ក្រុងប៉េកាំងៈ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង ចង់បំពេញទស្សនកិច្ចផ្លូវការមួយទៅចិន ជាទង្វើចុងក្រោយបំផុតនៃការជំរុញលើកកំ ពស់ឲ្យរដ្ឋឯកោមួយនេះរួចផុតពីភាពក្រីក្រ ប៉ុន្តែប្រឈមនឹងទំនាក់ទំនងមានជម្លោះថែមទៀតជាមួយ នឹងសម្ព័ន្ធមិត្តដែលមានអំណាចតែមួយគត់របស់ខ្លួន ដោយប្រកាន់ភ្ជាប់នូវការគំរាមកំហែងពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរថ្មីមួយ។
គេមិនទាន់ច្បាស់នៅឡើយថាតើ ចិននឹងត្រៀមខ្លួនទទួលលោក ដូចដែលបានស្នើកាលពីខែកញ្ញាឬយ៉ាងណាទេ នៅពេលដែលក្រុងប៉េកាំង កំពុងខ្វល់ខ្វាយជាមួយនឹង ការផ្លាស់ប្តូរថ្នាក់ដឹកនាំខ្លួន។ ថ្នាក់ដឹកនាំ ក៏អាចនឹងមានមន្ទិល ផងដែរអំពីលោកគីម ជុងអ៊ុន ដែលបន្ទាប់ពីកាន់អំណាចបាន៤ខែគត់ បានផ្គើននឹងប្រទេសជិតខាងដ៏ធំរបស់លោក ដោយធ្វើតេស្តរ៉ុក្កែតរយៈចម្ងាយឆ្ងាយ។
ប្រភពមួយដែលមានទំនាក់ទំនង នឹងក្រុងព្យុងយ៉ាង និងប៉េកាំង បាន ប្រាប់រ៉យទ័រពីថ្ងៃសុក្រថា ឪពុកមារបស់លោកគីម គឺលោក ចាង សុង ថេក ជាឥស្សរជនមានអំណាចបំផុតទីពីរ បានស្នើឲ្យមានដំណើរទស្សនកិច្ចនេះ នៅពេលលោក បានជួបជាមួយក្រុមមេដឹកនាំចិនក្នុងដំណើរទស្សនកិច្ចមួយទៅក្រុងប៉េកាំងកាលពីសប្តាហ៍មុន។
No comments:
Post a Comment
yes