សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

ន័រវែសដាក់​គុក​​លោកប្រេវីក២១​ឆ្នាំ

NORWAY_B

ក្រុង​អូស្លូៈ ឃាតករ​មុស​ស្រស់​ដែល​សម្លាប់​មនុស្ស​ទាំង​ហ្វូង​​ជន​ជាតិ​ន័រវែស​លោក អានឌើ បេរីង ប្រេ​វីក​ ​ត្រូវ​​បាន​ដាក់​​ពន្ធ​នាគារក្នុង​អាណ្តិត​ទោស​​ជា​អតិ​បរមា​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែលក្រុម​​​ចៅ​ក្រម​បាន​ប្រកាស​​ថា លោកមិន​ឆ្កួត​ ទេ នឹង​​ឆ្លើយ​បាន​តរឹម​ត្រូវ​សម្រាប់​ការ​​សម្លាប់​មនុស្ស​៧៧​នាក់​ កាល​ពី​ឆ្នាំ​មុន​ ​ដោយ​ធ្វើ​ឲ្យ​លោក​​ញញឹម​ចំអក​​បង្ហាញពី​​ជោគ​ជ័យរបស់​អ្នក​ធ្វើ​សង្គ្រាម​ស្ទីល​ផ្ទាល់​ខ្លួនប្រឆាំង​នឹង​សាសនាអ៊ិស្លាម​រូប​នេះ។
ជន​មិន​ចេះ​ស្តាយ​ក្រោយ លោក​ប្រេវីក វ័យ​៣៣​ឆ្នាំ បាន​ផ្តល់​ការ​គំនាប់​បែប​កង​ទ័ព​ និង​​​​ការ​ក្តាប់​ដៃ​​ណែន​ដល់​តុលាការ​ក្រុង​អូស្លូ ​មុន​ពេល​គេ​សម្រេច​ដាក់ទោស​ធ្ងន់​ធ្ងរ​បំផុត​​២១​ឆ្នាំ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​​ដោះ​លែង​លោក អាច​គ្មាន​​ដោយ​ឥត​កំណត់​ ប្រសិន​បើ​លោកនៅ​តែ​បង្ក​ការ​គំរាម​កំ-ហែង​ដល់​សង្គម​​សេរី​និយម ​ដែល​​​គ្រាប់​បែក និង​ការ​បាញ់​ដោយ​សេរី​ពី​ឆ្នាំ​មុន​ បាន​បន្សល់​ទុក។

No comments:

Post a Comment

yes