត​។
ទស្ស​និក​ជន​ដែល​ទើប​ទទួល​បាន​ដំណឹង​នេះ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ពេល​ សួស វីហ្សា​ ចូល​រស្មីហង្ស​មាស នាង​នឹង​មាន​អនា-
គត​កាន់​តែ​ល្អ ព្រោះ​នាង​មាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​សំឡេង​យ៉ាង​ពីរោះ​ ដែល​ប្រៀប​ជាមួយ​នឹង​តារា​ស្រី​ដុះ​ស្លែ​នៅ​រស្មីហង្ស​មាស​មួយ​ចំនួន​នាង​នឹង​អាច​ស្ថិត​នៅ​កម្រិត​មួយ​ខ្ពស់​ជាង​គេ​ផង​ក៏​ថា​បាន​។
ប៉ុន្តែ​នៅ​ពេល​ទាក់​ទង​ដើម្បី​បញ្ជាក់​បន្ថែម​ទៅ​អ្នក​គ្រប់គ្រង​នៅ​រស្មីហង្ស​មាស ធម្មតា​ផលិតកម្ម​មួយនេះ តែ​ង​និយាយ​បដិសេធដដែលៗ​ថាមិន​ដឹងពី​ព័ត៌មាន​នោះ​។
គួរ​បញ្ជាក់​ថា តារា​ចម្រៀង​ស្រី​ដែល​មាន​កំណើត​នៅ​ភ្នំពេញ​វ័យ​២១​ឆ្នាំ សួស វីហ្សា បាន​ហក់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​ដំណាល​គ្នា​នឹង​តារាចម្រៀង​ លំ សុក្រិត ដែរ។ សួស វីហ្សា បាន​កើត​នៅក្នុង​គ្រួសារ​ធូរធារ​មួយ​ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ និង​ម្តាយ​ជា​អ្នក​ជំនួញ ហើយ​នាង​ជា​កូន​ទី​២ ក្នុង​ចំណោម​កូន​៣​នាក់​(​ស្រី​២នាក់)​៕

No comments:

Post a Comment

yes