សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

សិស្ស​ប្រឡង​ជាប់​រីក​រាយ​យក​តង្វាយ​ថ្វាយ​លោក​តា​ដំបង​​គ្រញូង ខណៈ​​​សិស្ស​ប្រឡង​ធ្លាក់​ខ្លះ​សន្លប់ និង​ខ្លះ​ស្រក់​ទឹក​ភ្នែក​

លោក​ដំបង​គ្រញូង​​ដែល​សិស្សានុសិស្ស​នាំ​មក​សែន

ខេត្ត​បាត់ដំបង​ ៖ ក្រោយ​ពី​លទ្ធ​ផល​នៃ​​ការ​ប្រឡង​សញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិ​យ​ភូមិ​ (បាក់​ឌុប) ឆ្នាំ​នេះ ត្រូវ​​បាន​ប្រកាស​ឱ្យ​​ដឹង​កាល​ពី​ព្រឹក​ថ្ងៃទី​១ កញ្ញា គេ​​ឃើញ​​យុវសិស្ស​​ដែល​ប្រឡង​ជាប់​​បាន​បង្ហាញពី​ក្តី​សប្បាយ​រីករាយ​​​ក្រៃលេង ខណៈ​ដែល​​យុវ​សិស្ស​ប្រឡង​ធ្លាក់​​​​សើច «សេះ» ដោយខ្លះ​ដួល​សន្លប់ ឯ​ខ្លះ​ទៀត​សម្រក់​ទឹក​ភ្នែក​នៅចំពោះ​មុខ​មិត្តរួម​ថ្នាក់​​ពេល​កំពុង​ឈរ​ស្តាប់​លទ្ធ​ផល​ដែល​បាន​ប្រកាស​តាម​​មណ្ឌល​ប្រឡង​នីមួយៗ​​នៅ​ក្នុង​​ក្រុងបាត់​ដំបង ។
​ចាប់តាំងពី​រសៀល​​រហូតដល់​យប់​នៃថ្ងៃប្រកាស​លទ្ធ​ផល​ប្រឡង​គេឃើញ​យុវសិស្ស​ប្រុស-ស្រី​ដែល​ប្រឡង​ជាប់​​រាប់​​រយ​នាក់​បាន​​នាំ​​គ្នា​​មក​លត់​ជង្គង់​នៅចំពោះ​មុខ​រូប​សំណាក​លោកតា​ដំបង​គ្រញូង​​ជាថ្មីម្តង​ទៀត​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ ជា​មួយ​នឹង​តង្វាយ​ផ្លែឈើ​​ មាន់​ស្ងោរ មាន់ដុត ​ដ៏ច្រើន​​សន្ធឹក​សន្ធាប់​ ដើម្បីថ្វាយ និង​អុជ​ធូប​រំលឹក​គុណ​លោកតា​ដំបង​គ្រញូង ​តាម​ការ​សន្យា​ដែល​ពួកគេ​ជឿ​ថា មហិទ្ធិ​ឫទ្ធិ​​ដ៏ពូកែ​​ស័ក្តិ​សិទ្ធិ​របស់​លោក​​តា គឺ​ជា​ផ្នែក​មួយ​​ជួយ​ឱ្យ​​ពួកគេបាន​ប្រឡងជាប់ ខណៈ​ដែល​យុវជន​សិស្សដែល​ប្រឡង​ធ្លាក់​​គេច​មុខ​មិន​ហ៊ាន​មក​ក្បែរ​រង្វង់​មូល​​រូប​សំណាក​​លោកតា​ដំបង​គ្រញូង​នោះ។

​​នៅ​ចំពោះ​មុខ​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ យុវសិស្ស​ប្រុស​-ស្រី​ដែល​ប្រឡង​ជាប់​និយាយ​​ថា ពួកគេធ្លាប់បាន​មក​អុជ​ធូប​​នៅចំពោះ​មុខ​​លោក​តា​ដំបង​​គ្រញូង​​មុន​ថ្ងៃប្រឡង សុំ​ឱ្យ​​មហិទ្ធិឫទ្ធិ​របស់​លោក​តា​ជួយ​ឱ្យ​បាន​ប្រឡង​ជាប់​ដោយ​សន្យាថា ​នឹង​យក​តង្វា​​យ​មក​ថ្វាយ​​ជូន​លោក​តា​តាម​ការ​សន្យា​នេះ ។ ទោះ​ជា​យ៉ាងណា​​យុវសិស្ស​​ដែល​​ប្រឡងធ្លាក់​វិញ ​ខ្លះ​បាន​ស្តីបន្ទោស​​ថា មក​ពី​ការប្រឡង​ឆ្នាំ​​នេះ​តឹង​តែង​ពេក ។​ ឯ​ខ្លះ​ទៀត​ថា គ្មាន​​ប្រាក់​សម្រាប់​សូក​ប៉ាន់​នឹងគេ ។ ​ជា​មួយ​គ្នា​នេះ​​យុវ​សិស្ស​ដែល​ប្រឡង​ជាប់​មួយ​ចំនួន​ក៏​​បាន​ទទួល​ស្គាល់ថា ​ការប្រឡង​ឆ្នាំ​នេះ​ពិត​ជា​មាន​​ការ​តឹង​តែង​មែន ។

No comments:

Post a Comment

yes