សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

ចាប់​បាន​រថយន្ត​ឡង់​គ្រី​ស័​រ​ដឹក​ឈើ​គ្រញូង​ដែល​មាន​មន្ត្រី​អ្នក​ច្បាប់​រួម​ដំណើរ​ជាមួយ​

ពោធិ៍សាត់ ​៖ ​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​ផ្ទុក​ដោយ​ឈើ​គ្រញូង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-6342​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ទុក​ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ​នៃ​ស្រុក​វាលវែង​ក្នុង​ភូមិ​សាស្ត្រ​ដំណាក់​ឈើ​ក្រម​ឃុំ​សំរោង​ ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់។​ ​
ការឃាត់ទុក​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១២ ដោយ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ទុក ប៉ុន្តែ​មាន​មន្ត្រី​ផ្នែក​ច្បាប់​ធ្វើការ​នៅ​តុលាការ​ចំនួន​២​នាក់​រួម​ដំណើរ​លើ​រថយន្ត​នោះ​ទើប​សមត្ថកិច្ច​ដោះលែង​ទាំង​អ្នករួមដំណើរ​និង​តៃកុង​បើកបរ​ឲ្យ​រួចខ្លួន​។​
​ ​បើ​តាម​លោក​មាស សម្បត្តិ មន្ត្រី​ផ្នែក​អធិការដ្ឋាន​ទទួលបន្ទុក​ខាងត្បូង​ទន្លេ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា​សម្ភារៈ​មធ្យោបាយ​រថ​យន្ត​មួយគ្រឿង និង​ឈើ​គ្រញូង​ខុសច្បាប់​ចំនួន​៣៣​ដុំ​ទម្ងន់​៤៦១​គីឡូក្រាម​ត្រូវ​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដំណាក់​ឈើ​ក្រម និង រៀបចំ​បង្ក​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​បន្តបន្ទាប់​ពី​វាស់វែង​រួច​៕

No comments:

Post a Comment

yes