សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ខុទ្ទកាល័យ​​លោក ជា​ ស៊ីម បដិសេធ​ ដំណឹង​​មរណភាព​របស់​លោក ​ជា ស៊ីម​​

ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន
ប្រធាន​​ខុទ្ទកាល័យ​ ​លោក​ ជា ស៊ីម លោក យឹម លាង បានប​ដិសេធ​ការ​​ផ្សព្វ​ផ្សាយ​​លិខិត​ មរណភាព​របស់​ប្រធាន​ព្រឹទ្ធសភា ​លោក ជា​ ស៊ីម។
យោង​តាម​​​លិខិត​ក្នុង​ទម្រង់​ផ្លូវការ​មួយ ​​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ចុះ​ថ្ងៃទី​០៥ ខែ​សីហា ​ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា លោក ជា​ ស៊ីម បាន​ទទួល​​មរណភាព ​កាលពី​ថ្ងៃទី​០៤ ខែសីហា​ បន្ទាប់​​ពី​លោក​​ត្រឡប់​​ម​ក​ពី​ព្យា​បាល​​នៅប្រ​ទេស​​សំាង​ហ្គាពួរ។
​ប្រធាន​​ខុទ្ទ​កាល័យ លោក យឹម លាង មាន​​ប្រសាសន៍ថា​​ ការផ្សព្វផ្សាយនេះ គឺមិន​ពិតទេ ហើយ​ក្រុម​​ការ​ងារ​របស់​​លោក កំពុង​​រៀប​​ចំ​ពាក្យ​​បណ្តឹង​ទៅ​សមត្ថ​កិច្ច និង​ប្តឹង​ទៅ​តុលាការ ដើម្បី​ចាត់​​​វិធាន​​ការលើជន​​ល្មើស​​​តាម​​ផ្លូវ​​ច្បាប់។ លោក​​បន្តថា សុខភាព​របស់​លោក​ ជា ស៊ីម​ មិនមានប​ញ្ហាទេ ហើយ​លោក​​ធ្វើការងារ​​បាន​ធម្មតា មិន​ដូច​​ពាក្យ​​ចចាម​​អារ៉ាម​​នោះទេ។ គួរ​បញ្ជាក់​ថា លោក ជា ស៊ីម ដែល​បច្ចុប្បន្ន ​ជា​ប្រធាន​ព្រឹទ្ធ​សភា ​មាន​អាយុ៨០ឆ្នាំ ហើយ​កន្លងមក លោកធ្លាប់​ទៅ​ព្យាបាល​ជម្ងឺនៅ​ក្រៅប្រទេស៕

No comments:

Post a Comment

yes