សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

ឆ្មក់​ចូល​ចាប់​ប្រេង​ម្រះ​ព្រៅ​ជិត​៤​ពាន់​គីឡូ​ក្រាម​​និង​ឃាត់​ខ្លួន​បុរស​ខ្មែរ-​វៀតណាម​ម្នាក់

120821_10
សកម្ម​ភាព​​ដែល​សមត្ថ​កិច្ច​​​ ​ចុះ​ចាប់​ប្រេង​ម្រះ​ព្រៅ​ កន្លងទៅ​

ពោធិ៍សាត់ៈកម្លាំង​នគរបាល​ខេត្ត​ពោធិ៍​សាត់​និង​ក្រសួង​មហាផ្ទៃ​ជាង​២០​នាក់​ បាន​ឆ្មក់​ចាប់​ប្រេង​ម្រះ​ព្រៅ​ចំណុះ​ជិត​៤ពាន់​លីត្រ​និង​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​ខ្មែរ​ដើម​កំណើត​វៀត​ណាម​អាយុ​២៩​ឆ្នាំ​ម្នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ភូមិ​ក្រាំង​រវៀង​ឃុំ​អន្លង់​រាប​ស្រុក​វាល​វែង។
លោកសំ ស៊ឹម​អូន​អធិការ​នគរ​បាល​ស្តីទី​ស្រុក​វាល​វែង​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​កម្លាំង នគរ​បាល​២៦​នាក់​នៅ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់​និង​ពី​ក្រសួង​មហា​ផ្ទៃ​បាន​សហការណ៍​គ្នា​ឆ្មក់​ចូល​ទីតាំង​ស្តុក​ប្រេង​ម្រះ​ព្រៅ​មួយកន្លែង​កាល​ពី​វេលា ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ​ហើយ​បាន​រឹប​អូស​ប្រេង​ម្រះ​ព្រៅ​ចំនួន​១១៤​ប៊ីដុង​ស្មើ​នឹង​៣៩០០​គីឡូ​ក្រាម​និង​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​ខ្មែរ​ដើម​កំណើត​វៀត​ណាម​ម្នាក់​ឈ្មោះ​កែវ​ធូ​អាយុ​២៩​ឆ្នាំ។

លោក​សំ​ស៊ឹម​អូន​បាន​បញ្ជាក់​ថា​ “កន្លែង​ស្តុក​នោះ​ជា​ផ្ទះ​ចាស់​មួយ​ដែល​គ្មាន​មនុស្ស​នៅ ហើយ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ជា​មុខ​សញ្ញា​ចាស់ ដែល​ប៉ូលីស​បាន​ស៊ើប​អង្កេត​ជា​យូរ​មក​ហើយ»។

No comments:

Post a Comment

yes