សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ កុំពុងតែសប្បាយលើគំនរទុក្ខប្រជាពលរដ្ឋ ដែលមានតែចលនាប្រជាធិបតេយ្យសង្គ្រោះជាតិតែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹម


ជារៀងរាល់ថ្ងៃក្រុមការងារ និងថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើសកម្ម​ភាពយ៉ាងសកម្មដោយចុះទៅតាមមូលដ្ឋានដើម្បីជួបជាមួយនិងសកម្មជនរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាការចុះទៅជួបជាមួយនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ដើម្បីធ្វើការជំរាបជូនពីគោលបំណងរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដល់ពួក​គាត់​ឲ្យ​បានជ្រាបបន្ថែមលើអ្វីដែលថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរ​នៅតាមមូលដ្ឋានដែលធ្លាប់បាន​ធ្វើ​ការជំរាបជូនដល់ពួកគាត់នាពេលកន្លងមកនោះ ហើយសន្ទុះនៃការគាំទ្រគឺបានហក់ឡើងក្នុងកំ រិតមួយខ្ពស់ ខួសពីការព្យាករណ៏របស់ថ្នាក់ដឹកនាំចលនាមួយនេះ ។

លោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាស​ន៏ជំរាបជូនទៅដល់ប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិក សមាជិការ នៃគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស កាលពីពេលកន្លងទៅថ្មីៗឲ្យដឹងថា ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរបាន​បង្ហាញយ៉ាងច្បាស់ប្រសិនបើគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើសកម្មភាពផ្សេង គ្នាគឺយូរណាស់ទើបអាចដណ្តើមបានជ័យជំនះពីគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ហើយ ប្រជាពលរដ្ឋខ្មែរ មិនដឹងជាប៉ុន្មានម៉ឺនសែន លាននាក់ទៀតទេដែលទទួលរងនូវការធ្វើបាបពីសំ ណាក់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។
ហេតុដូចនេះហើយ ដោយសិក្សាលើគោល នយោបាយ និងការបំពេញបេសកកម្មរបស់គណបក្សទាំងពីរជារៀងរាល់ថ្ងៃគឺមានចិត្តគំនិត និង បេះដូងតែមួយដូចគ្នាក្នុងការជួយរាស្រ្ត និងប្រទេសជាតិ និងដើម្បីជាការឆ្លើយតបចំពោះតំរូវការ របស់ប្រជាពលរដ្ឋដែលចង់ឲ្យគណបក្សទាំងពីររួមបញ្ចូលគ្នាជាសម្លេងតែមួយផង ទើបកាលពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់គណបក្សទាំងពីរ​បានធ្វើសន្និសីទជាសាធារណៈដោយបានប្រកាសជាឱឡារឹតថា គណបក្សទាំងពីរពេលនេះ​ដើម្បីផ្លាស់ប្តូរទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដោយ ជាជំហ៊ានដំបូងនេះគឺបានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិឡើង ដែលមានលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ជាប្រជាន និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សជា​អនុប្រធាន និងមានរូបលោកជាអ្នកនាំពាក្យ លោក ប៉ុល ហំមជាអ្នកនាំពាក្យ លោកស្រី មូរ សុខ
ហួរ ជាប្រធានអគ្គលេខាធិការដ្ឋាន និងលោក យ៉ែម បុញ្ញាឬទ្ធិ ជាអនុប្រធានអគ្គលេខាធិការ ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏ឲ្យដឹងទៀតថា មាតុភូមិជាទីស្នេហារបស់យើង ត្រូវបាន​គេដឹកនាំតាមរបៀបផ្តាច់ការ ទឹកដីដែលជាកេរ្តិ៏ដំណែលរបស់បុព្វបុរសខ្មែរយើងដ៏មានតម្លៃដែល បានបន្សល់ទុកត្រូវបាត់បង់បន្តិម្តងៗជារៀងរាល់ថ្ងៃដោយសារតែមហិច្ឆិតានៃបរទេសឈ្លានពាន ។ លោក យឹម សុវណ្ណ ថ្លែងបន្តទៀតថា​ ជនអន្តោប្រវេសន៏ខុសច្បាប់រាប់លាននាក់ហូរចូលមក ក្នុងប្រទេសកម្ពុជា ហើយគណបក្សកាន់អំណាចសព្វថ្ងៃពុំមានការអើពើអ្វីបន្តិចសោះ យ៉ាងណា ម៉ិញអំពើឧក្រឹត្តពុករលួយជាលក្ខណៈប្រព័ន្ធតាំងពីថ្នាក់ជាតិមកដល់ថ្នាក់មូលដ្ឋាន បានធ្វើឲ្យ​ប្រ​ជា​ពលរដ្ឋរបស់យើងក្រីក្រកាន់តែខ្លាំងឡើង ដែលនេះគឺជាមូលហេតុ​តែមួយគត់នៃ​ការប្រព្រឹត្ត​អំ​ពើពុករលួយស៊ីរូងរបស់ក្រុមគណ​បក្សប្រជាជន ដែលគេគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន និង​បក្ខ​ពួករបស់គេជាធំនោះ មិនគិតពីសុខទុក្ខរបស់ប្រជាបលរដ្ឋ ហើយពួកគេកំពុងតែសប្បាយ​លើ​គំនរទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរ ។

