សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 22, 2012

និស្សិតខេមរៈ លោតទឹកសម្លាប់ខ្លួន ដោយសារឪពុក អត់លុយឱ្យរៀនត រីឯស្ដ្រី ម្នាក់ទៀត លោតទឹក ព្រោះសង្សារក្បត់ចិត្ដ


ភ្នំពេញ ៖ ក្នុងរយៈពេលជាង៣ម៉ោង មានករណីលោតទឹកសម្លាប់ខ្លួន ចំនួនពីរ បានកើតឡើង ដែលជនរងគ្រោះ ទី១ ជានិស្សិតនៅសាកលវិទ្យាល័យខេមរៈ លោត ទឹកសម្លាប់ខ្លួន ដោយសារតែតូចចិត្ដនិងឪពុករបស់ខ្លួនមានប្រពន្ធចុង ហើយអត់មានលុយឱ្យរៀនបន្ដ រីឯ ស្ដ្រីជនជាតិវៀតណាមម្នាក់ទៀត លោតទឹក សម្លាប់ខ្លួនដោយសារតែខឹងសង្សារក្បត់ចិត្ដ។
ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ដែលជនរងគ្រោះឈ្មោះសុខ ឃឿង អាយុ២៣ឆ្នាំ ជានិស្សិត នៅសាកលវិទ្យាល័យខេមរៈ ឆ្នាំទី៣ លោតទឹកពីលើស្ពានជ្រោយចង្វារ បន្ទាប់ពីជិះម៉ូតូឌុប ពីផ្ទះរបស់ខ្លួន ស្ថិតនៅសង្កាត់សំរោងខាងជើង ខណ្ឌសែនសុខ អស់ចំនួន២ម៉ឺនរៀល ប៉ុន្ដែនៅពេលជនរងគ្រោះរូបនេះ លោតទឹក រួចហើយទំនងមិនចង់ស្លាប់ ក៏ហែលមកច្រាំងវិញ រួចផុតពីគ្រោះថ្នាក់តែម្ដង ។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុបានឱ្យដឹងថា មូលហេតុដែលនាំឱ្យជនរងគ្រោះរូបនេះ លោតទឹកសម្លាប់ខ្លួនក៏ព្រោះតែខឹងឪពុក ឈ្មោះហ៊ុន ហាង ដែលបច្ចុប្បន្នលែងលះម្ដាយរបស់ខ្លួនឈ្មោះចាន់ សុខធី មានប្រពន្ធចុង និងអត់មានលុយឱ្យរៀនបន្ដ ។

ដោយឡែកករណីទី២ កើតឡើងកាលពី វេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ស្ថិតនៅមុខវត្ដឧណ្ណាលោម ដែលជនរងគ្រោះជាស្ដ្រីជនជាតិវៀតណាម មិនស្គាល់អត្ដសញ្ញាណ អាយុជាង២០ឆ្នាំ បានលោតទឹក ដោយសារខឹងសង្សារក្បត់ចិត្ដ។
សេចក្ដីរាយការណ៍បានបន្ដថា មុនពេលកើតហេតុជនរងគ្រោះ អង្គុយតែម្នាក់ឯង ដោយទឹកមុខស្រងូតស្រងាត់ ស្រាប់តែលោតទឹកតែម្ដង ។ ប៉ុន្ដែសំណាងល្អ បានបុរសម្នាក់ឈ្មោះប៊ុន លី ដែលអង្គុយក្បែរនោះលោតទៅជួយទាន់ ទើបរួចផុតពីសេចក្ដីស្លាប់៕

No comments:

Post a Comment

yes