សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

លោក ត្រាំ អ៊ីវតឹក ត្រូវតែចាត់ការលោក ស៊ូ ប៉ុណ្ណារ៉ុង ដែលបាននឹងកំពុងតែ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកចំពោះការជំរិតទាលុយពីឈ្មួញដឹកទំនិញ

ត្រាំ អ៊ីវតឹក

អំពើពុករលួយការិយាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់គណប​ក្សប្រជា ជនសព្វថ្ងៃ គឺបានរីកដុះដាលតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមគ្មានពេលស្រាកស្រាន្តនោះ​ឡើយ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។

សេចក្តីរាយការណ៏ពីខេត្តបាត់ដំបងមកបានឲ្យដឹងថា ជញ្ជីង​ថ្លឹង​រថយន្ត​ជជុះ​របស់​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែល​មានទីតាំង​នៅ​ចំណុច​ភូមិ​ស្វាយជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង កំពុងតែ​ធ្វើ​សកម្មភាព​គាប​ជំរិតទា​លុយ​ពី​រថយន្ត​ផ្ទុកទំនិញ ​ដែល​ធ្វើចរាចរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ យ៉ាង​អនាធិបតេយ្យ​បំផុត បើទោះបីជាលោក ហ៊ុន សែន ធ្លាប់បានប្រកាស​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ អោយ​លុបបំបាត់​កុងត្រូលជជុះ តាម​ដងផ្លូវ​ជាតិ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ​អនុសាសន៏របស់ លោក ហ៊ុន សែន ខាងលើ​​នេះ​មិន​ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្រោមឱវាទនៅក្នុងទឹកដីនៃ
ខេត្តបាត់ដំបង យកចិត្តទុកដាក ស្តាប់បង្គាប់អនុវត្ត​ន៏​អោយមាន​ប្រសិទ្ធភាព​នោះឡើយ


ទង្វើរបស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង ខាងលើនេះបាន​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ និងឈ្មួញដែលអ្នក​រកស៊ី​ដឹកជញ្ជូនទំនិញ​តាម​ដងផ្លូវនោះ​រិៈ​គន់​យ៉ាងខ្លាំង​ចំពោះ​ករណីនេះ​ ហើយបើតាម​ប្រភព​ខាង លើបានប្រាប់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋ​ដែលរស់នៅក្បែរ​ជញ្ជីង​ថ្លឹង​រថយន្តដែលក្រសួងសា ធារណការ និងដឹកជញ្ជូន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង ​បានអោយដឹងថា ជារៀងរាល់ថ្ងៃកូនចៅរបស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង បាន​ព្យាយាម​ហៅ​រថយន្តដែល​ផ្ទុកទំនិញ​លើស​ចំណុះ​ឲ្យ​ចូល​បង់លុយ​២៤​ម៉ោង​លើ​២៤​ម៉ោង​របៀប​អ​នា​ធិ​ប​តយ្យ ស្រេច​តែអំពើចិត្ត​របស់​ពួកគេ ក្រោមការដាក់បទបញ្ជាដោយផ្ទាល់ពីលោក ស៊ូ ប៉ុណ្ណា​រ៉ុង ដែលរថយន្ត​ដឹកឥដ្ឋ ថ្ម ខ្សាច់​ គឺពួកគេ ទាមទារឲ្យបង់លុយ​ចាប់ពី៤​ម៉ឺនរៀល ​ទៅដល់​៨​ម៉ឺន​រៀល ចំណែក​រថយន្ត​ផ្ទុកទំនិញ​ធំៗវិញ ​គឺ​ពួកគេបានទាមទាឲ្យម្ចាស់រថយន្តទាំងអស់នោះដែលជាឈ្មួញដឹកទំនិញបង់ចាប់ពី១០​ម៉ឺនរៀល​ទៅ​២០​ម៉ឺន​រៀល​ ហើយប្របើ​ អ្នកណាមិនព្រម​បង់លុយ​តាម​ការកំណត់របស់ពួកគេទេ ពួកចោ ស្របច្បាប់ទាំងនោះ ដោយមានការសហការគ្នាយ៉ាងស្និតជាមួយសមត្ថកិច្ចតំបន់នោះ និងហៅ​អោយ​សមត្ថកិច្ច​ពុករលួយ ខិតលខូចទាំងនោះមកអូសយក​ទាំង​រថយន្ត​និង​ទំនិញ​ទៅ​ទុក​នៅ​មន្ទីរ​សាធារណការ​រយៈជាក់ជាមិនខាន ហើយប្រសិនបើជាពួកគេបានអូសយកទំនិញ និងរថយន្តទៅ ដល់មន្ទីរសារធារណការនិងដឹកជញ្ជូនហើយនោះ ពួកគេនឹងធ្វើការ​ផាកពិន័យ​ទ្វេ​រដងជាមិនខាន ដោយមិនអាចធ្វើការប្រកែកបានឡើយ ។​

