សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

លី ឈុន​អ៊ូ កេណ្ឌ​ប្រមូល​សាច់ញាតិ​ឲ្យ​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​យ៉ាង​អនាធិបតេយ្យ​

លី ឈុនអ៊ូ  (1)
លី ឈុនអ៊ូ  (2)

កំពង់ចាម ៖ សព្វថ្ងៃនេះ លី ឈុន​អ៊ូ មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់ នៅ​ខេត្ដ​កំពង់ចាម​បាន​ពង្រីក​អំណាច​និង​បណ្ដុះ​បក្ខពួក​ដែលជា​បងប្អូន​កូនក្មួយ​របស់ខ្លួន​ឲ្យ​ចេះ​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រ​ញួ​ង យ៉ាង​គគ្រឹកគគ្រេង​ពេញ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម​ ដែល​ភាគច្រើន​មានការ ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ដ ព្រះវិហារ ឧត្ដរមានជ័យ ឆ្លងកាត់​ខេត្ដ​កំពង់ចាម​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម គ្មាន​សមត្ថកិច្ច​ឬ មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​សោះឡើយ​។​
         ​​មន្ត្រី​ជំនាញ​មួយចំនួន​ដែល​ស្រេកឃ្លាន​តែ​ផលប្រយោជន៍​បាន​ជួយ​សម្រួល រត់ការ​ផ្លូវ​ថែមទៀត ជាពិសេស​អាជ្ញាធរ​ឃុំ​-​ស្រុក​ព្រោះ​ពួកគេ​បាន​ផល​ប្រ​យោ​ជ​ន៏​ពី លី ឈុន​អ៊ូ ជាប់​ជាប្រចាំ​។ ម្យ៉ាងវិញទៀត បក្ខពួក​កូនក្មួយ លី ឈុន​អ៊ូ ដែល​កំពុង​រកស៊ី​ឈើ​គ្រ​ញួ​ង​នោះ​មានឈ្មោះ លី ឈុន​អាង ហៅ​ពៅ ជា​ប្អូនប្រុស លី ឈុន​អ៊ូ មានផ្ទះ​នៅ​ឃុំ​អំពិល​ស្រុក​កំពង់សៀម​មាន​រថយន្ដ​ដឹកឈើ​ប្រភេទ​កាមរី​ឆ្លាម​ និង​កាមរី​ស៊េរី ៩៣-៩៥ ចំនួន ៥-៧​គ្រឿង​។ ឈ្មោះ លី ឡាយ ជា​ក្មួយ លី ឈុន​អ៊ូ មានផ្ទះ​នៅ​ជិត លី ឈុន​អ៊ូ មាន​រថយន្ដ​ប្រភេទ​ធុន​ត្រា​ប្រមាណ ៣-៥ គ្រឿង និង លី ឈុន​អ៊ូ មាន​រថយន្ដ ឡង់​គ្រី​ស័​រ ឡង់​រ៉​វែ​រ និង​លុច​ស៊ី​ស ចំនួន ៤-៦​គ្រឿង​។​

