សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

កឹម សុខា ៖ ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រទេសជាតិនោះទេ សូម្បីតែគណបក្សប្រជាជន និងសមាជិក ក៏ត្រូវបានសង្គ្រោះចេញពីអន្ទាក់បរទេសដែលចងផងដែរ


ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលគេដឹងថាកើតឡើងដោយការរួមបញ្ចូលគ្នាជាសម្លេងតែ មួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ហើយរហូតឈានដល់ការបង្កើតបានគណបក្ស សង្គ្រោះជាតិ កាលពីពេលថ្មីៗបាននិងកំពុងតែ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយ សូម្បីតែអន្តរជាតិ ក៏បានសម្តែងការគាំទ្រផងដែរ ។  ដែលបានធ្វើឲ្យគណបក្សប្រជាជនកាន់​អំណាចសព្វថ្ងៃកំពុងតែមានការភ័យខ្លាច ចំពោះការចាញ់ឆ្នោតនៅឆ្នាំ២០១៣ ដោយពួកគេ​ខំ​ប្រឹង​រកគ្រប់វិធីដើម្បីបង្អាក់ចរន្តររបស់ប្រជាពលរដ្ឋមិនឲ្យមកគាំទ្រ និងចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ។


គណបក្ស សង្គ្រោះជាតិ ត្រូវបានគេប្រសិទ្ធនាមឲ្យថាជាគណបក្សមហាគ្រួសារខ្មែរដែលជាអ្នក​ស្នេហាជាតិ ស្រលាញ់លិទ្ធិប្រជាធិបតេយ្យ ព្រោះគណបក្ស សង្គ្រោះជាតិ គឺបានប្រមូលផ្តុំទៅ​ដោយអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យនៅក្នុងគណបក្សមួយនេះ ដែលសូម្បីតែសមាជិក របស់គណបក្សកាន់អំណាចក៏បានផ្តាច់ខ្លួនចូលមករួមរស់ជាមួយនិងគណបក្ស សង្គ្រោះជាតិ ផងដែរ ។ មូលហេតុដោយសារតែសកម្មជនរបស់គណបក្សកាន់អំណាចមកចូលរួមជាមួយគណ បក្ស សង្គ្រោះជាតិ ត្រូវបានពួកគាត់បង្ហើបឲ្យដឹងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជា ជនសព្វថ្ងៃគឺមិនបានធ្វើអ្វីដើម្បីផលប្រយោជន៏ជាតិ និងបំរើប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋ​នោះទេ គឺពួកគេធ្វើអ្វីគ្រប់បែបយ៉ាងសព្វថ្ងៃនេះដើម្បីតែផលប្រយោជន៏របស់បក្ខពួករបស់គេ និង គ្រួសារបស់គេតែប៉ុណ្ណោះ ណាមួយគណបក្សប្រជាជនកាន់អំណាចសព្វក៏ធ្វើអ្វីដើម្បីបំរើបរទេស របស់ខ្លួនផងដែរ ព្រោះដើម្បីការពារអំណាចរបស់គេដែលមានការលើកបណ្តុបឡើងដោយយួន ហាណូយនេះ ។ ហេតុដូចនេះហើយទើបបានជាពួកគាត់វិលមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា ដែលបច្ចុប្បន្នប្រធាន គណបក្ស សង្គ្រោះជាតិ និងនៅពេលដ៏ខ្លីខាងមុខក្លាយទៅជាអនុប្រធានគណបក្ស សង្គ្រោះ ជាតិនោះ ហើយពួកគាត់ក៏មិនចង់មានឈ្មោះចារនៅក្នុងប្រវត្តសាស្រ្តថា ពួកគាត់បានចូលរួមជា
មួយនិងគណបក្សប្រជាជន បំផ្លាញជាតិ និងធ្វើបាបរាស្រ្តខ្លួនឯនោះឡើយ ។

ការភ្ញាក់រលឹករបស់សមាជិកគណបក្សប្រជាជន ហើយបានមកចូលរូមជាមួយនិងគណបក្ស សង្គ្រោះជាតិ គឺជារឿងដ៏សំខាន់ដែលសមាជិករបស់គណបក្សដទៃទៀតអាចយកគំរូតាម ព្រោះ មានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមថ្មីរបស់យើងទាំងអស់គ្នា ដើម្បី​រើខ្លួន​ចេញពីរបបផ្តាច់ការដែលបាននឹងកំពុងតែដឹកនាំប្រទេសសព្វថ្ងៃនេះ ។ ជាមួយគ្នានោះ​សូម្បីតែអន្តរជាតិក៏ពួកគេចង់ឲ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរផងដែរ ព្រោះថាប្រទេស​មួយ​ដែល​មានអ្នកដឹកនាំដោយមនុស្សតែម្នាក់ និងបក្សតែមួយនិងធ្វើឲ្យប្រទេសមួយនេះ​កាន់តែ​មាន​អំពើពុក​រលួយខ្លាំង ហើយការដឹកនាំប្រទេសក៏ពុំមានការរីកចំរើនជឿនឈឿនផងដែរ ។

សូមជំរាបជូនផងដែរថា ពីមួយថ្ងៃទៅមួយថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាននឹងកំពុងតែមានការមមារញឹកក្នុងការ ចុះទៅតាមមូលដ្ឋានដើម្បីជួបជាមួយប្រជាពលរដ្ឋ ធ្វើការពន្យល់បន្ថែមជូនពួកគាត់ពីការរួម​បញ្ចូលជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយបានសម្រេច ក្នុងការបង្កើតបាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាកាលពីពេលកន្លងទៅថ្មីៗនេះ បានសម្រេចសមិទ្ធិផលមួយថ្មីស្រឡាងទៀតនោះគឺការបង្កើតបានគណបក្ស សង្គ្រោះជាតិ ។

គួរជំរាបជូនផងដែរថាគណបក្ស សង្គ្រោះជាតិ គឺមានសារសំខាន់ណាស់ក្នុងការចូលរួមប្រគួតប្រ ជែងសណ្តើមយកជ័យជំនះជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃនៅពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ ដើម្បីស្តារកិត្តិយស កេរ្តិ៏ឈ្មោះ និងការផ្តល់មុខមាត់ថ្មីជូនប្រជាពលរដ្ឋខ្មែរក៏ដូចជា ប្រទេសជាតិរបស់យើងទាំងមូលផងដែរ ។

លោក កឹម សុខា ប្រធាគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាប ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ ក៏ដូចជាអនុប្រធានគណបក្ស សង្គ្រជាតិ ទៅថ្ងៃខាងមុខនៅក្នុងពិធី ចុះជួបសំណេះ​សំ​ណាល​​ជាមួយនិងសកម្មជនរបស់គណបក្សទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ​លោក​​បានមានប្រសាសន៏ថា មូលហេតុដែលគណបក្សទាំងពីររួមគ្នាជាកម្លាំងតែមួយហើយ​បង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ គឺផ្តើមចេញពីឆន្ទះ ដ៏មុះមុតពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ អ្នកស្រលាញ់លិទ្ធិប្រជាធិបតេយ្យ ទាំង​ក្នុងនិងក្រៅប្រទេសដែលក្នុងនោះគឺត្រូវការគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចាប់ដៃគ្នារួមគ្នាដើម្បីមូលហេតុធំគឺការសង្គ្រោះប្រទេសជាតិ មាតុភូមិកម្ពុជារបស់យើង ។ លោក កឹម សុខា បានមានប្រសាសន៏បន្តថា មូលហេតុក៏ដោយសារតែគណបក្សទាំងពីរបានមើល​ឃើញដូចគ្នា មានចក្ខុវិស័យដូចគ្នា ថាប្រទេសកម្ពុជារបស់យើងបច្ចុប្បន្នបាននឹងកំពុងតែដើរទៅ ដល់មាត់រណ្តៅគ្រោះថ្នាក់ហើយ ជាមួយគ្នានោះគណបក្សទាំងពីរគឺមិនចង់ឃើញប្រទេសកម្ពុជា ធ្លាក់ទៅក្នុងរណ្តៅនរកដូចជាសម័យមុនផងដែរ ។

លោក កឹម សុខា បន្តថា មានអ្នកខ្លះគេថាសង្គ្រោះស្អីទៀតបើប្រទេសសម្បូរសប្បាយបែបនេះ ហើយនោះ លោកថាតើអស់លោកចាំឲ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងនរកបានសង្គ្រោះ គឺវាហួស ពេលទៅហើយ ។ ហើយបើដូចសម័យខ្មែរក្រហមប៉ុលពតបើយើងរៀបចំសង្គ្រោះបានទាន់​ពេល​វេលា គឺយើងមិនធ្លាក់ចូលទៅក្នុងរណ្តៅមរណៈហើយស្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែល​ចុងក្រោយជាលទ្ធផលគឺបានប្រយោជន៏ទៅបរទេសនោះ ។ លោកបន្តថា ឥឡូវប្រសិន បើយើង​មិនសង្គ្រោះទេវានិងដូចជាថ្ងៃសម័យខ្មែរក្រហមជាក់ជាមិនខាន ហើយយើងជាអ្នកនយោបាយ​យើងត្រូតែដើរទៅមុនសភាពការណ៏ យើងមិនចាំបាច់ស្រុករលាយអស់ ហើយយួនចូលមក ត្រួត​ត្រា បានយើងចាប់សង្គ្រោះនោះទេ នេះហើយជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្ស​ទាំងពីរ ។ លោកថ្លែងទៀតថា​ប្រទេសកម្ពុជារបស់យើងមកដល់ថ្ងៃនេះ យោងតាមកិច្ចព្រម ព្រៀងទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២១៩៩៣ ដែលបានប្រកាសហើយថា ប្រទេសកម្ពុជា ត្រូវមាន​អធិប​តេយ្យភាព ឯករាជ្យភាព បូរណៈភាពទឹកដីពេញលិញមិនត្រូវមានការឈ្លានពានពី បរទេសពី​គ្រប់​រូបភាព ក៏ប៉ុន្តែសួរថាមកដល់ថ្ងៃនេះតើអស់មានរូបភាពឈ្លានពានរបស់បរ​​​ទេស​មក​លើ​មាតុ
ភូមិកម្ពុជាហើយឬមួយក៏នៅ ? ដែលយើងទាំងអស់គ្នាបានមើលឃើញថានៅ បើទោះ បីរូបភាព​ជា​កម្លាំងប្រដាប់អាវុធក៏ដោយ ទោះបីរូបភាពជាប្រយោលដោយបញ្ជូលប្រជាពលរដ្ឋរបស់គេ​មក​ដណ្តើមយកទឹកដី ព្រៃប្រឹក្សា សម្បត្តិធម្មជាតិខ្មែរក៏ដោយ នោះហើយជារូបភាពនៃការឈ្លាន ពាន ។

អនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៏ បន្តថានៅ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងមានការបោះឆ្នោតដែលបានរៀបចំឡើងដោយអង្គការ សហប្រជាជាតិនៅឆ្នាំ១៩៩៣ ដែលយើងសង្ឃឹមថាប្រទេសកម្ពុជារបស់យើងនិងធ្វើដំណើរទៅ
រកលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ ក៏ប៉ុន្តែជាអកុសលក្តីអស់សង្ឃឹមពីមួយអាណត្តិទៅមួយអាណ ត្តិប្រជាពលរដ្ឋខ្មែរកាន់តែអស់សង្ឃឹមទៅអស់សង្ឃឹមទៅ ។ ការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ប្រ ជាពលរដ្ឋខ្មែរជាង៩០ភាគរយបាននាំគ្នាអញ្ជើញទៅបោះឆ្នោតហើយបាននាំគ្នាបោះឆ្នោតដូរ អ្នក កាន់អំណាចដែលយើងបានដឹងទាំងអស់គ្នាថាបន្តុបដោយបរទេស ដែលយើងដឹងទាំងអស់គ្នាថា ដែលជាអតីតកុំមុយនីសផ្តាច់ការ ដូចនេះហើយប្រជាពលរដ្ឋខ្មែរបានដូរនៅឆ្នាំ១៩៩៣ ដែលមាន ន័យថាយើងមិនចង់ទៅរណបបរទេស  មានន័យថាខ្មែរមិនចង់ទៅរករបបកុំមុយនីសផ្តាច់ការ ក៏ ប៉ុន្តែជាអកុសលកំណើររបស់យើងថយក្រោយចេញពីប្រជាធិបតេយ្យបន្តិចម្តងៗរហូតមកដល់ ថ្ងៃនេះបើយើងមើលទៅគឺធ្ងន់ធ្ងរជាងពេលណាៗទៅទៀត ។ ហេតុដូចនេះហើយបានជាគណ​បក្សទាំងពីសម្រេចរួមបញ្ចូលគ្នាជាកម្លាំងតែមួយដោយបង្កើតបានគណបក្ស សង្រោះជាតិ ដើម្បី ដណ្តើមយកជ័យជំនះលើគណបក្សកាន់អំណាចសព្វថ្ងៃនៅឆ្នាំ២០១៣ខាងមុខ ហើយការទទួល បានជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ មិនមែនតែយើងសង្គ្រោះបានប្រជាពលរដ្ឋខ្មែរដែល រងគ្រោះនោះទេ សូម្បីតែសមាជិក និងសកម្មជនរបស់គណបក្សប្រជាជនក៏ត្រូវបានយើង​សង្គ្រោះផងដែរ ដែលបានជាប់អន្ទាក់ប្រវាក់បរទេសចងពួកគេយ៉ាងជាប់នោះ ។

ដូនេះក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរជំរើសមានតែមួយគត់មកលើគណបក្ស សង្គ្រោះជាតិ ដែល ប្រមូលផ្តុំទៅដោយអ្នកស្នេហាជាតិ និងស្រលាញ់ប្រជាធិបតេយ្យនោះ ៕



No comments:

Post a Comment

yes