លោក អូបាម៉ា ថ្លែងទៅកាន់សម័យប្រជុំលើកទី៦៧ នៃមហាសន្និបាតអ.ស.ប. នៅបុរីញូវយ៉ក
បុរី ញូវយ៉កៈ ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃពុធ បានជំរុញឲ្យមេដឹកនាំពិភពលោកបញ្ចប់ការមិនចេះអត់ឱនឲ្យគ្នា និងអំពើហិង្សាដែលនាំទៅដល់ការសម្លាប់ថ្មីៗនូវឯកអគ្គរដ្ឋ ទូតអាមេរិកនៅលីប៊ី និងបានព្រមានអ៊ីរ៉ង់ថា លោកនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីទប់ស្កាត់ក្រុងតេអេរ៉ង់ពីអាវុធនុយក្លេអ៊ែរ។
ក្នុង សុន្ទរកថា៣០នាទីទៅកាន់មហាសន្និបាតអ.ស.ប.ដែលមានសមាជិក១៩៣ ប្រទេស បានអំពាវនាវជាថ្មីឲ្យបណ្តេញប្រធានាធិបតីស៊ីរីបាសារ អាល់-អាសាដពីអំណាច បន្ទាប់ពីសង្គ្រាមស៊ីវិល១៨ខែ ដោយមិនបាននិយាយថា ត្រូវធ្វើយ៉ាងណាទេ។លោកក៏មិនបានផ្តល់ជាគំនិតថ្មីៗស្តីពីដំណោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែរ។
ផ្តើម និងបញ្ចប់សុន្ទរកថារបស់លោកដោយរំឭកដល់ឯកអគ្គរដ្ឋទូតអាមេរិក លោក គ្រីស្តូហ្វើរ ស្ទី វិន ប្រចាំនៅលីប៊ី ដែលបានស្លាប់ជាមួយនឹងពលរដ្ឋអាមេរិកបីនាក់ផ្សេងទៀត នៅក្នុងការវាយប្រហារថ្ងៃទី១១ កញ្ញា លើស្ថានកុងស៊ុលអាមេរិកនៅក្នុងក្រុងបេនហ្គាហ្ស៊ី លោកអូបាម៉ា បានអំពាវនាវដល់ប្រទេសទាំងឡាយឲ្យប្រយុទ្ធជាមួយអំពើហិង្សាបែបនេះ ។
លោក អូបាម៉ា ដែលស្វះស្វែងដើម្បីជាប់ឆ្នោតជាថ្មី នៅថ្ងៃទី៦ វិច្ឆិកា បានថ្លែងថា៖ «ថ្ងៃនេះ យើង ត្រូវតែបញ្ជាក់ថា អនាគតយើង នឹងត្រូវកំណត់ដោយមនុស្ស ដូចជាលោកគ្រីស្តូហ្វើរ ស្ទីវិន និងមិនមែនដោយក្រុមឃាតករបស់គាត់ទេ។ ថ្ងៃនេះ យើងត្រូវប្រកាសថា អំពើហិង្សានេះ និងការមិនចេះអត់ឱនគ្នានេះ មិនមានកន្លែងនៅក្នុងចំណោមអ.ស.ប.របស់យើងទេ»។
ដោយថ្កោលទោស អំពើហិង្សាដែលបង្កឡើងពីវីដេអូមួយដែលគេផលិតនៅកាលីហ្វ័រនីញ៉ា ដែលរៀបរាប់អំពីព្យាការី ម៉ូហាម៉ាត់ ជាជើងញ៉ែស្រី ជនល្ងីល្ងើនិងអ្នករំលោភ កុមារ មេដឹកនាំមូស្លីមជាច្រើនបាន អំពាវនាវឲ្យមានវិធានការជាអន្តរជាតិដើម្បីដាក់ទង្វើប្រមាថ សាសនានេះ ឲ្យនៅក្រៅច្បាប់។
ខណៈបញ្ជាក់ជាថ្មីនូវការថ្កោលទោសរបស់លោកលើវីដេអូនេះថា«គ្រោតគ្រាត និងគួរឲ្យស្អប់ខ្ពើម» និងបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិក មិនបានផលិតវា លោក អូបាម៉ាបានការពារដាច់ខាត សេរីភាពនៃការបញ្ចេញមតិ។
លោក អូបាម៉ា បានបញ្ជាក់ថា៖ «អាវុធរឹងមាំបំផុតប្រឆាំងនឹងសម្តីគួរឲ្យស្អប់ខ្ពើម មិនមែនជាការគាបសង្កត់ទេ វាជាការនិយាយស្តីកាន់តែច្រើន ជាសំឡេងនៃការអត់ឱនដែលគាំទ្រប្រឆាំងនឹងការឆ្កួត និងការប្រមាថសាសនា»។
ដោយថ្លែងថា វាចាំបាច់ដើម្បី«លើកឡើង អំពីភាពតានតឹងរវាងលោកខាងលិច និងពិភពអារ៉ាប់» ដែលកំពុងឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ លោកអូបាម៉ា បានថ្លែងថា លោកមិនរំពឹងថា មនុស្សគ្រប់រូបយល់ស្របនឹងលោកនោះទេ។
ទោះជាយ៉ាងណា ទស្សនៈរបស់អាមេរិក មិនត្រូវបានគាំទ្រពីគ្រប់ភាគីនៅឯមហាសន្និបាតទេ។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោកហាមីដ កាហ្សៃ ផ្តោតសំខាន់លើវីដេអូប្រឆាំងអ៊ិស្លាម និងការ ផ្សាយគំនូរចំអកពណ៌នាពីព្យាការីម៉ូហាម៉ាត់។ លោកបានហៅការប្រមាថជំនឿរបស់ជនមូស្លីម១,៥ពាន់លាននោះថាជា«អសីលធម៌ នៃក្រុមអ្នកងប់នឹងលទ្ធិ» ដោយបន្ថែមថា ទង្វើបែបនោះ គេពុំចាត់ទុកថា ជាសេរីភាពនៃការបញ្ចេញ មតិទេ។ ប្រធានាធិបតីប៉ាគីស្ថាន លោកអាសីហ្វ អាលី ហ្សាដារីថ្លែងថា គេមិនអាចលើកលែងឲ្យអំពើហិង្សានោះទេប៉ុន្តែសហគមន៍អន្តរជាតិមិនគួ រក្លាយជាអ្នកសង្កេត ការណ៍ស្ងៀមស្ងាត់ និងបណ្តោយឲ្យទង្វើបែបនោះបំផ្លាញសន្តិភាពពិភពលោកនិងធ្វើឲ្យ សន្តិសុខពិភព លោករងគ្រោះដោយការប្រើសេរីភាពខុសនោះទេ៕
No comments:
Post a Comment
yes