មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបដិសេធ
លិខិតតែងតាំង លោក សួន សេរីរដ្ឋា
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបបានអោយដឹងថា លិខិតរបស់ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី
ហ៊ុន សែន ផ្ញើទៅលោក សួន សេរីរដ្ឋា ប្រធានគណៈកម្មាធិការប្រព្រឹត្តកម្មខ្មែរ ដើម្បីយុត្តិធម៏ និងសមធម៏កាលពីថ្ងៃទ២៩ ខែមេសា ឆ្នាំ២០១០ ថានាយករដ្ឋមន្ត្រី ហ៊ុន សែន ពេញចិត្តនិងទទួលយករូបលោក សួន សេរីរដ្ឋា មកចូលរួមបំរើកិច្ចការរាជរដ្ឋាភិបាល ក្នុងនាមជាទីប្រឹក្សាផ្ទាល់របស់
នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយថានេះគឺជាលិខិតក្លែងក្លាយ ពីព្រោះការតែងតាំងមន្ត្រីណាមួយគេមិនធ្វើអញ្ចឹងនោះទេ។
សូមជម្រាបថា លោក សួន សេរីរដ្ឋា ដែលស្ថិតនៅក្រៅប្រទេសគឺតែងតែធ្វើការជេរប្រមាថ និងរិះគន់
រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួន។ តើមានមូលហេតុ អ្វីដែលរដ្ឋាភិបាលត្រូវការលោក សួន សេរីរដ្ឋា មកចូលរួមធ្វើកិច្ចការបំរើរាជរដ្ឋាភិបាល។
គួរបញ្ឆាក់ថា កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១០ លោក សួន សេរីរដ្ឋា បានចូលមកធ្វើសកម្មភាពនៅក្នុង
ប្រទេសកម្ពុជា ដោយចុះតាមខេត្តមួយចំនួនជួបប្រជាជន ។ ប៉ុន្តែមិនមានការចាប់អារម្មណ៏
ពីសមត្ថកិច្ចកម្ពុជានោះទេ៕
No comments:
Post a Comment
yes