ប៉ោយប៉ែត៖ ប្រជាជនធ្វើចំណាកស្រុករាប់រយនាក់ បានប្រមូលគ្នាសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែទៅមិនរួចនៅនិងទឹកជំនន់ ដែលបានលិចនៅតំបន់ព្រំដែន ក៏នាំគ្នាត្រឡប់មកលំនៅដ្ឋានវិញ។
ប្រភពព័ត៌មានឲ្យដឹងថា ចំណាកស្រុករាប់រយនាក់នោះភាគច្រើនមកពីខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង បានពពាក់ពពូននាំគ្នាធ្វើដំណើរសំដៅទៅព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ ក៏ត្រូវខាងតម្រួតថៃបញ្ជូនមកស្រុកខ្មែរវិញ និងបានធ្វើជាកម្មករស៊ីឈ្នួលដាំដំឡូងមី ឬពោតនៅព្រំដែននៃប្រទេសកម្ពុជា។
មានចំណាកស្រុកខ្លះ បាននិយាយថា ពួកគេទៅរកការងារធ្វើនៅស្រុកថៃ មានបញ្ហាលំបាកយ៉ាងខ្លាំងដោយសារនៅតំបន់មួយចំនួនជួបគ្រោះទឹកជំនន់ ដូច្នេះពួកគាត់ត្រូវបង្ខំចិត្តត្រឡប់មកធ្វើការនៅតាមព្រំដែនកម្ពុជា ដើម្បីបានសោហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ៕
No comments:
Post a Comment
yes