សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

លីវ​ តឺ​ហួ ថត​រឿង ០០៧ របស់​ចិន​ ​

លីវ តឺ ហួ 
  ចិន ៖ តួឯក​ប្រវត្តិសាស្ត្រ នៃ​ពិភព​កម្សាន្ត ហុងកុង កំពុង​រៀបចំ​ផលិតភាព​យន្ត​ថ្មី​ជាមួយនឹង​ភាពយន្ត​ខ្នាត​ធំ​បែប​ស៊ើបអង្កេត​ ០០៧ ​របស់​ចិន ដែលមាន​តារា​ស្រី​ល្បីឈ្មោះ​មក​ចូល​រួមទាំង​ចិនដីគោក​ និង​ចិនតៃវ៉ាន់​ផងដែរ​។​
          Switch ​ភាពយន្ត​ខ្នាត​ធំ​របស់​ចិន​ដីគោក​ប្រចាំ​ឆ្នាំនេះ មាន​តារា​សម្តែង​ល្បី លីវ តឺ ហួ សម្តែង​ជា​តួឯក​កំពូល​អ្នកស៊ើប​ការសម្ងាត់​ ព្រមទាំង​រួម​ដៃ​គួ​ជាមួយ​តារា​ល្បី​នាង លីន ជឺ លីង វ័យ ៣៧ ឆ្នាំ​មកពី​ដែនដី​តៃវ៉ាន់ និង​នាង​ចាង ជី​ង ឈូ តារា​លំដាប់​ជួរមុខ​នៃ​មជ្ឈដ្ឋាន​កម្សាន្ត​ចិន វ័យ​៣៥​ឆ្នាំ ហើយ​តារា​ឆ្នើម​ទាំងនោះ​ទើបតែ​មានឱកាស​បង្ហាញ​នូវ​សមាសភាព​តួ​សម្តែង​រួមគ្នា​នៅ​ហុងកុង​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ​។​ ​

​          ក្រុមហ៊ុន​ផលិត​កុន switch បាន​ប៉ាន់ប្រមាណ​ទុក​ថា ស្នាដៃ​នៃ​ភាពយន្ត​ផ្នែក​ស៊ើបអង្កេត​បាញ់ប្រហារ​១​រឿងនេះ នឹង​ទទួលជោគជ័យ​ដូចគ្នា​នឹង​ភាពយន្ត​ហូលីវូដ​រឿង ‘James Bond’​អីចឹង ព្រោះ​វា​សម្បូរ​ទៅដោយ​ឈុត​ឆាក​រស់​រវើក ការ​វាយ​ប្រយុទ្ធ​គ្នា ស្នេហា​ផ្អែម​ល្អែ​ម និង​ការ​បំបែកសំណុំរឿង​ឃាតកម្ម​លាក់​មុខជា​ច្រើន​ឈុត​ដែល​គេ​ត្រៀម​នឹង​ទៅ​ថត​នៅ​ទីក្រុង​ធំៗ​របស់​ចិន​និង​នៅ​បរទេស ដូចជា​នៅ ក្វាង​ចូ​វ ហ្វូ​យ៉ាង តៃប៉ិ តូ​ក្យូ មី​ឡង់ និង​ទីក្រុង ឌុយ​បៃ​ជាដើម​៕​

No comments:

Post a Comment

yes