សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

ភ្លើង​ឆេះ​ព្រៃ​នៅ​វ៉ាស៊ីនតោន​បំផ្លាញ​ ផ្ទះ​៦០​ខ្នង និង​ព្រៃ​៨.០៩៣​ហិកតា

120816_18b
ក្រុម​ពន្លត់អគ្គិភ័យ ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅស្រុក​គ្លីវ​ឡែន អូក្លាហូ​ម៉ា។ Reuters

ក្រុង​អូឡាំពៀ: ក្រុម​ពន្លត់​អគ្គិភ័យ បាន​តស៊ូ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ទូទាំង​តំបន់​ភាគ​ខាង​លិច​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ក្នុង​នោះ​មាន​ទាំង​អគ្គិភ័យ​ពុំ​អាច​គ្រប់គ្រង​បាន​ដែល​បាន​បំផ្លាញ​ផ្ទះ​ ៦០​ខ្នង​ និង​ឆេះ​ព្រៃ​ទំហំ​ជាង​៨.០៩៣ ​ហិកតា​រវាង​ព្រៃ​ឈើ​ជាតិ​ពីរ​កន្លែង​ នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​។
អ្នក​ស្រុក​នៃ​ផ្ទះ​៤០០​ខ្នង​ទៀត​ត្រូវ​ជម្លៀស​ពី​តំបន់​ជើង​ភ្នំ​ចន្លោះ​ ពី​ទីប្រជុំជន​ក្លេអេលុម និង​ទីប្រជុំជន​អេឡិនប៊ើក​នៃ​រដ្ឋ​វ៉ាស៊ីនតោន​នៅ​ឯជាយ​ខាង​កើត​នៃជួរ​ ភ្នំ​កាស្កាត ជំរុញ​ឲ្យ​អភិបាល​រដ្ឋ​លោក ស្រី​គ្រីស្ទីន​ គ្រេកហ្គូរ៉េ ធ្វើ​ការ​ប្រកាស​ពី​ភាព​អាសន្ន​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​នេះ។
អគ្គិភ័យ​ស្ពាន​ថៃ​លើ​ដ៏​សម្បើម​ គឺ​ស្ថិត​ក្នុង​ចំណោម​ភ្លើង​ឆេះ​ព្រៃ​ជាង​១០​កន្លែង កំពុង​ឆេះ​​នៅ​ទូទាំង​ ភាគ​ខាង​លិច​ ដែល​ធ្វើ​ឲ្យ​ស្វិត​ស្រពោន​ក្រោម​រលក​កម្ដៅ​នៃ​សីតុណ្ហភាព​ឡើង​ដល់​បី​ខ្ទង់។ សរុប​មក​ អគ្គិភ័យ​បាន​ឆេះ​លើ​ផ្ទៃ​ដី​ទំហំ​២០​ហិកតា​នៅ​ទូទាំង​រដ្ឋ​អ៊ីដាហូ​ វ៉ាស៊ីនតោន អូរេហ្គោន និង រដ្ឋ​កាលីហ្វ័រនីញ៉ា។

យោង​តាម​តួលេខ​ពី​មជ្ឈ​មណ្ឌល​ អគ្គិភ័យ​អន្តរ​ទីភ្នាក់ងារ​ជាតិ​ ក្រុង​បូយ រដ្ឋ​អ៊ីដាហូ​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស​នេះ ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ផ្ទៃ​ដី​ ប្រមាណ​២,៤​លាន​ហិកតា​នៅ​ឆ្នាំ​នេះ​​។
ក្រុម​អាជ្ញាធរ​សង្ស័យ​ថា អគ្គិភ័យ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ បាន​ចាប់​ផ្ដើម​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នៅ​ឯ ការ​ដ្ឋាន​សំណង់​មួយ​នៅ​ខាង​កើត​ក្រុង​ក្លេ អេលូម ។
អ្នក​នាំ​ពាក្យ​ក្រុម​ឆ្លើយ​តប​គ្រា អាសន្ន​រដ្ឋ លោក​រីក ស្រ្គីវិន បាន​ថ្លែង​ថា៖«យើង​មិន​ដឹង​ពី​មូល​ហេតុ​ នោះ​ទេ យើង​គ្រាន់​តែ​ដឹង​ពី​ប្រភព​ចាប់​ផ្ដើម​ប៉ុណ្ណោះ​»។
អ្នក​នាំ​ពាក្យ​នាយក​ដ្ឋាន​ធនធាន​ធម្មជាតិ​ លោក​ព្រីន ភ្លីន​ បាន​និយាយ​ថា ដោយ​គេ​រំពឹង​ថា​​មាន​ខ្យល់​បក់​ខ្លាំង នៅ​រសៀល​ថ្ងៃ​ពុធ និង​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​តំបន់​នេះ​ អស់​រយៈ​ពេល​បី​សប្ដាហ៍​មក​ហើយ​នោះ ការ​ខូច​ខាត​ទំនង​ជា​អាច​កើន​ថែម​ទៀត​។
លោក​ភ្លីន បាន​ថ្លែង​ថា អគ្គិភ័យ​នេះ​ទំនង​ជា​រាលដាល​ទៅ​កាន់​ភាគ​ខាង​ជើង​ជាទី​ដែល​វា​អាច​ទៅ​ដល់ ​តំបន់​ព្រៃ​ឈើ​ជាតិ​វេណិតឈី និង​ទៅ​ភាគ​ខាង​កើត​ដែល​ភាគ​ច្រើន​គឺជា​ដី​ស្រែ​ចម្ការ​។ នៅខាង​ត្បូង​នៃ​អគ្គិភ័យ​នេះ​ គឺជា​តំបន់​ព្រៃ​ឈើ​ជាតិ​ស្នូគូលមី។
នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​សរសេរ​ដៃ​ លោក​ស្រី​គ្រេកហ្គោរ៉េ បាន​ថ្លែង​ថា៖«ប្រជាជន​រដ្ឋ​វ៉ាស៊ីនតោន​ទាំង​អស់​រួប​រួម​គ្នា​ជាមួយ​នឹង អ្នក​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​ក្នុង​អគ្គិភ័យ​ស្ពាន​ថៃ​លើ​នេះ។ ការ​ឆេះ​បំផ្លាញ​ពេញ​មួយ​យប់​នេះ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ការ​ឆេះ​លឿន និង​អគ្គិភ័យ​ស្មាន​មិន​ដល់​អាច​កើត​មាន»។ PN

No comments:

Post a Comment

yes