លោក យឹម សុវណ្ណ បានថ្លែងបន្តទៀតថា ក្នុងនោះវិបត្តិដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់លាន​នាក់បាត់បង់ដីធ្លីរបស់ខ្លួនគ្មានអ្វីធ្វើស្រែចំការ និងផ្ទះសម្បែងត្រូវបានគេឈូសបំផ្លាញចោលដើម្បី យកដីធ្លីរបស់ប្រជាពលរដ្ឋទាំងនោះយកទៅលក់បន្តឲ្យក្រុមហ៊ុនទុច្ចរឹត និងឈ្មួញខិលខូច ឬធ្វើ​ជាសម្បទានឲ្យទៅក្រុមហ៊ុនទាំងនោះធ្វើព្រងើយដោយមិនគិតពីការលំបាករបស់ប្រជាពលរដ្ឋឡើយ ហើយមិនតែប៉ុណ្ណោះប្រសិនបើពលរដ្ឋណាហ៊ានក្រោកឡើងតវ៉ាជាមួយពួកគេនោះ និង ត្រូវបានគេចាប់ឃុំខ្លួន វាយធ្វើបាប ប្រើអំពើហិង្សារហូតឈានទៅដល់ការបាញ់សម្លាប់ពលរដ្ឋ ក្រោមចុងកាណុងកាំភ្លើងរបស់ពួកគេគ្មានញញើតដៃថែមទៀងផង ។ លោក យឹម សុវណ្ណ បន្តថា ទ្រព្យសម្បត្តិជាតិត្រូវបានគេលក់គ្មានសល់ ក្រសួង​មន្ទីរ ក្លាយទៅជាក្រុមហ៊ុនឯកជន លក់សេវ៉ា សាធារណៈ ។

លោក យឹម សុវណ្ណ បានថ្លែងដោយសង្កត់ធ្ងន់ថា នៅពេលខាងមុខនេះគណបក្ស ទាំងពីរនិង​បង្កើតគណបក្សថ្មីមួយទៀត ដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ដើម្បី​បញ្ចប់​អំណាចផ្តាច់ការ អំណាចរណបបរទេសឲ្យបាននៅកម្ពុជា លោកថាគណបក្សថ្មីដែល​បង្កើតឡើងដោយអ្នកប្រជាធិបតេយ្យគឺមានគោលជំហរដដែលដោយយករាស្រ្ត និងប្រទេសជាតិ ជាធំ ហើយនៅពេលឈ្នះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ យើងនិងនាំមកនូវការដឹកនាំប្រទេសតាម បែបប្រជាធិបតេយ្យ ការពារផលប្រយោជន៏របស់រាស្រ្ត និងជាតិឲ្យបានគង់វង្សស្ថិតស្ថេរនិងពិត ប្រាកដ នេះជាអ្វីដែលយើងចង់បាន និងជាជំហរឥតងាករេតាំងពីដើមរៀងរហូតមក ។
លោក យឹម សុវណ្ណ ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិទៀត ថា​ ប្រជាពលរដ្ឋរបស់យើងលោកកំពុងតែអបអរសាទរចលនានយោបាយថ្មីប្រវត្តិសាស្រ្ត ដែល​ជាកម្លាំងនយោបាយតែមួយគត់ដែលអាចយកឈ្នះអំណាចផ្តាច់ការនាពេលបច្ចុប្បន្ននេះ ។ ហើយគណបក្សថ្មីដែលបង្កើតឡើងរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យក យុត្តិសាស្រ្តការផ្លាស់ប្តូរ ការគ្រប់គ្រងប្រទេសកម្ពុជាត្រូវប្រព្រឹត្តទៅដោយអហិង្សា ហើយត្រូវតែ មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងអាចទទួលយកបាន មិនមែនការបោះ ឆ្នោតដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងដូចជាសព្វថ្ងៃនោះឡើយ ។ លោក យឹម សុវណ្ណថា កម្លាំងរបស់គណបក្សទាំងពីរបូកបញ្ចូលគ្នា និងអាចកែទំរង់បានភ្លាមៗ ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែឯករាជ្យ ជាមួយគ្នានោះ​ប្រជាពលរដ្ឋបីលានពីរសែននាក់​បានបាត់​ឈ្នោះចេញពីបញ្ជីរបោះឆ្នោត ប្រជាពលរដ្ឋខ្លះដោយសារតែ គ..ប បង្ករបញ្ហាស្មុកស្មាញច្រើន​បានបោះបង់ចោលសិទ្ធិបោះឆ្នោត ហើយគណបក្សកាន់អំណាចគេបានប្រើប្រព័ន្ធតុលាការ​ដើម្បី​ធ្វើការគាបសង្កត់អ្នកនយោបាយ សព្វគ្រប់បែបយ៉ាង គៀបសង្កត់អ្នកការពារសិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុងន័យនេះហើយ ទាំងអស់គ្នាត្រូវតែរួបរួមគ្នាកែទម្រង់សមាសភាព គ..ប ឲ្យ​ទាល់​តែបាន ។

លោក យឹម សុវណ្ណ បានថ្លែងទៀតថា យើងនិងទាមទារឲ្យលោក សម រង្ស៊ី ដែលជាប្រធានចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានចូលមកក្នុងប្រទេសកម្ពុជាដោយសេរី និងគ្មានលក្ខណ្ឌ ដើម្បីឲ្យលោកមកដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយផ្ទាល់ជាមួយនិងលោក កឹម សុខា ដែលជាអនុប្រធាន ។ ដូចនេះយើងទាំងអស់គ្នាចាប់ពីពេលនេះតទៅត្រូវតែចាប់ដៃគ្នា និង ចងគ្នាជាធ្លុងមួយដើម្បីការពារ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការពារគណបក្សថ្មីដែល បង្កើតឡើងដោយអ្នកប្រជាធិបតេយ្យរួមកម្លាំងគ្នាជាសម្លេងតែមួយដែលជាក្តីសង្ឃឹមតែមួយគត់ របស់ប្រជារាស្រ្តខ្មែរ ៕    

No comments:

Post a Comment

yes