ប្រភពខាងលើបានបន្តថា ប្រជាពលរដ្ឋដែលជា​អ្នក​​រកស៊ី​ដឹកជញ្ជូន​ទំនិញ និង​ភោគផល​កសិកម្ម ពី​ស្រុក​កំរៀង សំពៅ​លូន ប៉ៃលិន និងខេត្តបន្ទាយមានជ័យ និង​នៅជាយដែន​ថៃ​ និយាយក្នុង លក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ស្រុក​សង្កែ គឺមន្រ្តី ទាំងនោះ​ទារលុយ​ច្រើនលើសលុបខ្ពស់កប់ពពក ​។ គាត់​ថា ទំនិញ​មូ​យ​រថយន្ត​មិន​ថា​តិច​ឬ​ច្រើន​ទេ ពូកគេ​ទារលុយ​ចាប់ពី១០​ម៉ឺនរឿល ​ទៅ​២០​ម៉ឺន​រៀល​ ឬរហូតដល់ទៅ ​​២៥​ម៉ឺន​រៀល​ក៏មានដែរ គឺទៅតាម​ប្រភេទ​ទំនិញ រីឯ​ទំនិញ​គេច​ព​ន្ឋដែលមាន​ដូចជា​ បន្លាស់គ្រឿងចក្រ​ធំៗ គ្រឿងបន្លាស់​រថយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង គ្រឿងទេសដែល​ឆ្លងដែន​ពី​សៀម ពួកគេ​ទារចាប់ពី២០០​ដុល្លារ រហូតទៅដល់​៥០០​ដុល្លារ​ ឬ​ក៏អាចលើស​ពីនេះទៅទៀត​ក៏មានផងដែរ។​

សូមជំរាបជូនផងដែរថា ទង្វើរបស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង អ្នកគ្រប់គ្រងជញ្ជីង​ថ្លឹង​រថយន្តនៅ​ចំណុច​ភូមិ​ស្វាយជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបងនេះកុំពុងតែទទួលរងនូវការរិះគន់ពីសំ ណាក់ប្រជាពលរដ្ឋ និងឈ្មួញដឹកទំនិញឆ្លងកាត់ទីនោះយ៉ាងខ្លាំង ដោយពួកគាត់ថាលោក ស៊ូ ប៉ុណ្ណា​រ៉ុង បានប្រើអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយធ្វើមានបាន ដាក់លុយចូលក្នុងហោប៉ាវ របស់ខ្លួន ធ្វើឲ្យបាត់ថវិការរបស់ជាតិជាច្រើន ហើយប្រជាពលរដ្ឋក៏បានដាក់ការសង័្សផងដែរថា សមត្ថកិច្ច និងមន្រ្តីថ្នាក់លើនៅក្នុងខេត្តបាត់ដំបងនេះ ទទួលបានសំណូលពីលោក ស៊ូ ប៉ុណ្ណា​រ៉ុង កាស់ក្រែងកប់ក្តោងហើយមើលទៅបានជាគ្មានប្រតិកម្ម និងចាត់វិធានការចំពោះករណីការប្រ ព្រឹត្តអំពើពុករលួយរបស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង ហើយទុកឲ្យបុគ្គនេះជំរិតទាលុយពីប្រជាពលរដ្ឋ និងឈ្មួញដែលដឹកទំនិញឆ្លងកាត់ទីនោះស្រេចតែអំពើចិត្តរបស់គេ ។