         ​​ជាក់ស្ដែង​កាលពី​ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ​២០១២ ចាប់ពី​ម៉ោង ១៧ ​និង ​១៥ ​នាទី  និង​នៅពេល​យប់​ចាប់ពី​ម៉ោង ១២ ​យប់ មាន​រថយន្ត​ប្រភេទ​កាមរី​ហើម និង​លុច​ស៊ី​ស ៤៧០ , ធុន​ត្រា​, ឆេ​រលេ​ច្ស ពី​ ៤ ​ទៅ​ ៧ ​គ្រឿង បើក​ដង្ហែ​គ្នា​ដូច​គេ​ហែ​កឋិន​នៅលើ​ស្ពាន​គី​ហ្សូ​ណា សព្វ​ថ្ងែ​នេះ​ប្រធាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ ក្រោម​ការគ្រប់គ្រង​ដោយ​លោក ប្រាក់ ណូ​ម៉ា បាន​ចាត់តាំង​ប​ងើ្ក​ត​ក្រុមចម្រុះ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ មាន​លោក តយ ចាន់​ផល នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កងមាស​ដែលជា​មនុស្ស​ជំនិត របស់លោកប្រាក់ ណូ​ម៉ា ជា​ប្រធាន​ និង​លោក សួរ ដាវី លោក ទឹម សុខុម នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​គ្រប់គ្រង​បី​ស្រុក​គ្មាន​ទប់ស្កាត់​អី្វ​ក្រៅពី​រាប់​ក្បាល​ឡាន​យកលុយ​នោះឡើយ​។​
         ​​គេ​នៅ​ចាំបាន​ថា លី ឈុន​អ៊ូ តែងតែ​ដើរ​អួតអាង​ប្រាប់​គេឯង​ថា គាត់​គឺជា​កូនធម៌​របស់​អភិបាលខេត្ត កំពង់ចាម​ហើយ​យក​ឥទ្ធិពល​របស់​ថ្នាក់ដឹកនាំ​មួយចំនួន ទៅប្រើ​ប្រាស់​ក្នុងការ​កាង​ជំនួញ​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ ដូចជា​ពេលកន្លងមក លី ឈុន​អ៊ូ បាន​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​គ្រញូង​ដោយ​បង្កប់ ជាមួយ​ក្បួន​រថយន្ត​របស់​គណៈប្រតិភូ ប៉ុន្តែ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាបបាន​ទាន់ពេលវេលា​។ មន្ត្រី​ និងសមត្ថកិច្ច​មួយចំនួន​បាន​ចាត់ទុកថា លី ឈុន​អ៊ូ គឺជា​ប្រភេទ​ខ្លាក្រដាស ​ដែល​ចូលចិត្ត​យក​ឥទ្ធិពល​មន្ត្រី​មានអំណាច ទៅប្រើ​ប្រាស់​ក្នុងការ​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​ករណីនេះ​ជាការ​ផ្គើន​ចំពោះ​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​ត្រូវបាន​រឹតបន្តឹង​ផងដែរ​។​
         ​សមត្ថកិច្ច​បានឱ្យដឹង​ថា មួយរយៈ​នេះ លី ឈុន​អ៊ូ បាន​ចេញមុខ​ដោយផ្ទាល់​នាំ​ឡាន​ខ្សែ​ទំនើបៗ​ដឹកឈើ​គ្រញូង ហើយ​ចំពោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ខេត្ដ​សៀមរាប ដល់​ខេត្តកំពង់ចាម បើ​ដឹងថា​ឡាន​ឈើ​របស់ លី ឈុន​អ៊ូ ម្នាក់ៗ​មិន​ហ៊ាន​ប៉ះពាល់​ទេ គ្រាន់តែ​រាប់​ក្បាល​ឡាន​ដើម្បីឱ្យ លី ឈុន​អ៊ូ មក​ទូរ​ទាត់​ប្រាក់​តែប៉ុណ្ណោះ​។ កាលពី​ពេលមុន លី ឈុន​អ៊ូ តែងតែ​ប្រើប្រាស់​ឡាន​ខ្សែ​និង​ឡាន​ស៊ឺរ៉ែន​ដឹកជញ្ជូន ឈើ​គ្រញូង​ចេញពី​ខេត្ដ​សៀមរាប និង​ខេត្ដ​ឧត្ដរមានជ័យ មក​ស្ដុក​ទុក​នៅផ្ទះ​របស់ខ្លួន ក៏ដូចជា​ផ្ទះ​បងប្អូន​នៅ​ចំណុច​ត្រើង ផ្លូវបំបែក​ទៅ​ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម រួចហើយ លី ឈុន​អ៊ូ តែងតែ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ពី​ខេត្ដ​កំពង់ចាម​ទៅ​ប្រទេស វៀតណាម​តាម​ច្រក​មួយចំនួន​ក្នុងស្រុក​មេមត់ ។  ចំពោះ​មុខរបរ​ដឹកជញ្ជូន​ឈើ​គ្រញូង​កន្លងមក លី ឈុន​អ៊ូ តែងតែ​ប្រើប្រាស់​ឈ្មោះ​ថ្នាក់លើ​មួយចំនួន ដើម្បី​កាង​ឡាន​ដឹកឈើ​គ្រញូង​ទាំង​ខ្សែៗ​ផងដែរ​៕

No comments:

Post a Comment

yes