សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

បទល្មើសព្រៃឈើកើតមានយ៉ាងពេញបន្ទុកនៅគ្រប់ទីកន្លែងពុំមានការបង្ក្រាបឡើយ ហើយសមត្ថកិច្ចបែជាចូលដៃជើងជាមួយក្រុមដឹកជញ្ជូនឈើ និងក្រុមហ៊ុន ដើម្បីលាភសក្ការៈ


ក្រុមមន្រ្តី​នគបាល​ប៉ុស្ត​រដ្ឋ​បាល​ឃុំ​អម​លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ​ឡុង​ សា​រឿន ​ហៅ​ ទុំ ​ជា​មេ​ខ្លោងបាន​ដឹក​នាំក​ម្លាំង​នគបាលប៉ុស្តិ៏​ចាំ​ស្ទាក់ជម្រិត​ទា​ប្រាក់​ពី​ក្រុមអ្នក​ដឹក​ឈើ​ជា​ថ្នូ​ហ្នឹង​ការ​មិន​ចាប់​​ឃាត់ទុកឈើទាំងនោះ ​បាននឹង​កំ​ពង់​តែ​កើត​មាន​ឡើង​យ៉ាង​អា​ណា​ធិប​តេយ្យ​នៅ​តំ​បន់​ភ្នំ​ប៉ិះ ស្ថិត​ក្នុង​ឃុំ​អម​លាំង​ ស្រុក​ថ្ពង​​ ខេត្ត​កំ​ពង់​ស្ពឺ ។​

ប្រភពបានរាយការណ៏មកថា មានក្រុម​អ្នក​ដឹក​ឈើបាននឹងកំពុងតែនាំគ្នាលួចដឹកឈើចេញយក ទៅលក់បន្តយ៉ាងអាណាធិបតេយ្យនៅតំបន់ភ្នំប៉ិះ ហើយលោក ឡុង សារឿន ដែលជា​មេប៉ុស្តិ៏​ឃុំ​អមលាំង បានដាក់កម្លាំងនៅទីនោះមិនបាន​ចាប់​ឃាត់ឈើរបស់ក្រុមអ្នកដឹកឈើទាំងអស់នោះ ឡើយ តែបែជាចាំជម្រិត​ទា​​ប្រាក់ពីក្រុមអ្នកលួចដឹកឈើខុសច្បាប់ទាំងនោះទៅវិញ ដែល​ក្នុង​១​រទេះគឺលោកមេប៉ុស្តិ៏ឃុំអមលាំងរូបនោះ បានតម្រូវឲ្យក្រុមអ្នកលួចដឹកឈើទាំងនោះបង់ចំនួន ១៥​ម៉ឺន​រៀល​ជាថ្នូរទៅនឹងការមិនចាប់ពួកក្រុមអ្នកដឹកឈើទាំងនោះ ។ ប្រភពបានបន្តថាក្នុងមួយ ថ្ងៃៗលោកមេប៉ុស្តិ៏រូបនេះរកប្រាក់បានមិនស្ទើនោះឡើយ ពីការប្រព្រឹត្តអំពើពុករលួយរបស់គេ ហើយទង្វើរបស់គេបែបនេះមិនត្រូវបានមន្រ្តីថ្នាក់លើធ្វើការបង្ក្រាបនោះទេ និងគេធ្វើដោយមិន​ខ្លាចញញើតអ្នកណាផងដែរ ។


ទង្វើរបស់លោកមេប៉ុស្តិ៏ឃុំអមលាំង ឡុង​ សារឿន រូបនេះត្រូវបានប្រជាពលរដ្ឋរិះគន់ថា​ខ្លួនជា​សមត្ថកិច្ច មានភារកិច្ចក្នុងការបង្ក្រាបបទល្មើសផ្សេងៗ តែមិនបានអនុវត្តតាមតួនាទីរបស់ខ្លួន បែបជាសុំគំនិតជាមួយក្រុមអ្នកដឹកឈើទាំងនោះ ហើយបានចូលដៃជើងប្រព្រឹត្ត​អំពើពុករលួយ​នៅចំណុចតំបន់ភ្នំប៉ិះ យ៉ាងអាណាធិបតេយ្យទៅវិញ ។

ជាមួយគ្នានោះក៏មានការលើកឡើងផងដែរថា ទាំងនេះប្រហែលជាលោកអធិការស្រុក និងអធិ​ការ​ខេត្ត រួមជាមួយនិងអភិបាលខេត្តកំពង់ស្ពឺទទួល បានលាភសក្ការៈពីការប្រកប​មុខរបរចាប់​ជំ​រិត​ទាប្រាក់ពីក្រុមឈ្មួញដែលលួចដឹកឈើខុសច្បាប់ ទាំងអស់នោះហើយមើលទៅ បានជាពួកគេ​ធ្វើមើលមិនឃើញចំពោះទង្វើ និងការប្រព្រឹត្តអំពើពុករលួយរបស់លោក ឡុង សារឿន របៀបនេះ ។