ករណីខាងលើនេះចាំបាច់ណាស់លោក ត្រាំ អ៊ីវតឹក ដែលជារដ្ឋមន្រ្តីក្រសួងសារធារណការនិង​ដឹកជញ្ជូន ត្រូវតែចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះបុគ្គល ស៊ូ ប៉ុណ្ណា​រ៉ុង នេះទៅតាមផ្លូវច្បាប់ ជាដាច់ខាត ដើម្បីកុំឲ្យមានអំពើពុករលួយរបៀបនេះកើតឡើងនៅក្នុងក្រសួង មន្ទីររបស់រដ្ឋ តទៅ ទៀត ព្រោះអំពើពុករលួយរបស់លោក ស៊ូ ប៉ុណ្ណា​រ៉ុង ខាងលើនេះឡើងដុះស្លែរនិងរាប់សិបឆ្នាំមក ហើយ ដែលគិតជាប្រាក់ពុករលួយដែលគេបានប្រព្រឹត្តនោះក្នុងមួយឆ្នាំៗសល់ដល់ទៅរាប់ម៉ឺន ដុល្លាឯណោះ ។
សូមជំរាបជូនផងដែរថា ជាមួយគ្នានោះលោក សាត គឹម​សាន ដែលគេដឹងថាជាប្រធាន​​ការិយាល័យ​គរ​បាល​ចរាចរណខេត្តបាត់ដំបង ក៏បានក្ដោប​ចំណូល​ពី​ដង​ផ្លូវជាតិ​លេខ​៥​ និង​ផ្លូវជាតិលេខ​៥៧ តាមរយៈ​ការដាក់​កុងត្រូលជជុះ យ៉ាង​អាណាធិបតេយ្យ​ដើម្បីជំរិតយកលុយពី​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ទាំងតូច ​ទាំង​ធំ ​តាមរបៀប​ពុករលួយ​ បង្ក​ឲ្យ​មានផលប៉ះពាល់​យ៉ាងខ្លាំង​ជាច្រើន​ឆ្នាំ​មកហើយផងដែរ ។

លោក សាត​ គឹម​សាន បានយកតួនាទីជាប្រធាន​​ការិយាល័យ​គរ​បាល​ចរាចរណ ពង្រាយ​កម្លាំង​ដាក់​កុងត្រូលជជុះ​ចំនួន​៤​កន្លែង​នៅខេត្តក្រុងបាត់ដំបង ដែលគោលដៅទី១ នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ ទីនៅ​ចំណុច​ក្បាល​ស្ពានថ្ម​ថ្មី ទី នៅ​រង្វង់​មូល​តា​ដំបងគ្រញូង និងទី នៅ​រង្វង់មូល​នា​ងគ​ង្ហី​ង ហើយលោក សាត គឹម​សាន បានកំណត់​ឲ្យ​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​
គោលដៅដែលលោកបានដាក់ទាំងនោះ គឺត្រូវបង់លុយ​ឲ្យលោកតាម​ការកំណត់ បើ​មិន​បានទេកុំ​សង្ឃឹមថាមន្រ្តីទាំងនោះបាន​ឈរជើង​នៅកន្លែង​ខ្លាញ់​ឲ្យ​សោះ ដោយហេតុដូចនេះហើយបាន​ ធ្វើ​ឲ្យមន្រ្តីសមត្ថកិច្ចពុករលួយធ្វើបាបរាស្រ្តទាំងនោះ ​ម្នាក់ៗ​រត់​ជាន់ជើងគ្នា​ស្ទាក់ចាប់​រថយន្តដឹក​ទំនិញរបស់ឈ្មួញ ជំរិតទាលុយកប់ក្តោងតាមតែអំពើចិត្តរបស់ពួកគេ ដោយគ្មាន​ខ្លាច​ក្រែង​ច្បាប់​បន្តិចឡើយ ​។

ដូចនេះក្លិនស្អុយរលួយនៃការប្រព្រឹត្តអំពើពុករលួយ របស់មន្រ្តីរដ្ឋនៅក្នុងខេត្តបាត់ដំបងនេះ កំពុងតែជះក្លិនខ្លាំងឡើងៗ ដែលតម្រូវឲ្យថ្នាក់លើគ្រប់ជាន់ថ្នាក់ត្រូវតែចុះបង្ក្រាបជាបន្ទាន់ ដើម្បី កុំឲ្យមានការរិះគន់ជុំទិសមកដល់ក្រសួងមន្ទីររបស់រដ្ឋថាមន្រ្តីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយ លួចជាតិ និងបំផ្លាញជាតិតទៅទៀត ៕

No comments:

Post a Comment

yes