សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

គ្រោង​បើក​ច្រក​អន្តរជាតិ​នៅ​ព្រះវិហារ​ជា​មួយ​ថៃ

120816_11
ភ្ញៀវទេសចរដែល​ទៅកម្សាន្ត​ប្រាសាទព្រះវិហារ។ ប្រាសាទ​ព្រះវិហារ​
នឹងកាន់តែទាក់ទាញ​ពេលច្រក​ថ្មីបើក​។ ជីវ័ន
ព្រះ​វិហារៈ រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ ​គ្រោង​នឹង​បើក​ច្រក​អន្តរជាតិ​ថ្មី​មួយ​ទៀត​ ដោយ​ភ្ជាប់​ខេត្ត​ព្រះវិហារ​ជាមួយ​ខេត្ត​អ៊ូប៊ុន​ប្រទេស​ថៃ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​អភិបាល​ខេត្ត។​
លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ បាន​និយាយ​ថា ​អាជ្ញាធរ​ខេត្ត​ជាប់​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធភាព​បើក​ច្រក​អន្តរជាតិ​មួយ​ដោយ​ប្រែ​ក្លាយ​ពី​ច្រក​ព្រំដែន​ធម្មតា​ទៅ​ជា​ច្រក​ព្រំដែន​អន្តរជាតិ។​
លោក​បន្ត​ថា​៖ «​សព្វ​ថ្ងៃ​នេះ​ច្រក​នេះ​ជា​ច្រក​ព្រំដែន​ថៃ តែ​យើង​ចង់​បើក​វា​ជា​ច្រក​អន្តរជាតិ​ម្តង»។ លោក​ បាន​លើក​ឡើង​ថា ច្រក​នេះ​ឈ្មោះ​ថា​ច្រក​ «អាន​សេះ» ដែល​មាន​អាជ្ញាធរ​នៃ​ប្រទេស​ទំាង​ពីរ​បើក​ឲ្យ​ដំណើរ​ការ​ពីរ​ថ្ងៃ​ក្នុង មួយ​សប្តាហ៍​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ផ្លាស់​ប្តូរ ទំនិញ​គ្នា។

ទោះ​បើ​ជា​អាជ្ញាធរ​នៃ​ប្រទេស​ទំាង​ពី​រ​ធ្លាប់​ជួប​ពិភាក្សា​គ្នា​ទាក់ទង ដល់​ការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ «អាន​សេះ» នេះ​ក្តី ក៏​ពេលវេលា​ជាក់លាក់​នៃ​ការ​បើក​ដំណើរការ​ជា​ផ្លូវ​ការ​មិន​ទាន់​បាន បញ្ជាក់​នៅ​ឡើយ​ទេ។
លោក​ អ៊ុំ ម៉ារ៉ា បាន​និយាយ​ថា​៖ «ឥឡូវ​យើង​ដំឡើង​ពី​ច្រក​ព្រំដែន​ទៅ​ជា​ច្រក​អន្តរជាតិ​។ ​យើង​កំពុង​រៀបចំ​ចាប់​តាំង​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តំបន់​ច្រក​នោះ​ តែ​វា​មិន​ទាន់​ដល់​ពេល​វេលា​ត្រូវ​បើក​នៅ​ឡើយ​ទេ»។
ច្រក​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​ទីនោះ​កាន់​តែ​មាន​សក្តានុពល​ ដូច​ជា​ ប្រជា​ពលរដ្ឋ​អាច​ផ្លាស់​ប្តូរ​​ទំនិញ​កាន់​តែ​ធំ​ ការ​ដឹក​ទំនិញ​ឆ្លង​កាត់​រវាង​ប្រទេស​ទាំង​ពីរ​ក៏កាន់​តែ មាន​បរិមាណ​ច្រើន​ជាង​មុន​ ។​ បញ្ហា​សំខាន់​គឺ​នឹង​ជំរុញ​ដល់​កំណើន​វិស័យ​ទេសចរណ៍​កាន់​តែ​ល្អ​នៅ​តំបន់​ នោះ។​
លោក​ គង់​ វិបុល ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះវិ​ហារ​ បាន​និយាយ​ថា ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ពី​ច្រក​អាន​សេះ​មក​កាន់​ប្រាសាទ​ព្រះវិហារ​ អាច​មាន​ជាង​៦០​គីឡូ​ម៉ែត្រ​ ហើយ​ច្រក​នេះ​ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​ព្រះវិហារ ​ខាង​​លិច​មុំ​បី​ដែល​ជា​តំបន់​ព្រំ​ប្រទល់​ប្រទេស​ទំាង​បី គឺ​កម្ពុជា ឡាវ ​និង​ ថៃ​។​
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន​ បាន​និយាយ​ថា ​ដំណឹង​បើក​ច្រក​នោះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ​មួយ​ ព្រោះថា​ ការងារ​ក្រុម​ការងារ​មក​ពី​ឧស្សាហកម្ម​ទេសចរណ៍​ធ្លាប់​បាន​ស្នើ​ឡើង​កាល ពី​ឆ្នាំ​២០០៨​។
ការ​បើក​ច្រក​អន្តរជាតិ​ថ្មី​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​នេះ វា​នឹង​ធ្វើ​ឲ្យ​ទីតាំង​នោះ​កាន់​តែ​មាន​សក្តានុពល​ខ្លាំង​បន្ថែម​ទៀត​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​កាន់​ទី​នោះ ​ព្រោះ​ទី​នោះ​មាន​សក្តានុពល​ទាំង​ទេសចរណ៍​វប្បធម៌​ និង​ទេសចរណ៍​ធម្មជាតិ។​ លោក​បន្ត​ថា​៖«ប្រសិន​មាន​ទំនាក់​ទំនង​ល្អ ​ភ្ញៀវ​ទេសចរ​បរទេស​នឹង​កើន​ឡើង​នៅ​តំបន់​នោះ ​ហើយ​ខ្មែរ​ក៏​អាច​ចូល​ទៅ​ថៃ​ស្រួល​ដែរ»៕



No comments:

Post a Comment

yes