សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថ្កោល​ទោស​តុលាការ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ករណី​ចាប់​សកម្មជន​ដីធ្លី​


ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ធ្វើ​ការ​ថ្កោល​ទោស​សកម្មភាព​របស់​តុលាការ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​ពីរ​រូប​ជា​បន្ត​បន្ទាប់​ គឺ​អ្នកស្រី យោម បុប្ឆា សកម្មជន​អ្នក​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី តំណាង​អ្នក​សហគមន៍​បុរីកីឡា ដោយ​ភាព​អយុត្តិធម៌​បំផុត។
សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​លើក​ឡើង​ថា ទង្វើ​របស់​តុលាការ និង​អាជ្ញាធរ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាប់​ថា បាន​និង​កំពុង​យក​តួនាទី​ដ៏​សំខាន់​ដែល​សង្គម​ផ្តល់​ឲ្យ ទៅ​បម្រើ និង​ការពារ​ក្រុមហ៊ុន ហើយ​មក​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​រង​គ្រោះ​ដោយ​សារ​ក្រុមហ៊ុន​រំលោភ​យក​ដីធ្លី និង​វាយ​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួក​គាត់​គ្មាន​សល់។
ជាមួយ​គ្នា​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ហៅ​តុលាការ​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ថា ជា​ឧបករណ៍​របស់​ក្រុមហ៊ុន​អ្នក​មាន​លុយ និង​មាន​អំណាច​ប្រើ​ប្រាស់ ដើម្បី​ប្រឆាំង​ជាមួយ​អ្នក​សហជីព អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​តវ៉ា​ស្រប​ច្បាប់។ ហើយ​ថា បើ​តុលាការ​បច្ចុប្បន្ន​គ្មាន​ការ​កែ​លម្អ​ និង​គ្មាន​ឯករាជ្យ​ទេ​ នោះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​គ្មាន​ទៀត​ទេ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដ៏​បាន​ធ្វើ​ការ​អំពាវនាវ​ផង​ដែរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ការ​ដោះ​លែង​អ្នកស្រី យោម បុប្ឆា និង​អ្នកស្រី ទឹម សាក់មុន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ពួក​គាត់​កំហុស​នោះ​ទេ៕

No comments:

Post a Comment

yes