សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 22, 2012

គ​.​ជ​.​ប​ ​បង្ហាញ​​ពី​​លទ្ធផល​​បណ្តោះ​អាសន្ន​​នៃ​​​ការ​ពិនិត្យ​​​បញ្ជី​​ឈ្មោះ​និង​​ចុះឈ្មោះ​​បោះ​ឆ្នោត


លោក​ទេព នីថា អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​​កាត់​​ថា គ​.​ជ​.​ប បានប្រកាស​ផ្សព្វផ្សាយ​នូវ​​លទ្ធ​ផល​​បណ្ដោះ​អាសន្ន​​ស្ដី​​ពី​​សភាព​​ការណ៍​​ទូទៅ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១២​។
លោក​ទេព នីថា បានបញ្ជាក់​ថា ចាប់តាំងពី​គណៈកម្មាធិកា​ជាតិ​រៀបចំ​បោះឆ្នោត​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ហើយ​មក​ដល់​ថ្ងៃ​ទី២១ ខែកញ្ញា​នេះ ការពិនិត្យ​និង​ការចុះឈ្មោះ​មាន​ភាពរលូន​ហើយ​ គ​.​ជ​.​ប ក៏​បាន​លុបឈ្មោះ​មួយចំនួន​ផង​ដែរ​។
អ្នក​ចុះ​ឈ្មោះ​ថ្មី​និង​កែតម្រូវ​គឺ​មាន​អាយុ​ចាប់ពី១៨​ឆ្នាំ​ឡើងទៅ​។ លោក​បន្តថា បើ​ទោះបីជា​នៅ​ខេត្ត​ព្រះវិហារ​បន្ទាយមានជ័យ កំពង់ធំ ជួប​គ្រោះ​ទឹក​ជំនន់​ក្តី​ក៍​ប៉ុន្តែ​​វា​មិន​បាន​រំខាន​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះទេ​។

សូមបញ្ជាក់​ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​២០១២​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ នៅ​តាម​​សាលាឃុំ​-​សង្កាត់​ទូទាំង​ប្រទេស​។
បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes