សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

លោកស្រី មូរ សុខហួរ ទាមទារ​ឲ្យ​សាលាឧទ្ធរណ៍​បញ្ជាក់​ពី​អភ័យ​ឯកសិទ្ធិ​សភា


លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​មណ្ឌល​កំពត នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សាលា​ឧទ្ធរណ៍​របស់​ប្រទេស​កម្ពុជា ប្រយោជន៍​ឲ្យ​តុលាការ​ថ្នាក់​កណ្តាល​នេះ បញ្ជាក់​ពី​ការ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោកស្រី។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី
លោកស្រី មូរ សុខហួរ ត្រូវ​បាន​រដ្ឋ​សភា​កម្ពុជា​ដក​អភ័យ​ឯកសិទ្ធិ បន្ទាប់​ពី​លោកស្រី​មាន​ជម្លោះ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​បណ្តឹង​បរិហាកេរ្តិ៍​កាល​ពី​ឆ្នាំ​២០០៩។ បន្ទាប់​ពី​បញ្ចប់​រឿង​ក្តី​នៅ​ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ​២០១២ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ថា លោកស្រី​ត្រូវ​ទទួល​បាន​នីតិសម្បទា​ជា​អ្នក​តំណាង​រាស្រ្ត​ឡើង​វិញ ប៉ុន្តែ​តុលាការ​ទុក​ពេល​៣០​ថ្ងៃ ឲ្យ​តំណាង​អយ្យការ​ប្តឹង​ទាស់ មុន​នឹង​ចេញ​សាលដីកា​ស្ថាពរ។
បើ​តាម​ក្រុម​អ្នក​ច្បាប់ គិត​មក​ត្រឹម​ថ្ងៃទី​០៦ កញ្ញា ឆ្នាំ​២០១២​នេះ លោកស្រី មូរ សុខហួរ បាន​បំពេញ​នីតិវិធី​ពេញ​លេញ​ហើយ ដូច្នេះ​សាលា​ឧទ្ធរណ៍​ត្រូវ​ចេញ​ដីកា​ស្ថាពរ​ចុង​ក្រោយ ហើយ​ជំរាប​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ ដើម្បី​ឲ្យ​អង្គការ​នីតិប្បញ្ញត្តិ​មួយ​នេះ ប្រគល់​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ពេញ​លេញ​ជូន​លោកស្រី មូរ សុខហួរ វិញ៕

No comments:

Post a Comment

yes