ក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជាបានឲ្យដឹងនាថ្ងៃនេះថា កម្ពស់ទឹកនៅក្នុងខេត្ត ព្រះវិហារ និង កំពង់ធំ បានឡើងជិតដល់ចំណុចប្រកាសអាសន្នហើយ។
កុមារ ទាំងនេះ ជិៈលើ ពោះវៀន កង់ឡាន ទៅ សាលារៀន ខណៈ ផ្លូវ និង ផ្ទះ របស់ គេ ត្រូវ បាន វាយលុក ដោយ ទឹក ជំនន់ នា កាល ពី ពេល កន្លង ទៅ
លោក ចាន់ យុត្ថា អ្នកនាំពាក្យរបស់ក្រសួងនេះបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខេត្ត ព្រះវិហារ និង អាចលិចតំបន់ទំនាប ដែលនៅតាមបណ្តោយស្ទឹងសែន និងខេត្តកំពង់ធំមួយចំនួនផងដែរ , “ ស្ថានភាពទឹក នៅ ស្ទឹងសែន មានការកើនឡើងយ៉ាងឆាប់រហ័ស ។មកដល់ពេលនេះ កម្ពស់ទឹកបានឡើងទៅដល់ ១០.៣៥ ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន មានកម្ពស់ ១១ម៉ែត្រ ” ។
ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសកម្ពុជា បានត្រៀមលក្ខណៈរួចហើយដើម្បីជួយសង្រ្គោះពលរដ្ឋរបស់ខ្លួនចេញពីគ្រោះទឹកជំនន់៕
No comments:
Post a Comment
yes