សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

កម្លាំងអ្នកស្នេហាជាតិ ក្នុងចលនាប្រជាធិបតេយ្យដង្គ្រោះជាតិ និងបញ្ចប់អំណាច ផ្តាច់ការ នៅឆ្នាំ២០១៣ ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីជូនពលរដ្ឋកម្ពុជា និងប្រទេសជាតិ


ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធានកំពុងតែមានការចាប់អារម្ភពីសំណាក់ប្រជាពលរដ្ឋ និងឥស្សរជននយោ​បាយ ពីគ្រប់គណបក្ស ដោយពួកគាត់បានសម្តែងការគាំទ្រយ៉ាងខ្លាំង ខណៈដែលគណបក្ស​ប្រជា​ធិបតេយ្យទាំងពីរ បានរួមដៃគ្នាសង្គ្រោះ​ប្រ​ជា​​​ពល​រដ្ឋ និងប្រទេសជាតិ ពីកណ្តាប់​ដៃអ្នក​កាន់អំណាចសព្វថ្ងៃ ដែលដឹកនាំប្រទេសតាមរបៀបផ្តាប់ការ ។

លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាប្រធានគណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខបានមានប្រសាសន៏ឲ្យដឹងថា ចល​នា​ប្រ​ជាធិបតេយ្យសង្គ្រោះជាតិ បាននឹងកំពុងតែបំពេញការងារសំខាន់ៗរបស់ខ្លួន ដើម្បីស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន និងការស្វែងរកការអន្តរាគមន៏ ពីអន្តរជាតិដើម្បី​ឲ្យ​មាន​ការ​​បោះ​ឆ្នោតមួយដោយ​ត្រឹមត្រូវ សេរី យុត្តិធម៌ និងគោរពតាមគោលការណ៏ប្រជាធិបតេយ្យ ។ លោក សម រង្ស៊ី បន្តថា ការបោះឆ្នោតនៅប្រទេសកម្ពុជាអាចធ្វើទៅបានត្រឹមត្រូវ លុះត្រាតែមាន​ការ​រៀប​ចំ ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោតឡើងវិញ ឲ្យមានភាពឯករាជ្យ ត្រឹមត្រូវ អព្យាក្រឹត្ត ដើម្បីធានា​ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធដូចគ្នា ស្មើរគ្នា និងមាន​លទ្ធភាព ក្នុង​ការចូល​រួម​បោះ​ឆ្នោត ។ លោកបន្តថា ជាមួយគ្នានោះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏កំ​ពុង​តែស្វែង​រកការជួយអន្តរាគមន៏ពីអន្តរជាតិផងដែរ ក្នុងការផ្តល់សិទ្ធិដល់រូបលោក​បានវិល​ចូល​ធ្វើ​នយោ​បាយ​នៅក្នុងប្រទេស ដើម្បីឲ្យលោកចូល​រួមការប្រគួតប្រជែងជាមួយនិងគណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ។


លោក សម រង្ស៊ី បានមានប្រសាសន៏បន្តទៀតថា នៅពេលបោះឆ្នោតជាតិ​ខាងមុខ​នេះគឺមានតែ​២​គណ​បក្ស​ប៉ុណ្ណោះដែលជាប៉ូលដ៏សំខាន់សម្រាប់ធ្វើការប្រគួតប្រជែងគ្នា គឺប៉ូលអ្នកប្រជាធិ​បតេ​យ្យ​ ដែលមានគណបក្ស សង្គ្រោះជាតិ និងប៉ូលអ្នកកាន់អំណាចសព្វដែលដឹកនាំប្រទេសតាម របៀបផ្តាច់ការ គឺ ​គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។

លោក សម រង្ស៊ី ថ្លែងទៀតថា មូលហេតុទាំងអស់នេះហើយដែលតម្រូវឲ្យអ្នកប្រជាធិបតេយ្យ​
ទាំង​អស់ត្រូវតែរួមកម្លាំងគ្នាជាសម្លេងតែមួយ ដើម្បីបើកទំព័រប្រវត្តិសាស្រ្តថ្មីជូនប្រទេសកម្ពុជានិ​ង​ប្រជាពលរដ្ឋរបស់យើង ដែលរស់នៅរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ។ ហើយ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាចលនាមួយដើម្បីប្រមូលផ្តុំកម្លាំងអ្នកប្រជាធិប​តេយ្យ
និង អ្នកសេ្នហាជាតិទាំងអស់នៅលើឆាកនយោបាយប្រទេសកម្ពុជា ដើម្បីនាំមកនូវការផ្លាស់ប្តូរ
ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរលោកចង់បាន និងរងចាំការផ្លាស់ប្តូរតាមរបៀបប្រជាធិបតេយ្យជា
យូរ​មកហើយនោះ ។​

លោក សម រង្ស៊ី ថ្លែងទៀតថា គណបក្ស សង្គ្រោះជាតិ លោក​មានជំនឿថា និងនាំមកនូវសន្ទុះ​ថ្មី​មួយដ៏សំខាន់ជាទីបំផុត ដើម្បីឈានទៅរកការប្រែប្រួល ហើយការប្រែប្រួល​នេះគឺ​​ជាជោគជ័យនៃ​កម្លាំងអ្នកស្នេហា​ជាតិ កម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីស្រោចស្រង់ នឹងសង្គ្រោះ​ប្រទេសជាតិ មាតុភូមិរបស់យើង​ឲ្យទាន់ពេលវេលា ឲ្យរួចផុតពីការលិចលង់ រួចផុតពីគ្រោះមហន្តរាយ រួចផុត​ពីការ​ស្លាប់ ដោយ​យើង​ឃើញថា ជាតិយើងបានស្លាប់បន្តិចម្តងៗ ប្រទេសរបស់​យើង​បាត់​បង់ទឹ​ក​ដី ប្រជារាស្រ្តខ្មែរ​បាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិ បាត់បង់ការងារ ឬក៏រកការងារ​ធ្វើ​ត្រឹម​ត្រូវ​មិនបាន ។

