សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

ព្យុះទី១៧ កើតបន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រក

ភ្នំពេញ: ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ធូរស្រាល ឯ​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​គ្រប់​នៅ​ស្ថានីយ តែ​វា​អាច​នឹង​ហក់​ឡើងវិញ   នៅពេល​ព្យុះ​ទី​១៧ ដែល​ពេលនេះ​ស្ថិតនៅ​ក្បែរ​ប្រទេស​ហ្វីលីពីន វា​បាន​ទៅដល់​អាង​ទន្លេមេគង្គ​លើ​។ ទឹកទន្លេ​មេគង្គ​នៅតែ​ត្រូវបាន​គេ​រំពឹងថា មាន​ជំនន់​ធំ​ចៀស​មិន​ផុត​។​
​    ​
​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ នេះ​ថា ជំនន់​ទឹកភ្លៀង​ដែល​បាន​ពន្លិច​ខេត្ត​មួយចំនួន​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​វា​បាន​ស្រក​អស់​ទៅវិញ​ហើយ តែ​ភ្លៀង​ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែមាន​ក្នុង​ក្រប​ខណ្ធ​ទូទាំងប្រទេស​ដដែល​។​
​    ​
​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែមាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា ឯ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​បាន​ស្រក​បន្តិច តែ​វា​នឹង​កើន​ឡើងវិញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ហើយ​វា​អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ៩,៥៥ ម៉ែត្រ​ដូច​ការព្យាករណ៍​លើក​ទី​ពីរ​ដែល​ក្រសួង​​បាន​ជូនដំណឹង​នាពេល​កន្លងមក​។   

​    ​
​ការអះអាង​របស់​អ្នកនាំពាក្យ​ខាងលើនេះ បានលើកឡើង​ដោយ​យោងទៅលើ​ស្ថានភាព​ព្យុះ​។ ព្យុះ​ដែល​បានកើត​មាន​រួច​ចំនួន​១៦ ទើបតែ​មាន​មួយ​ទេ  ដែលមាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​។ ព្យុះ​ក្នុង​តំបន់​មួយឆ្នាំ​កើតមាន​ពី​២៥​ទៅ​២៧​ព្យុះ និង តែងមាន​ឥទ្ធិពល​ដោយ​ប្រយោល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​បួន​ទៅ​ប្រាំ​ព្យុះ​។​
​    ​
​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា ពេលនេះ​មាន​ព្យុះ​មួយទៀត​បានកើត​ឡើង​នៅ​ភាគ​កើត​ប្រទេស​ហ្វីលីពីន ជា​ព្យុះ​ទី​១៧ មានឈ្មោះ​ជី​ឡា​វ៉ា​ត់ (JELAWAT)   ព្យុះ​នេះ​អាច​នឹងមាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​លើ​ហើយ​ធ្វើ​ឲ្យ​ទឹកទន្លេ​នេះ​កើនឡើង​។ ពេលនេះ​មន្ត្រី​ជំនាញ​កំពុងតែធ្វើការ​តាមដាន​ដំណើរ​របស់​ព្យុះ​នេះ​។​
​    ​
​លោក​ម៉ៅ ហាក់ អ​គ្ក​នាយករង​ទទួលបន្ទុក​កិច្ចការ​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ ខែកញ្ញា  ឆ្នាំ​២០១២​នេះ​ថា ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​នៅ​គ្រប់​ស្ថានីយ តែ​ទឹកទន្លេ​នេះ​មិនតូច​ទេ គឺ​ខ្ពស់ជាង​៩​ម៉ែត្រ​នៅពេល​មាន​ឥទ្ធិពល​ព្យុះ​ចូលដល់​អាង​ទន្លេមេគង្គ​លើ​។  ព្យុះ​ទី​១៧ ដែល​កំពុងមាន​សកម្ម​ភាព​នៅក្បែរ​ប្រទេស​ហ្វីលីពីន មានដំណើរ​ទៅរក​អាង​ទន្លេមេគង្គ​លើ​ហើយ​។​
​    ​
​ចំណែកឯ​ទឹកទន្លេ​មេគង្គ​វិញ តាម​ការព្យាករណ៍​រប​ស់​នាយកដ្ឋាន​ជលសា​ស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង ឧតុនិយម ថ្ងែ​ទី​២១ កញ្ញា ឆ្នាំ​២០១២ បង្ហាញ​ឲ្យ​ឃី​ញ​ថា  នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង​ទឹក​មាន​កម្ពស់​៦,៩៥​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២០​ខែកញ្ញា​០,១៦​ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​១៧,១១​ម៉ែត្រ  ទាប​ជាង​ថ្ងៃទី​២០​ខែកញ្ញា​០,៣២​ម៉ែត្រ​។ នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១២,២៤​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២០ ខែកញ្ញា​០,២៣​ម៉ែត្រ​។  នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៨,៣៦​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​២០​ខែកញ្ញា ០,០៤​ម៉ែត្រ​។ ទឹក​បឹង​ទន្លេសាប នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ក្រគរ​កំពុង​លួង​
​មាន​កម្ពស់​៦,៩១​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២០​ខែកញ្ញា​០,០៧​ម៉ែត្រ​៕

No comments:

Post a Comment

yes