សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

របាយការណ៍​​សិទ្ធិមនុស្ស​​នៅកម្ពុជា​​ផ្តោតខ្លាំង​​លើការ​​កែទម្រង់​​នីតិ​​វិធី​​បោះឆ្នោត​​

លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​
លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​

អ្នករាយការណ៍​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ស៊ូរិយា ស៊ូបេឌី​បាន​ចេញ​ផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ទាប់​ពីលោក​បាន​បំពេញ​បេសកកម្ម​៧លើក​នៅ​កម្ពុជា។​ក្នុងចំណោម​បញ្ហា​ជាច្រើន អ្នករាយការណ៍​ពិសេស​បាន​ផ្តោត​ជាសំខាន់​លើ​ការ​បោះឆ្នោត​ដែល​ក្នុង​បញ្ហានេះ​ អ្នករាយការណ៍​ពិសេស​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​កែទម្រង់​នីតិវិធី​បោះឆ្នោត។
បេសកកម្ម​ទាំង​៧​លើក​របស់​អ្នករាយការណ៍​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សុទ្ធ​មាន​របៀប​វារៈ។ ប៉ុន្តែ​របៀបវារៈនៃ​បេសកកម្ម​ទី​៦​ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត​ត្រូវបាន​រំលេច​យ៉ាង​ខ្លាំង​នៅ​ក្នុង​របាយការណ៍​របាយការណ៍​ដែល​លោក​ស៊ូរិយា ប្រាសាទ​ ស៊ូបេឌី​ផ្ញើ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។
 
លោក​ស៊ូបេឌី​បាន​ចាប់អារម្មណ៍​ធ្វើ​អត្ថាធិប្បាយ និង​ផ្តល់​អនុសាសន៍​ច្រើន​ក្នុង​បញ្ហា​បោះឆ្នោត​នេះ នៅ​ក្នុង​បរិបទ​ដែល​កម្ពុជា​ទើប​តែ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ហើយ​នៅ​ឆ្នាំ​នេះ និង​បន្ត​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣​ក្រោយ​នេះ​ទៀត។
 
រដ្ឋាភិបាល​កម្ពុជា​ត្រូវ​កែ​ទម្រង់​នីតិ​វិធី​បោះឆ្នោត ​ធានា​ឯករាជ្យភាព ​និង​សមត្ថភាព​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​ត្រូវ​ប្រើ​មន្ត្រី​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​ក្នុងពេល​ចុះឈ្មោះ​បោះឆ្នោត​ជំនួស​មេភូមិ គួរវិសោធនកម្ម​ច្បាប់​ដើម្បី​អនុញ្ញាត​អោយ​មាន​ការ​ឈរឈ្មោះ​ជា​ឯកត្តនាម គួរ​អនុញ្ញាត​អោយ​ជនជាតិ​ខ្មែរ​នៅ​បរទេស​អាច​បោះឆ្នោត​បានតាម​រយៈ​ស្ថានទូតពី​បរទេស ត្រូវ​ធានា​អោយ​អ្នក​ដែល​គ្មាន​លំនៅ​ស្ថាន និង​អ្នកដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ​បាន ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​អនុសាសន៍​​របស់​អ្នករាយការណ៍​ពិសេស​ដែល​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍។
 
លោក​ទេព នីថា ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ​បាន​ពន្យល់​ថា វា​បាន​មាន​ការ កែលំអ និង​មាន​ចំនុច​ប្រសើរ​ខ្លះ​ហើយ​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោត​មួយ។ ​ហើយ​ថា​ការ​កែ​លំអ​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង និង​ភាព​ចាំបាច់​របស់​កម្ពុជា។​ ចំពោះ​លោក​ទេព នីថា ចំនុច​មួយ​ចំនួន​ដែល​ត្រូវសរសេរ​នៅ​ក្នុង​របាយការណ៍​​ដោយ​លោកស៊ូរិយា ស៊ូបេឌី​ហាក់ដូច​ជា​អ្វី​​ដែល​អង្គការ​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ដែរ។
 
នៅ​ចុង​បញ្ចប់​នៃ​របាយការណ៍ អ្នករាយការណ៍​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ មិន​បាន​ភ្លេច​និយាយ​អំពី​ករណី​លោក​សម រង្ស៊ី​​នោះ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​រូបនេះ​ស្នើ​អោយ​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី​អាច​ចូល​មក​ចូលរួម​ក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ​នេះវិញ ដើម្បី​គោលដៅ​នៃ​ការ​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អោយ​កាន់​តែ​ខ្លាំង៕

No comments:

Post a Comment

yes