លោក សម រង្ស៊ី មានប្រសាសន៏ទៀតថា មានយុវជនខ្មែរជាច្រើនដែលពុំមានការងារធ្វើ និងរ​ក​ការ​ងារ​ត្រឹមត្រូវធ្វើមិនបាន ខ្លះត្រូវបង្ខំចិត្តទៅស៊ីឈ្នួលគេនៅបរទេស ឲ្យគេមើលងាយ ឲ្យគេធ្វើ​បាប ឲ្យគេគេងប្រវ័ញ្ញកម្លាំងពលកម្ម ឃើញថាប្រជារាស្រ្តខ្មែរវេទនា ឈឺចាប់អស់សង្ឃឹម ជាតិខ្មែរ​និងរលត់​រលាយដោយបរទេសឈ្លានពាន គេបង្ខិតព្រំដែន លេបត្របាក់ទឹកដីរបស់យើង​បញ្ចូល​​អន្តោប្រវេសន៏ខុសច្បាប់ ហើយជនជាតិរបស់គេកាន់តែមានចំនួនច្រើនឡើងៗ រស់​នៅ​​​លើទឹកដី​ប្រទេស​កម្ពុជា ដែលពួកគេទាំងនោះបានចូលមកលួចប្លន់ដីធ្លីយើង លួចប្លន់​ទ្រព្យ​សម្បត្តិជាតិ​យើង មកដណ្តើមការងារពីប្រជារាស្រ្តខ្មែរ និងមកកេងប្រវ័ញ្ញឈើសឈាម​ពីប្រជា​រាស្រ្តខ្មែរ ដោយ​គេទទួលបានសម្បទានដីធ្លី សម្បទាន​ព្រៃឈើ សម្បទានរ៉ែ រហូតដល់ទៅ៩៩ឆ្នាំ ។ លោក សម រង្ស៊ី ក៏បានថ្លែងទៀតថា ខ្មែរស្លាប់អស់ហើយមិនដល់៩៩ឆ្នាំទៀតទេ ​បើ​យើងនៅ​តែអនុ​ញ្ញាត្តិ​ឲ្យរដ្ឋាភិបាលបន្តនយោបាយបំផ្លិចបំផ្លាញជាតិដូចសព្វថ្ងៃនេះ នោះជាតិយើង និង​រលត់​រលាយ​ជាពុំខាន ។ យ៉ាងដូចច្នេះហើយកូនខ្មែរទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីបំពេញ​បេស​ក​កម្ម​ជាប្រវត្តិ​សាស្រ្ត បេសកកម្មស្រោចស្រង់ជាតិមាតុភូមិ របស់យើងទាំងអស់គ្នា ថែរក្សាទឹក​ដី​យើង​ឲ្យបាន​គង់វង្ស ធានាអនាគតកូនចៅយើងដែលជាខ្មែរជំនាន់ក្រោយឲ្យមានជីវិត ឲ្យមាន​អនា​គត ឲ្យ​មាន​សេរីភាព នឹងឲ្យមានភាពថ្លៃថ្នូរ ។
ក្នុងនាមជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក សម រង្ស៊ី ជាថ្មីម្តងទៀតក៏បាន​ធ្វើ​ការអំពា​វនាវ​ឲ្យអ្នកនយោបាយផ្សេងទៀតមកពីគណបក្សដទៃ ក៏ដូចជាប្រជា​ព​លរដ្ឋដែល​ជា​អ្នក​ស្រលាញ់​ជាតិ​មាតុភូមិ និងរបបលិទ្ធិប្រជាធិបតេយ្យទាំងអស់ មកចូលរួម​ជាមួ​យ ចលនា​ប្រជា​ធិប​តេ​យ្យ​សង្គ្រោះជាតិ ដែលគោលបំណងរបស់ចលនាមួយនេះគឺ​ដើម្បីបញ្ចប់អំណាចផ្តាច់​​ការ
​បច្ចុប្បន្ននៅកម្ពុជាដែលបំរើបរទេសឈ្លានពាន ដើម្បីនាំមកនូវការ​ផ្លាស់ប្តូរមុ​ខ​មាត់ថ្មីជូនប្រ​​ជា
ពលរដ្ឋនិងប្រទេសជាតិ ឲ្យជាតិរបស់យើងមានភាពរុងរឿងថ្កុំថ្កើនឡើង ។ ជាមួយគ្នានោះ​លោក
សម រង្ស៊ី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះ
ឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនិងប្រ
ព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ។ លោក សម រង្ស៊ី បន្តថា
ប្រសិនបើ បងប្អូនមិនបានចុះឈ្មោះនៅពេលនេះទេ បងប្អូននិងមិនអាចបោះឆ្នោតបានឡើង
នៅថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ហើយបងប្អូនណាដែលមានឈ្មោះហើយនោះក៏ត្រូវតែ
អញ្ជើញទៅពិនិត្យនិងមើលឈ្មោះផងដែរ ព្រោះដើម្បីកុំឲ្យខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទី​លំ​នៅ ជ្រៀសវាងការមានបញ្ហានៅថ្ងៃបោះឆ្នោត ៕


No comments:

Post a Comment

yes