ជាមួយកគ្នានោះបើតាមសេចក្តីរាយការណ៏ពីខេត្តរតនគិរីមកក៏បានឲ្យដឹងផងដែរថា ឈើ​ប្រណីត​រាប់រយ​គំនរ​ក៏ត្រូវបាន​គេ​ប្រទះឃើញ​ស្តុក​ទុក​នៅក្នុង​បរិវេណ​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ស៊ី​.​អរ​.​ឌី ស្ថិតនៅក្នុង​ស្រុក​អូរ​ជុំ ​ដោយមាន​ខ្មាន់កាំភ្លើង​ មិនដឹង​ជា​កងកម្លាំងប្រដាប់អាវុធ​របស់​អង្គភាព​ណា​ទេ បានមក​ដេក​យាម​គំនរឈើទាំងនោះ ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធនៅក្នុង មូលដ្ឋានដែលបានដឹងរឿងនេះ ក៏មិនបានបញ្ចេញសកម្មភាព ​ចាត់វិធានការ​បែបណា​ចំពោះបទ ល្មើសខាងលើនោះផងដែរ ។

សេចក្តីរាយការណ៏ពីខេត្តរតនគិរីមកបានឲ្យដឹងទៀតថា ការប្រទះឃើញគំនរឈើដ៏ច្រើនដែល ស្តុក ទុកនៅក្នុងក្រុមហ៊ុន ស៊ី​.​អរ​.​ឌី នេះ​គឺនៅពេលដែលប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ គ្រឹ​ង ទំពួន​ប្រមាណ​ជាង៥០គ្រួសារ បាន​នាំគ្នា​ទៅ​តវ៉ា​ប្រឆាំងនឹង​ទង្វើ​របស់​ក្រុមហ៊ុន ស៊ី​.​អរ​.​ឌី ដែល​បាន​ហ៊ុមព័ទ្ធ​យក​ដី​របស់​ពួកគាត់ នៅក្នុង​តំបន់​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នេះ ​ដែលមាន​ចម្ងាយ​ពី​ភូមិ​ប្រមាណ៥ គីឡូម៉ែត្រ​ ក្នុង​រង្វង់​ដីព្រៃ​សហគមនភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ​។​ ប្រភពបានបន្តថា បើ​តាម​ប្រជាពលរដ្ឋ​ជាជនជាតិដើម​ភាគតិច​ ចា​រ៉ា​យ បាន​ប្រាប់​ឲ្យដឹងថា ក្រុមហ៊ុន ស៊ី​.​អរ​.​ឌី នេះ​មិនដឹង​ជា​ទទួលបាន​ដី​សម្បទាន​ប៉ុន្មាន​ហិកតា​ពី​រដ្ឋាភិបាល​នោះទេ តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ក្រុមហ៊ុន ស៊ី​.​អរ​.​ឌី នេះ​បាន​ហ៊ុមព័ទ្ធ​យក​ដី​របស់ពួក​គាត់ សម្រាប់​បង្កបង្កើន​ផល និង​ដីព្រៃ​សម្រាប់​អាស្រ័យ​ផល​បន្លែបង្ការ និង​ព្រៃឈើ​ សម្រាប់​កាប់​ឈើ​ធ្វើ​លំនៅដ្ឋាន​របស់​ជជាតិ​ដើមពួកគាត់​ស្ទើរ​គ្មាន​សល់ ​។​

ប្រភពបានបន្តថា ព្រៃនៅក្នុងខេត្តរតនគិរី ដែលជាព្រៃក្រាស់ៗឥឡូវនេះស្ទើតែក្លាយទៅជាតំបន់ វាលល្ហល្ហេវទៅហើយ ព្រោះព្រៃទាំងនោះត្រូវបានមន្រ្តីមានលុយ មានអំណាច និងឈ្មួញខិលខូច រួមជាមួយនិងក្រុមហ៊ុន ដែលទទួលបានការសប្បទានទាំងនោះកាប់បំផ្លាញ និងបានដឹកចេញ​យកទៅលក់ឲ្យឈ្មួញនៅយួន ដើម្បីធ្វើមានបាន ។ ចំណែកឯមន្ត្រីដែលពាក់ព័ន្ធមួយចំនូនក៏មិន បានធ្វើសកម្មភាពបង្ក្រាបបទល្មើសទាំងអស់នោះផងដែរ ដោយបាននាំគ្នាចូលដៃជើងជាមួយឈ្មួ ញទាំងនោះ កាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិយ៉ាង​វិនាស ។

No comments:

Post a Comment

yes