សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

លោក ចាន់ សុវ៉េត ត្រូវ​កោះ​ឲ្យ​ចូល​តុលាការ

120815_03a
លោក​ចាន់ សុវ៉េត និយាយ​ជា​មួយ​ទាហាន ក្នុង​ករណី​ជម្លោះ​ដី​ធ្លី 
នៅស្រុក​ឆ្លូង កាល​ពី​ខែ​ឧសភា។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ​ លោក ចាន់ សុវ៉េត ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី នា​ថ្ងៃទី​២៤ ខែ​សីហា ​ខាង​មុខ​នេះ។
យោង​ដីកា​កោះ​ថត​ចម្លង​របស់​តុលាការ​ ចុះ​ថ្ងៃ​ទី៩ ខែសីហា ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅ​ក្រម​ស៊ើបសួរ លោក ឆែ វីរៈ ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទទួល បាន​ឲ្យ​ដឹង​ថា លោក ចាន់ សុវ៉េត ​អាយុ​៤៤​ឆ្នាំ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ជំនួយ​ដល់​ចារី ជា​អាទិ៍​។
ចៅ​ក្រម​ស៊ើប​សួរ​លោក​ ឆែ វីរៈ បាន​ដាក់​នៅ​ក្នុង​ដីកា​ថា​ ៖ «ក្នុង​ករណី​មិន​ចូល​ខ្លួន​តាម​កាល​កំណត់​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន»។
លោក​ចៅក្រម​ ឆែ វីរៈ និង​លោក ជីវ កេង ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​  មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ។
លោក ចាន់ សុវ៉េត និង​គ្រួសារ​របស់​លោក​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ដូច​គ្នា​ដែរ កាល​ពី​ម្សិលមិញ។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ដីកា​កោះ​របស់​តុលាការ នេះ​និង​ការ​ចោទ​ប្រកាន់​មក​លើ​លោក ចាន់ សុវ៉េត។
លោក​បាន​បន្ត​ថា យោង​តាម​ការ​សង្កេត​ឃើញ​របស់​លោក​អំពី​ការ​ងារ​របស់​លោក ចាន់ សុវ៉េត ​និង​សកម្មភាព​របស់​គាត់ ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ ហើយ​គាត់​ជា​បុគ្គលិក​ល្អ​ម្នាក់​របស់​អង្គការ​អាដហុក។
លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា៖ «​យោង​តាម​ការ​សង្កេត​ឃើញ​ផ្ទាល់​របស់​ខ្ញុំ ចាប់​តាំង​ពី​គាត់​បាន​បម្រើ​ការងារ​ឲ្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដ​ហុក​ រហូត​មក​ដល់​ពេល​នេះ លោក ចាន់ សុវ៉េត មិន​ដែល​ធ្វើ​អ្វី​ខុស​ដែល​ផ្ទុយ​នឹង​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​មាន​ការ​ងឿង​ឆ្ងល់ អំពី​ភស្តុតាង​និង​បទល្មើស​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​លើ​រូប​គាត់​»។
លោក​បាន​បន្ថែម​ថា សកម្មភាព​របស់​តុលាការ​មក​លើ​លោក ចាន់ សុវ៉េត គឺ​មាន​បំណង​គំរាម​កំហែង​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ដទៃ​ៗ​ទៀត ព្រម​ទាំង​សកម្មភាព​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង ប្រទេស​កម្ពុជា​។
លោក​បាន​បន្ត​ថា​៖ «តាម​រយៈ​សកម្មភាព​របស់​តុលាការ​នេះ វា​បង្ហាញ​ថា ឥឡូវ​នេះ មិន​មាន​សុវត្ថិភាព​ទេ សម្រាប់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​យើង​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​នេះ​»។
យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចែក​ផ្សាយ​​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​៖ «សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​សូម​សម្តែង​ការ​ព្រួយ​បារម្ភ ​ជាទីបំផុត​ ចំពោះ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ ដែល​ចេញ​ដោយ​លោក ឆែ វីរៈ ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ​២០១២»។
សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​ទៀត​ថា​៖ «កាយ​វិការ​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​​លើ​សកម្មជន​សិទ្ធិ មនុស្ស​ដូច្នេះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​លើ​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស ហើយ​រារាំង​ពួក​គេ​មិន​ឲ្យ​បំពេញ​កិច្ចការ​ស្រប​ច្បាប់​នោះ​ឡើយ​។
យោង​តាម​មាត្រា​ ៤៥៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទផ្តល់​ជំនួយ​ដល់​ ចារី ជាអាទិ៍ ប្រសិន​រក​ឃើញ​ថា​មាន​កំហុស​ពិត​មែន នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​មួយ​ទៅ​បី​ឆ្នាំ​៕ PS

No comments:

Post a Comment

yes